ខឹងចិត្តខ្លាំងដែលឃើញមានការឈ្លានពានមកលើទឹកដីខ្មែរ ងិន ម៉ារ៉ាឌី លែងសម្តីទន់ភ្លន់តទៀតបួងសួងឱ្យចោរទាំងនោះវិនាសទ្វារនរកកំពុងតែចាំស្រូបយក ហើយអ្នកដែលនៅប្រើផលិតផលសៀ.មក៏ ងិន ម៉ារ៉ាឌី មិនទុកមុខដែរ។
នៅព្រឹកថ្ងៃទី១១ ខែធ្នូ នេះភាគីថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជាដោយប្រើប្រាស់អាវុធធុនធ្ងន់ ទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានាធិបតីអាម៉េរិកជាសាក្សី។ ថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ដាក់ពង្រាយទាហានដ៏ច្រើនលើសលុប បំផ្លាញប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ។

ទង្វើឈ្លានពានរបស់ភាគីថៃ ធ្វើឱ្យ ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ អត់ទ្រាំពុំបានបួងសួងឱ្យចោរឈ្លានពានទឹកដីខ្មែរវិនាស។ ងិន ម៉ារ៉ាឌី បានបង្ហោះនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១០ ថា «សូមបួងសួងឱ្យអាចោរឈ្លានពានទឹកដីប្រទេសខ្មែរ អោយវិនាស ទ្វារនរកបើកចាំហើយ ស្រូបពួកហែងយកទាំងអស់ ហើយជាមួយពួកដែលនៅប្រើផលិតផលអាសៀមដូចគ្នា ត្រៀមខ្លួនស្រូបទៅជួបគ្នាពួកឯងនៅឋាន នរក១៨ជាន់ទៅ ។ ហើយសូមទសបារមីថែទឹកដីកម្ពុជា តាមថែរក្សាវីរកងទ័ពនៅសមរភូមិមុខឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវដែលឈ្លានពាន»។.png)
ជាមួយនឹងការបួសសួងឱ្យសត្រូវខ្មាំងវិនាស កងទ័ពខ្មែរជួបតែសុខនៅព្រឹកថ្ងៃទី១១ ធ្នូ ងិន ម៉ារ៉ាឌី បានអំពាវនាវឱ្យអាជីវករលក់ដូរកុំឡើងថ្លៃ។
អតីតអ្នកតំណាងកម្ពុជាឈរនៅលើឆាកអន្តរជាតិរូបនេះបានលើកឡើងថា «ឃើញបងប្អូនមួយចំនួនផុសថាពេលនេះ ពងទាឡើងថ្លៃ អំបុកឡើងថ្លៃ ហើយសាច់ផាត់ក៏ឡើងថ្លៃទៀត បើជាការពិតមែន ខ្ញុំសុំចិត្តចុះបងប្អូន មិចបានជាមកឡើងក្នុងគ្រាអាសន្នពេលនេះទៅវិញ? លក់តម្លៃធម្មតាទូទៅដូចរាល់ដងទៅបងប្អូន មិនខ្វះពេលឡើងធ្វើអ្នកមានទេ កុំឆក់ឱកាសពេលប្រទេសកំពុងមានអាសន្នអី ជួយគ្នាទៅវិញទៅមកផង»៕










