ដ្បិតថាពេលនេះ ប៉ីប៉ី ឌី មិនប្រកាសប្រមូលធិនិដូចមុន ប៉ុន្តែទឹកចិត្តមានឈាមជ័រខ្មែរតែមួយលោកក៏បានចូលរួមជាស្បៀងនិងសម្ភារៈមួយចំនួន។ មិនត្រឹមតែប៉ុណ្ណោះពេលនេះ ប៉ីប៉ី ឌី ប្រកាសចូលរួមជាមួយនឹងមូលធិនិតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ១ម៉ឺនដុល្លារ។
នៅយប់ថ្ងៃទី៩ ខែធ្នូ ប៉ីប៉ី ឌី បានប្រកាសថា «ខ្ញុំសូមចូលរួមចំណែកជួយបងប្អូនភាសសឹកតាមរយៈមូលនិធិដែលដឹកនាំដោយលោក G-Devith ចំនួន១ម៉ឺនដុល្លារ។ ដោយសារតែបច្ចុប្បន្នខ្ញុំនៅក្រៅប្រទេស ទាល់តែថ្ងៃទី១១ពេលយប់ទើបត្រឡប់ទៅដល់ខ្មែរវិញ ដូច្នេះខ្ញុំមិនទាន់អាចជួយអ្វីបានខ្ញុំមិនឱបដៃមើលទេ»។ ទឹកចិត្តសប្បុរសនេះបានធ្វើឱ្យមហាជនកោតសរសើរ ប៉ីប៉ី ឌី ជាច្រើនទោះបីជាកន្លងមកលោកត្រូវបានជនមួយចំនួនលាបពណ៌ ឬចោទប្រកាន់កិបកេងលុយមូលនិធិក្តីប៉ុន្តែទឹកចិត្តជាខ្មែរមិនអាចឱបដៃឈរមើលឡើយ។.png)
មានការចូលរួមមូលនិធិអ្នកចម្បាំងឈាមខ្មែរពីសំណាក ប៉ីប៉ី ឌី ចំនួន១ម៉ឺនដុល្លារ រួមទាំងសប្បុរសជនដទៃ តារាចម្រៀង ជី ដេវីត ធានាអះអាងអាចទុកចិត្តលោកនិងទេព បូព្រឹក្ស បាន។ តារាចម្រៀងរូបនេះបានសរសេរថា «អ្នកអាចទុកចិត្តខ្ញុំ មួយជីវិតប្តីប្រពន្ធខ្ញុំ ខ្ញុំមិនដែលនឹងស្មានថាខ្ញុំអាចជាចំណែកបន្តិចបន្តួចអាចជួយសងគុណដល់ប្រទេសជាតិនេះទេ»។.png)
អ្វីដែលកាន់ហួសចិត្តស្របពេល ប៉ីប៉ី ឌី បានចេញវីដេអូមួយជាកម្លាំងចលករឱ្យខ្មែររួបរួមគ្នាជួយដល់ជួយភៀសសឹកស្រាប់តែវីដេអូនោះត្រូវបានជនឆ្លៀតឱកាសយកទៅធ្វើរឿងមិនគប្បីបោកបញ្ឆោតទឹកចិត្តសប្បុរសជនទៅវិញ។

តាមការបង្ហាញរបស់ពិធីករ សុខ រ៉ាស៊ី ជនបោកប្រាស់នោះបានប្រើប្រាស់អាខោនរបស់ ប៉ីប៉ី ឌី ដោយយកគណនីធនាគារមកបង្ហាញដល់លោកប៉ុន្តែនៅពេលផ្ទេរប្រាក់ចេញទៅពុំមែនជាឈ្មោះរបស់ ប៉ីប៉ី ឌី ឡើយ។ ជាមួយគ្នានេះលោកបានប្រាប់សប្បុរសជនឱ្យមានការប្រុងប្រយ័ត្នពីជនឆ្លៀតឱកាសក្នុងពេលប្រទេសរបស់យើងកំពុងមានសឹកសង្គ្រាមពីការឈ្លានពានរបស់ថៃ៕










