មិនមាត់ៗប៉ុន្តែពេលនេះតារាម៉ូដែល មាលា បានពន្លះផាំងៗទៅកាន់ភាគីថៃគ្មានលុយជួយពលរដ្ឋខ្លួនពីគ្រោះទឹកជំនន់ ខ្វះលុយសម្រាប់ធ្វើស៊ីហ្គេមតែបែរជាមានលុយដោយបញ្ជូនយន្តហោះចម្បាំងមកកាន់ប្រទេសផ្សេង។ មាលា ថាថៃគួរយកចិត្តទុកដាក់ជួយពលរដ្ឋខ្លួនឯងជាងធ្វើបាបអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil21cpQpUlFaHE9Sb5ogOQiLdAD0mlNMxRAGN3_61dizlx-68axeQkpkLUv8E-c27Gyai0PmmorAZliVrNghjX4KZ5jE2j1pYnxCXVfru1nGLbn1-nAbFBnEfLxsA9Sg-ZtxOe1C_HZCbgBcSGNBWOzctN4jTdkJiMPDX2xmlM0XpUIVi4qAZI0aXJ7KGH/s1920/FB_IMG_1765433597737.jpg

ទស្សនិកជនមួយចំនួនជ្រាបមកហើយថា ប្រទេសថៃធ្លាប់បានប្រកាសថាការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមខ្វះថវិការហូតដល់១៤លានដុល្លារឯណោះសម្រាប់ការរៀបចំ។ ការប្រកាសនេះបានក្លាយជាការពិតខណៈពេលព្រឹត្តិការណ៍ស៊ីហ្គេមបានមកដល់ប្រទេសថៃក្នុងនាមធ្វើជាម្ចាស់ផ្ទះមិនបានបំពេញតួនាទីឱ្យបានល្អនោះទេមានការខ្វះខាតជាច្រើនសូម្បីតែអត្តពលិកមួយចំនួនក៏ចេញមកត្អូញត្អែរ។ លើសពីនេះយើងអាចឃើញយ៉ាងច្បាស់នៅពេលថៃបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ រងភាពអាម៉ាស់យ៉ាងចាស់ដៃក្រោយរៀបចំយ៉ាងខ្ជីខ្ជាទោះបីមានបទពិសោធរៀបចំជាច្រើនដងក្នុងនាមជាម្ចាស់ផ្ទះហើយក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb87k0oSrLqidmuqRtARXJGf8gS0UT65ewNM0HkcV2SW4Qh594xH8q1oWSESSRtyBhtNB93rmLMW5m3rgKMPfKQbi9B3ZsBSBLBHECEUlRfvk0N_F9-kBeQW5sdpGVnAUGQhn6YFsI3l8Y47SeKKm7mMeyNcSXIqg8taD6e05spqmSA4AKUhnwJhVfh8od/s1911/FB_IMG_1765433611238.jpg

ងាកមកការគ្រប់គ្រងទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃវិញ អានុទីន គ្មានសមត្ថភាពគ្រប់គ្រង ជួយសង្គ្រោះប្រជាជនខ្លួនឱ្យបានទាន់ពេលវេលាធ្វើឱ្យបាត់បង់អាយុជីវិតរាប់រយនាក់រហូតមានការទម្លាយថាបិទបាំងតួលេខពីអ្នកស្លាប់ថែមទៀត។ កម្សោយ អសមត្ថភាព មិនមានថវិកាជួយប្រជាជនខ្លួនឯង រៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍បែរជាមកធ្វើបាបប្រទេសដទៃនេះបានជំរុញឱ្យ មាលា ដាក់ចុកៗទៅកាន់ភាគីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj64AYJBWX4zxu9CkR6VS15bReDmLxgsA6nfdwTDTW0ndXYOJhu25soHtXDpGOLN1FkoLJelNBMNNn6SzNT-5CKpR6UF56WGYVIE5fB1O_I6CzEJPYSpHQAoXmBoDTmhxaadD2Y5VKcSh6uUhSYRJu4L6nYDKSBbYtT5F80ihHjUNU-wSfs7Z4at70pbJX/s960/photo_2025-12-10_15-20-18.jpg

តួសម្តែងក្នុងបទ «សង្ក្រាន្តស្គាល់ស្នេហ៍» បានបង្ហោះសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យថា «ប្រទេសថៃនិយាយថា ពួកគេគ្មានលុយជួយពលរដ្ឋខ្លួនឯង គ្មានលុយសម្រាប់ជនរងគ្រោះដោយសារទឹកជំនន់ និងគ្មានលុយសម្រាប់ស៊ីហ្គេម។ប៉ុន្តែម៉េចក៏មានលុយសម្រាប់បញ្ជូនយន្តហោះទៅប្រទេសផ្សេង?ប្រទេសថៃគួរតែយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្លួនឯងជាជាងធ្វើបាបអ្នកដទៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUxKHkIhFhs3d5P_kQCEaQq0Axy8xuae2v6CVuY9U2bt_Pbcy4JTwX6KEj3rUQEmc0qVi23x6XFCTWSvZx9sVz-hCr_ZBtP087S_ETbyn2P19OQF2CvPRC_L_ax-xyCD1LanyZfOxPkgGfIXkg0JxLeajYoRXNuzVxJY10kVAsdksXnb5FtiopRjRcO1_z/s1280/photo_2025-12-01_17-08-02.jpg

ពាក្យសម្តីស្រាលៗតែមុតស្រួចរបស់ មាលា បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងច្រើនពីព្រោះនេះគឺជាការពិតជាក់ស្តែងរបស់ប្រទេសថៃដែលល្មោភសង្គ្រាម មិនខំរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឱ្យបានល្អ ជួយប្រជាជនពីគ្រោះទឹកជំនន់ប៉ុន្តែគិតតែឈ្លានពានមកលើកម្ពុជាទៅវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhggt6U6U8qgK_zMac750WOafnGJIvJ8Wek57VE8zMYOHdv282MmDDQiRyJDd8G2qiesnoFUHkGfEia-AOK3OjaFUrisjn0vMc1rWaFsBINh2QVl8OBF__0E7ZcMHxPMi9GKCrlQcf9kHhzBWQdu800g44_lEs3_0YWKONJWfzGnNq-RGcDVwlZe9b9VDAV/s960/photo_2025-12-10_15-20-17.jpg