ដេត ស្រីនាឌ Miss Charm Cambodia 2025 បានប្រើប្រាស់សំឡេងរបស់ខ្លួនបញ្ជាក់ទៅកាន់មិត្តអន្តរជាតិមិនមែនជាបវរកញ្ញាប៉ុន្តែគឺជាប្រជាជនមួយរូបដោយបញ្ជាក់ថាថៃបានឈ្លានពានកម្ពុជាធ្វើឱ្យកុមារ ពលរដ្ឋជាច្រើនរងគ្រោះ។ ស្រីនាឌ កំពុងស្ថិតនៅប្រទេសវៀតណាមចូលរួមប្រកួតកម្មវិធីសម្រស់ដែលតំណាងឱ្យកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh47YVUwa_q0xnTBz2A56Kq5yi7EvO338K2jEj-Kpxn3jkyIdhyphenhyphene-BhzYxeLeabgFsJ1RYvv2asld7_5JUvKeMIleePM5AxUSCer6Q-mr5gLnYsBXZ-NXO9vew8NeRu6cmngFyq5hbWMkbnohZT76lJOwYn6CprHkiVIQ4_B1fwqVjJ9cJLYg8qIJEkyUb7/s1605/image_2025-12-11_14-51-57.png

នាពេលនេះ ដេត ស្រីនាឌ លែងខ្វល់អ្នកណាមើលមកយ៉ាងមិចឬអាចនឹងត្រូវបានគណៈកម្មការដកពិន្ទុ បានចេញវីដេអូពីប្រទេសវៀតណាមដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជាដែលកំពុងជួបសង្គ្រាមក្រោមការឈ្លានពានរបស់ថៃទៅកាន់មិត្តអន្តរជាតិ។ ការប្រើប្រាស់សំឡេងនេះ ស្រីនាឌ ថានាងមិនបាននិយាយក្នុងនាមជាបវរកញ្ញានោះទេប៉ុន្តែនាងនិយាយក្នុងនាមជាប្រជាជនមួយរូប។ Miss Charm Cambodia 2025 បានបញ្ជាក់ទៀតថាដ្បិតតែពេលនេះនាងកំពុងប្រកួតនៅលើឆាកអន្តរជាតិពិតមែនប៉ុន្តែមិនអាចឈរឱបដៃមើលស្ថានភាពកើតឡើងមកលើទឹកដីកំណើតនាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ3tRz12KR_3VhEfwX-ZZSqZmfbUbBVPCsdHMYZ0RkmciLA1JpCvx2eUJvljCEZ5zrsDGr2GMCc2SJp7zFHmSNmNdfl4jFyGSqvnmH-7DYueVUbC-t31uydIvDWTxv7v-FCsuqEQpVaKMZgFgWpdMg62tk0eGg6ZMhtmLrnwJAZTZQWNZ1NaeX4PgrCDGF/s2048/image_2025-12-11_14-51-49.png

វីដេអូជាង១នាទី ឆ្លៀតថតកំឡុងពេលប្រកួត ដេត ស្រីនាឌ បានរៀបរាប់ពីភាគីថៃវាយប្រហារមកលើកម្ពុជាតាំងពីថ្ងៃទី៧ ធ្នូ ដែលបណ្តាលឱ្យសិស្សានុសិស្សរងភាពភ័យខ្លាចរត់រកទីសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋរងការខូចខាត មនុស្សចាស់រត់ភៀសសឹក មនុស្សមួយចំនួនបាត់បង់អាយុជីវិត ។ ស្រីនាឌ ក៏បានបញ្ជាក់ពីទង្វើអត្មានិយមរបស់ថៃបំផ្លាញប្រាសាទខ្មែរតាក្របី ព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ទាត់ចោលកិច្ចព្រមព្រៀងដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដែលមានប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្វើសាក្សី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8erktSC8y_NOAUyqdkS5zn6mJMHYUIQItoAf8vEHw-2fiAbHYKOcHGnakiBtioXBkg-IbtiadHJzp6jfxFVVmq9k3CjAQcUAotgjcWY6j8P91EV_42UpTutZCfkROSqtRlYZw5UMGVGCEB_z5Ku5-Yruiy8HNU1Y0UqwdneCA0xTb51PIfdF2G00-wfWs/s2048/image_2025-12-11_14-51-50.png

Miss Charm Cambodia 2025 ថានាងពិតជាមិនយល់ទាល់តែសោះហេតុអ្វីបានជាប្រទេសថៃចង់ធ្វើសង្គ្រាម។ មុននឹងបញ្ចប់វីដេអូ ដេត ស្រីនាឌ បានបន់ស្រន់ឱ្យកងទ័ព ប្រជាជនកម្ពុជាសុវត្ថិភាព ហើយតស៊ូរឹងមាំទាំងអស់គ្នាក្នុងដំណាក់កាលនេះដោយប្រកាន់គោលជំហរថាកម្ពុជាត្រូវការសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3qCQ6OQ46B7zCgnFHIrwJYJHFklfr6XgkKrofq828Mqs_ajuYUQGsmYj95XxerdTqKu_zjY5WK13yQWcbP9dVXsnOrh04Cbfy7NjwtRjz2q-868hWRDsY7UJIDUJ39tnGy3feqKF2J3Li8A-C_aMoDmYr5YrTrfK6vBNJn-bS4OAPctgb-yUICxUSQBw2/s2048/image_2025-12-11_14-51-54.png

គួរបញ្ជាក់ថា ការប្រកួតផ្តាច់ព្រ័ត្រ Miss Charm 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែធ្នូនេះ។ ការប្រកួតនេះ ដេត ស្រីនាឌ ទទួលបាននូវការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីសាធារណជននិងអ្នកគាំទ្របរទេស ខណៈអ្នកគាំទ្រក្នុងស្រុករំពឹងថានាងនឹងបើកទ្វារកម្ពុជាចូល TOP នៅក្នុងការប្រកួតនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihcqsF7kJVLEMj4QfyN5zaoet8XsG7_xK7bdBv0_SnE1nT7hgzmsr8M7ODQ_n2tt_V9aMt-LZw9y_C2agVQIJKq2GggkfevPk8Cxy8nhzDw-j-AScGKDCHugllwSfMx3oytvNJKeOkcmhH3mZVhDhetkt6hJ0SU1vue-bmirQY7beB9ARxA6qFaMftLmP-/s2048/image_2025-12-11_14-51-55.png