អ៊ុយក្រែន ធ្លាប់ជាដែលមានសមត្ថភាពសព្វាវុធខ្លាំងបំផុត ឈរនៅលំដាប់ទី៣លើពិភពលោក បន្ទាប់ពី សហរដ្ឋអាមេរិក និង រុស្ស៊ី។.png)
ក្រោយសហភាពសូវៀតដួលរលំ អ៊ុយក្រែន បានក្លាយជាប្រទេសឯករាជ្យ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៩១ ដោយមានកងទ័ពខ្លាំងបំផុតមួយនៅតំបន់អឺរ៉ុប។
លុះដល់ឆ្នាំ១៩៩៤ អាមេរិក និង អង់គ្លេស បានបញ្ចុះបញ្ចូលអ៊ុយក្រែន ឱ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរតាមរយៈការចុះសន្ធិសញ្ញា ប៊ុយតាប៉េស ដោយសន្យាជួយការពារឯករាជ្យភាពរបស់ អ៊ុយក្រែន។
បន្ថែមពីនេះ ពេលនោះរុស្សុី ក៏បានសន្យាគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដោយនឹងមិនប្រើកម្លាំង ឬការបង្ខិតបង្ខំសេដ្ឋកិច្ចណាមួយនោះឡើយ។
ដោយមានទំនុកចិត្តលើប្រទេសមហាអំណាចទាំង៣ អ៊ុយក្រែនក៏សម្រេចចិត្តបំផ្លាញក្បាលគ្រាប់នុយក្លេអ៊េរចំនួន១៩០០គ្រាប់។
ចាប់តាំងពីពេលនោះមក អ៊ុយក្រែន ត្រូវបានប្រទេសរុស្សុីបំពាន និងឈ្លានពានជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ត្រូវបានគំរាមឱ្យកាត់ដី១៥ភាគរយនៃប្រទេសខ្លួនឯង ឱ្យទៅរុស្សុីទើបទទួលបានសន្តិភាព។










