ព្រឹត្តិការណ៍សុីហ្គេមលើកទី៣៣ ដែលរៀបចំឡើងនៅប្រទេសថៃ និងបានប្រកាសបើកជាផ្លូវការកាលពីយប់ថ្ងៃទី៩ ម្សិលមិញនេះ ត្រូវបានបញ្ចប់ទៅដោយភាពមិនសូវរលូន ក៏ព្រោះតែការរៀបចំហាក់មិនសុីចង្វាក់គ្នាទាល់តែសោះរវាងអ្នកឡើងសម្ដែង អ្នកចាត់ចែង និងបរិយាកាស ដែលបង្កើតបានជាកំហុសឆ្គងជាច្រើនធ្វើឲ្យអាប់ឱនដល់មុខមាត់ប្រទេស និងត្រូវបានគេចាត់ទុកថា គឺជាការរៀបចំអន់ជាងគេក្នុងប្រវត្តិសាស្ត្រអាស៊ាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidTEa-66LGu3CPaz4mKUHg3piUlJtDHv36HkNxkxTdCTOrLOApgVpUiSrNxgoix2VAghhBHWkDPFdOqA0Jwo801-UeUEZVvoaXdT6SCzkhgh11mnYx7dXoIG6xujfrNFIn2sH65Djz6Fih8w4dGun9oNFOuMdhFNE7aq7HjCOzcYbxJhmquyup4RNdBHpy/s1280/photo_2025-12-10_15-20-17%20(2).jpg
យោងតាមវីដែអូ និងរូបភាពជាច្រើនដែលត្រូវចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម នៅថ្ងៃទី១០ ខែធ្នូនេះ បានបង្ហាញឲ្យឃើញនូវកំហុសបច្ចេកទេសជាច្រើន ដែលបានកើតចេញពីការធ្វេសប្រហែសក្នុងការរៀបចំនៅក្នុងមហាព្រឹត្តិការណ៍សុីហ្គេមដ៏ធំរបស់ថៃ។ ភាពខុសឆ្គងដែលគួរឲ្យចាប់អារម្មណ៍ជាងគេបំផុតនោះគឺ ភ្លើងគប់សុីហ្គេមដែលត្រូវបានដុតបំភ្លឺដើម្បីស្វាគមន៍ការបើកជាផ្លូវការនៃព្រឹត្តិការណ៍មួយនេះ មិនត្រូវបានឆេះចេញជាអណ្ដាតភ្លើងនោះទេ ដោយចេញត្រឹមតែផ្សែងហុយៗប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Ji-ih5w8cp-2fI-7wcJ1W7LhJ9yr6z9bJxpltCto83_QDDzPw_Y5ck9vxT_mcUobgaBq7Vg9p2Bk8TqWejoCVScp5-5MvEZurrWIglsAE_YRx8E9afjJtcmJnsPip76j9AFkE1mBIqVwSx5tSGUs19zBi8Fz-ajhq7XoJQgc6VBTM5b2b7bZw1D7-arU/s960/photo_2025-12-10_15-20-17%20(3).jpg

ក្រៅពីនោះ អ្នកប្រើប្រាស់អុីនធើណេតជាច្រើនបានចាប់អារម្មណ៍លើកំហុសបច្ចេកទេសមួយចំនួនទៀតដូចជា ការសម្ដែងជិះម៉ូតូទឹកដូចកូនក្មេង ដែលអ្នកសម្ដែងមានការភ្លាត់ស្នៀតធ្លាក់ចូលទឹក និងព្យាយាមតោងឡើងលើម៉ូតូវិញយ៉ាងអាម៉ាស, ការបង្ហាញទង់ជាតិខុសសម្រាប់ប្រទេសឥណ្ឌូនេសុដែលច្រលំដាក់ទង់ជាតិរបស់សឹង្ហបុរី, ការបញ្ជារដ្រូនឲ្យរៀបចេញជាលេខខុស, ការជិះស្គីទឹកហោះឡើងយ៉ាងខ្ពស់ប៉ុន្តែជួបបញ្ហាបច្ចេកទេសក៏ធ្លាក់ចុះមកវិញ និងបរិយាកាសដ៏សែនសោះកក្រោះនៃពហុកីឡាដ្ឋាន ដែលមានពន្លឺព្រឹមសឹងតែងងឹតស្លុប បានទាក់ទាញនូវការរិះគន់យ៉ាងខ្លាំង ជាពិសេសពីសំណាក់ប្រជាជនថៃផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim24pFVbF0Yz1-cLGa1qSF4eVC8NYF2M9XqAO8I5uo5d_rAAJk9XncxLMUZazUdXxCh0yCTm1wZoJ9CMEqBmRnolHPfBzcnPrBRCiIrMofE6fNqkxz1cB0PCeqAWs_dy5mHgqxtaDOllI4FFfadTXzlMUXPICh6JiQ_5vV0J87TXzDglnDMJUXoORKD3Hw/s1280/photo_2025-12-10_15-20-17%20(4).jpg
ដោយឡែកអ្វីដែលគួរឲ្យគិតពិចារណា ថាជាអចេតនា ឬការរៀបចំទុកមុននោះគឺ ពាក់ព័ន្ធនឹងកំហុសបច្ចេកទេសនូវពេលលើកបង្ហាញពីប្រទេសកម្ពុជា ដោយមុនដំបូងគេគឺកំហុសអក្ខរាវិរុទ្ធចំពោះឃ្លា «ជំរាបសួរ» ដោយថៃបានបង្ហាញនៅលើស្រ្គីន LED ថា «ជាំរាបសួរ» ទៅវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Tg5TMpSOnq72Uw_IY9td0M0ka-JUmErclrWzlvAH-uQ6s-PpHiFOKd_0q5HP8u-FATHvibXzVW-pTbwGeEj1s-qR2_zxasn9j0-MzGNYgd_TtzMBuP3E_0jxeDObSBuebGhEbSTYxZ_3CHGl_nQu5CVcfjhuPW8lrMsNzc0fkPV1Oowo3QEujh1vVjOw/s1280/photo_2025-12-10_15-20-17%20(5).jpg

លើសពីនេះ ទាក់ទងនឹងដុំគូបដែលតំណាងប្រទេសទាំង១១នៅក្នុងអាស៊ាន បែរជាមានមួយគ្រាប់មិនភ្លឺហើយមិនមានការកែតម្រូវ ឬពិនិត្យមើលទាល់តែសោះ ដែលនេះបានជំរុញឲ្យមនុស្សជាច្រើនជឿជាក់ថា ដុំគូបមួយនោះទំនងជាតំណាងឲ្យប្រទេសកម្ពុជា ដ្បិតពេលនេះថៃកំពុងមានជម្លោះជាមួយកម្ពុជា ក៏មានចេតនាបង្កើតកំហុសនេះឡើង ដែលបង្ហាញពីការមា.ក់ងាយតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Lw-zvz_C1mzAYQEh9-ZPhiHPODLBFUzfW4Q11oz32kvXwibmkgX_EXjr0uDuZ-WhCU-CPhS9ot8CfSnhrxdXQgvPYmbnDX7hJnZyNwc576ecDSf4xs1EUNKgllmaTRKGu9tB8GHgT9nW61i7ZTOt018bYvL3bpZusCGibBP4e7JFrV-KNWyKtqEaamv7/s960/photo_2025-12-10_15-20-18.jpg

ទាំងអស់នេះ គ្រាន់តែជាមួយផ្នែកនៃកំហុសធំៗដែលអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានចែករំលែក។ ដោយឡែកចំពោះទិដ្ឋភាពទាំងមូលនៃពិធិបើកព្រឹត្តិការណ៍មួយនេះ នៅមានបញ្ហាជាច្រើនផ្សេងទៀត ដែលអ្នកបានចូលរួមមានអារម្មណ៍ថាឃ្នើសចិត្ត និងមិនសូវពេញចិត្តជាខ្លាំង។ តួយ៉ាងដូចជាការសម្ដែងរបស់សិល្បៈករជួបបញ្ហារអាក់រអួលផ្នែកសម្លេងជាដើម ដែលជារឿងមិននឹកស្មានទាល់តែសោះថា ប្រទេសអ្នកមានដែលកំពុងលេចធ្លោមួយនៅក្នុងតំបន់ បែរជារៀបចំកម្មវិធីដ៏ធំមួយយ៉ាងរដិរដុបដូចក្មេងបៀមដៃបែបនេះទៅវិញ៕