ស្ថិតក្នុងកាលៈទេសៈនេះមិនថាប្រជាជនខ្មែរក្នុងនិងក្រៅប្រទេសសុទ្ធតែមានការឈឺចាប់ចំពោះទង្វើឈ្លានពានរបស់ថៃ។ មិនខុសពីមហាជនតារារ៉េប វណ្ណដា ក៏មានក្តីឈឺចាប់មិនចាញ់មហាជននោះទេខណៈតារាចម្រៀងរ៉េបរូបនេះបានលើកទឹកចិត្តឱ្យសាមគ្គីគ្នាព្រោះនេះជាកូនសោរដ៏សំខាន់ដែលគ្មានសត្រូវណាអាចបំបែកបាន។.png)
អ្នកគាំទ្រជាច្រើនជឿថា វណ្ណដា បានបង្ហាញការខឹងសម្បារនិងភាពឈឺចាប់របស់ខ្លួនតាមរយៈការទម្លាក់បទថ្មីៗនេះជាមួយនឹងពាក្យមួយចំនួនមិនសមរម្យរហូតដល់កំណត់អាយុសម្រាប់អ្នកចូលស្តាប់។ ការឈ្លានពានរបស់ថៃពលរដ្ឋខ្មែរតែងតែមានការសាមគ្គីគ្នាទោះបីជាមានពេលខ្លះអាចនឹងអាក់អន់ចិត្តគ្នាខ្លះមិនថាអ្នករៀបចំស្បៀង ឬសកម្មភាពណាទេប៉ុន្តែការសាមគ្គីជាធ្លុងមួយពិតជាមានសារៈសំខាន់ណាស់នាពេលនេះចាប់តាំងពីថ្នាក់ដឹកនាំរហូតដល់ប្រជាជន។
នៅរសៀលថ្ងៃទី១៥ ខែធ្នូ នេះ តារារ៉េប វណ្ណដា ក៏បានប្រើសំឡេងរបស់ខ្លួនឱ្យពលរដ្ឋខ្មែរសាមគ្គីគ្នាទោះបីជាពេលនេះឈឺចាប់ យំ យ៉ាងណាក៏ដោយត្រូវបន្តដំណើរទៅមុខទៀត។ លោកបានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនថា «ខណៈពេលនេះ ខ្ញុំនិងអ្នក ពួកយើងឈឺចាប់ដូចៗគ្នា តែអ្វីដែលដែលត្រូវមាននៅពេលនេះ ហើយគ្មានសត្រូវណាអាចវ៉ៃបែកគឺកំលាំងសាមគ្គី និងកំលាំងចិត្ត។បើយំ ជូតទឹកភ្នែកចេញយើងបន្តទៅមុខទៀត សាមគ្គី is the key remember that »។.png)
គួរបញ្ជាក់ផងដែរថា ជារឿយៗ វណ្ណដា បានប្រើសំឡេងដ៏មានឥទ្ធិពលរបស់ខ្លួនលើកឡើងពីការឈ្លានពានរបស់ថៃតាមរយៈវីដេអូ សារ ឬតន្រ្តីជាដើម។ ការផ្ញើសារតាមរយៈតន្រី្តរបស់ វណ្ណដា គឺជាផ្នែកមួយដែលជនបរទេសអាចនឹងឃើញពីព្រោះតារារ៉េបរូបនេះមានអ្នកគាំទ្រច្រើនទាំងជាតិនិងអន្តរជាតិ ខណៈរាល់ពេល វណ្ណដា ចេញបទតែងតែមានជនបរទេសធ្វើ Reaction បទរបស់លោក។.png)
មិនត្រឹមតែប្រើសំឡេងតាមរយៈតន្រ្តី វណ្ណដា ក៏បានចុះជួយនិងជួបជនភៀសសឹកនាពេលកន្លងមកខណៈសង្គ្រាមលើកទី២នេះលោកក៏កំពុងស្វិតស្វាញរកជំនួយពីក្រៅប្រទេសដូចគ្នា៕










