ប្រទេសថៃ ៖ បន្ទាប់ពីថៃបើកការបា.ញ់ប្រ.ហារលើដែនអធិបតេយ្យកម្ពុជាទាំងកំរោលយ៉ាងសាហា.វព្រៃ.ផ្សៃមិនឈប់ឈរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានាធិបតីអាមេរិក និងអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យថៃឈប់បង្កសង្គ្រា.មជាបន្ទាន់ និងងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខារួមគ្នានៅទីក្រុងគូឡាឡាំពួរ ប៉ុន្តែមេដឹកនាំថៃបដិសេធគ្រប់ប្រទេសដែលអំពាវនាវឱ្យថៃឈប់ឈ្លា.នពាន និងចរចាសន្តិភាព ។ នាយករដ្ឋមន្ត្រីថៃប្រកាសថា មិនបញ្ចប់សង្គ្រា.មទេ កងទ័ពថៃត្រូវតែបន្តប្រយុ.ទ្ធតាមផែនការគ្រោងទុកដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំងទម្លាក់គ្រាប់បែក F-16 និង Gripen កម្ទេ.ចមូលដ្ឋានទ័ព និងតំបន់ស៊ីវិលកម្ពុជា ។

ប្រទេសនានាបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាផ្ទុះឡើងជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃដែលបង្កឡើងដោយកងទ័ពថៃ និងជំរុញឱ្យភាគីថៃបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសារកម្ពុជា-ថៃ គឺជាសមាជិកអាស៊ានដូចគ្នាត្រូវអត់ធ្មត់បំផុត ។ ពេលកងទ័ពថៃវាយប្រហារកម្ពុជាកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជាអត់ធ្មត់មិនតបត ប៉ុន្តែដោយសារថៃសម្រុកវាយខ្លាំងតាមបណ្តោយព្រំដែន ប្រាសាទបុរាណ និងតំបន់ស៊ីវិល កងទ័ពកម្ពុជាក៏បានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យកម្ពុជា ។

កាលពីថ្ងៃទី៩ ខែធ្នូ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបង្ហោះសារពីគោលជំហររបស់រដ្ឋាភិបាលថៃក្នុងហ្វេសប៊ុកថា «ថៃមិនឈប់បា.ញ់ប្រ.ហារដាច់ខាត» ក្រោយពីមានព័ត៌មានថា ថៃយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសុំឱ្យថៃចរចារកសន្តិភាពជាមួយកម្ពុជា ។ លោក Anutin បញ្ជាក់ថា ថៃនឹងបញ្ឈប់សង្គ្រាមលើកនេះទេ កងទ័ពថៃត្រូវតែប្រយុទ្ធបន្តដើម្បីការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋនៅព្រំដែន ។

នាយករដ្ឋមន្ត្រីថៃបានបង្ហោះសារក្នុងហ្វេសប៊ុកឈ្មោះ «Anutin Charnvirakul» អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន ដែលសរសេរជាភាសាអង់គ្លេសថា «Thailand’s direction remains status quo. No ceasefire.» មានន័យថា «គោលជំហររបស់រដ្ឋាភិបាលថៃដូចមុន គ្មានការឈប់បា.ញ់ឡើយ» ។

ការបង្ហោះសាររបស់នាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីលេខាធិការនាយករដ្ឋមន្ត្រី អ្នកស្រី ត្រៃស៊ុលី ត្រៃស៊ុណាក់គូន បដិសេធការចុះផ្សាយរបស់សារព័ត៌មានបរទេសថា ថៃយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ឱ្យថៃឈប់បាញ់កម្ពុជា នាវេលាម៉ោង១១យប់ថ្ងៃទី៩ ខែធ្នូ ថា ជាព័ត៌មានមិនពិត គឺមិនស្របនឹងគោលជំហររបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីថៃ ។

លោក Anutin បានទាត់ចោលសំណើរបស់ម៉ាឡេស៊ីដែលស្នើឱ្យថៃឈប់បាញ់កម្ពុជា ដោយនៅតែប្រកាន់គោលជំហរដដែលថា ស្ថានការណ៍ពេលនេះ ថៃមិនអាចឈប់បាញ់កម្ពុជា ពីព្រោះកងទ័ពថៃត្រូវតែធ្វើសង្គ្រាមតាមផែនការគ្រោងទុក ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីរសៀលថ្ងៃទី៩ ខែធ្នូ លោក Anutin ប្រកាសក្តែងៗថា ថៃនឹងធ្វើសង្គ្រាមបន្តទៀត និងជំរុញឱ្យកងទ័ពបាញ់ប្រហារកម្ពុជាមួយទំហឹង ។

ក្រសួងការបរទេសថៃមានតួនាទីជូនដំណឹងទៅមន្ត្រីទូតនានានៅទូទាំងពិភពលោក និងប្រាប់ទៅអង្គការសហប្រជាជាតិ ដោយថៃព្យាយាមទម្លាក់កំហុសលើកម្ពុជាបង្កសង្គ្រាមមុន ដើម្បីបិទបាំងទង្វើឈ្លានពានរបស់ថៃដែលមិនគោរពច្បាប់អន្តរជាតិ ។ ក្រៅពីនេះ រដ្ឋាភិបាលថៃសំណូមពរឱ្យពលរដ្ឋជឿជាក់តែព័ត៌មានក្លែងក្លាយក្នុងប្រទេសរបស់ខ្លួន និងកុំជឿតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ដើម្បីកុំឱ្យពលរដ្ឋទទួលព័ត៌មានពិត ។

គួរបញ្ជាក់ថា លោក Anutin បានរៀបចំផែនការទុកមុនយូរមកហើយឱ្យកងទ័ពបាញ់ប្រហារកម្ពុជា ដើម្បីរកសំឡេងគាំទ្របន្តតំណែងនៅឆ្នាំ២០២៦ ក្រោយពីប្រជាប្រិយភាពធ្លាក់ចុះខ្លាំងដោយសារខ្វះសមត្ថភាពដោះស្រាយទឹកជំនន់បណ្តាលឱ្យពលរដ្ឋភាគត្បូងស្លាប់រហូតដល់ជាង១,០០០នាក់ និងបិទបាំងព័ត៌មាន ក៏ដូចជាបែកធ្លាយរូបភាពលោកមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋកម្មឆបោកអនឡាញជនបរទេស ។

លោកក៏រងការរិះគន់ខ្លាំងរឿងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមអន់បំផុតក្នុងប្រវត្តិសាស្ត្រ និងមានកំហុសបច្ចេកទេសច្រើន មិនថាគ្មានអំពូលភ្លើងគ្រប់គ្រាន់ បន្ទប់ទឹកគ្មានអនាម័យ សំរាមពាសពេញ ការដាក់តាំងស្លាកសញ្ញាតាមផ្លូវមានទំហំតូច ផ្សព្វផ្សាយការលេងល្បែង និងរៀបចំអាងទឹកមិនទាន់រួចរាល់ ។ ហេតុនេះ លោកក៏រៀបចំផែនការជាមួយកងទ័ពបង្កសង្គ្រាមវាយកម្ពុជាដើម្បីស្តារប្រជាប្រិយភាពឡើងវិញឱ្យបានមុនថ្ងៃទី១២ ខែធ្នូ ដោយសុខចិត្តលះបង់ជីវិតពលរដ្ឋឱ្យតែបានកាន់អំណាចបន្ត ៕