ស្របពេលជនភៀសសឹកបន្តរត់គេចជាបន្តទៀតក្រោយយោធាថៃវាយប្រហារមិនរើសទីតាំងក្បែរកន្លែងភៀសសឹកតារាសម្តែង សេង មង្គល បានចេញមកសំណូម៣ចំណុចដើម្បីសុវត្ថិភាព។ ក្នុងនាមជាអ្នកជួយជនភៀសសឹកដូចគ្នាលោកចង់ឱ្យអ្នកចែកអំណោយដទៃទៀតបានដឹងព្រោះគ្រប់រូបភាព និង វីដេអូដែលបែកធ្លាយគឺ កើតចេញពីអ្នកបានឃើញនិងជួបផ្ទាល់នេះឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8I7XQwJPlT3-ccDvS_K6tH9eY825DMRPctcoAV9IETdaiVac41ouMveeWbmhW6NHmuvT1mDbwBXFV8YKVyPvwWpJDFvbQgC9DThQclG-sgCtq9QhBJr22NgTYW19IlXE7DvzyoRYNOWzMiys4jSRoxn01r_fIfPWSmLPjySV4C73LWoFTt-c6AZGO67Re/s2048/image_2025-12-15_13-37-17.png
នៅរសៀលថ្ងៃទី១៥ ខែធ្នូ តារាសម្តែង សេង មង្គល បានបង្ហោះនៅលើបណ្តាញសង្គមថា «ក្នុងនាមជាអ្នកជួយដូចគ្នា ខ្ញុំសូមសំណូមពររឿងបីយ៉ាង:ទី១ សូមម្ចាស់ជំនួយកុំទាមទារឱ្យជំនួយរបស់អ្នកត្រូវតែទៅដល់គោលដៅផ្ទាល់ដោយការបង្ហាញតាមរយៈនៃផុសគ្រប់ទម្រង់(រូបថត ឬ វីដេអូ) កុំខ្លាចគេមិនថាដឹងថាជំនួយនោះជារបស់អ្នក សំខាន់ចិត្តអ្នកជ្រះថ្លានឹងការជួយ ឬ គ្រាន់តែឆ្លៀតចង់បានប្រយោជន៍ផ្ទាល់ខ្លួន.?។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioCNgycOoDf8gpaRiHI2HJNX7WHe5ktxHjuhdiLOqHbrHGLvOPw4honhAYezow62IjPvkhhDM8ACyg5qDVewrqViH3mJVX3yRhHZF-VJiVBMNuMlGZJKY7s6JzwIKiQ5Y6oVXlImQfizexcAgkrc5yR-YQw06rKWmpFhcelegPI5ZtTMQParbJfFkOwFE5/s2048/image_2025-12-15_13-37-22.png
ចំណុចទី២ សេង មង្គល លើកឡើងថា «សូមអ្នកដែលទទួលជំនួយក្នុងការយកទៅចែកតាមគោលដៅនីមួយៗ ប្រសិនបើម្ចាស់ជំនួយទាមទារឱ្យថតជូន ឬ ផុសឱ្យ សូមបដិសេធជំនួយនោះទៅ ព្រោះនេះមិនមែនជាការជួយដោយចេញពីចិត្តទេក្នុងកាលៈទេសៈនេះ ផ្ទុយទៅវិញវាជាការនាំគ្រោះថ្នាក់បន្ថែមទៅដល់បងប្អូនភៀសសឹក…! »។ ចំណែកឯចំណុចទី៣វិញ លោកលើកឡើងថាអ្នកដែលមានជំនួយផ្ទាល់ខ្លួន ហើយបានទៅដល់ទីតាំងផ្ទាល់ សូមកុំទាន់ថតបង្ហាញពេលនេះអី អ្នកដែលទៅដល់ផ្ទាល់ច្បាស់ជាឃើញពីភាពលំបាករបស់ពួកគាត់ហើយ បើមិនចង់ឃើញការលំបាកនេះបន្ថែមទេ សូមជួយលាក់ការ។
តារាសម្តែងរូបនេះ សង្កត់ធ្ងន់ថា «គ្រប់រូបភាព និង វីដេអូដែលបែកធ្លាយគឺ កើតចេញពីអ្នកបានឃើញនិងជួបផ្ទាល់នេះឯង…! យើងរួបរួមរស់ យើងបែកបាក់ស្លាប់ យើងត្រូវជឿលើថ្នាក់ដឹកនាំ និង បងៗវីរកងទ័ពជួរមុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2rsoRYaEdf0UXnYQOuiXG7H7mcvruXAkgXZncG5VkVzvjzIGg63cloPRkCvy4wQHgar4Y2df8OF9obTneYhXuuXDq2NqU2Y-jI95v4npL2SnclZEX549-4wJ0kAlPvLmaJD8BNYSpHj6Jz54S5-X2Ad8wMfD7yzATG3P5vXEgKUwgava7-SrzFjB-dI57/s2048/image_2025-12-15_13-37-24.png

គួរឱ្យដឹងថា សេង មង្គល គឺមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ដែលជាខេត្តមួយនៅតាមព្រំដែនត្រូវយោធាវាយប្រហារ។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ សេង មង្គល គឺដុតដៃដុតជើងយ៉ាងខ្លាំងជួយរៀបចំស្បៀងសម្រាប់កងទ័ពជួរមុខនិងជនភៀសសឹក៕