វ៉ាសុីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានបង្ហាញការព្រួយបារម្ភចំពោះអំពើហិង្សាដែលទើបផ្ទុះឡើងសារជាថ្មីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយជំរុញឲ្យភាគីទាំងសងខាងបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ និងវិលត្រឡប់ទៅរកវិធានការដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវិញ។ 
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក Marko Rubio រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានសរសេថា «សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីការប្រយុទ្ធគ្នាដែលកំពុងបន្ដ និងការស្លាប់ របួស នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ »

សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ផងដែរថា «សហរដ្ឋអាមេរិក នឹងជំរុញយ៉ាងមុតមាំឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយការពារជនស៊ីវិល ដោយភាគីទាំងសងខាងត្រូវត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ និងធ្វើជាសាក្សីដោយឯកឧត្តមប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim»។.jpg)
សាររបស់លោករដ្ឋមន្ដ្រីការបរទេសអាមេរិក ធ្វើឡើងបន្ទាប់ពីថៃបានបើកការវាយប្រហារមកលើកម្ពុជាទាំងបំពានមិនរើសគោលដៅ រហូតបណ្ដាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជាស្លា.ប់៧នាក់និងរបួសប្រមាណ២០នាក់។.jpg)
យ៉ាងណាគួរជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ស្ថានភាពសមរភូមិដែលបានប៉ះទង្គិចគ្នាមួយចំនួនតាមបណ្ដោយព្រំដែន ហាក់មានសភាពស្ងប់ស្ងាត់។ ដោយឡែកតំបន់ខ្លះទៀតដូចជា តំបន់ភ្នំខ្មោច ខេត្តព្រះវិហារ យោធាថៃនៅតែបន្ដសកម្មភាពបា.ញ់ផ្លោងកាំភ្លើងធំយ៉ាងសន្ធឹកកាន់តែខ្លាំងជាងម្សិលមិញទៅទៀត។.jpg)
ស្របពេលជាមួយគ្នានេះ កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕










