ប្រទេសថៃ ៖ ពលរដ្ឋក្នុងបណ្តាញសង្គមថៃបានផ្ទុះការសង្ស័យជាបន្តបន្ទាប់លើលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បង្កសង្គ្រា.មឈ្លានពា.នកម្ពុជា ដើម្បីគេចវេសពីការរំលាយសភាបោះឆ្នោតជាថ្មីដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយសារលោកចង់កាន់តំណែងបន្តទៀត ។ លោក Anutin ត្រូវបានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំងសម្រេចឱ្យកាន់តំណែងនាយករដ្ឋមន្ត្រីត្រឹមតែ៤ខែប៉ុណ្ណោះ និងតម្រូវឱ្យរំលាយសភានៅឆ្នាំ២០២៦ ដើម្បីផ្តល់សិទ្ធិឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទើបរៀបចំផែនការសង្គ្រា.មទុកមុន និងផ្តល់សិទ្ធិពេញលេញឱ្យកងទ័ពបា.ញ់ប្រ.ហារកម្ពុជាមុនធ្លាក់ពីតំណែង ។

ការបង្កសង្គ្រាមជាមួយកម្ពុជាម្តងទៀត បន្ទាប់ពីរដ្ឋាភិបាលថៃបានរៀបចំជំរំជនភៀសសឹកសម្រាប់ឱ្យពលរដ្ឋរបស់ខ្លួនស្នាក់នៅរួចជាស្រេច និងបញ្ជូនកងកម្លាំងទ័ព ត្រៀមអាវុ.ធធុនធ្ងន់គ្រប់ប្រភេទមកកាន់តំបន់ព្រំដែន រួមទាំងយន្តហោះចម្បាំង F-16 សម្រាប់ទម្លាក់គ្រាប់បែកមិនរើសកន្លែង ដូចជា ទីប្រជុំជនរបស់ពលរដ្ឋស៊ីវិលកម្ពុជា ។ រដ្ឋាភិបាលថៃបានរៀបចំផែនការសម្ងាត់ជាមួយកងទ័ពរួចរាល់ ហើយពេលទឹកជំនន់នៅភាគខាងត្បូងស្រកភ្លាម ក៏ចាប់ផ្តើមអនុវត្តផែនការសម្ងាត់តែម្តង ។

តាមការលើកឡើងរបស់ពលរដ្ឋថៃក្នុងបណ្តាញសង្គម គឺរដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពបា.ញ់ប្រហារកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីលោក Anutin ទទួលសំឡេងគាំទ្រពីពលរដ្ឋថៃធ្លាក់ចុះខ្លាំង ដោយសារគ្មានសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងបណ្តោយឱ្យពលរដ្ឋស្លា.ប់រហូតដល់ជាង១,០០០នាក់ ។ លើសពីនេះ មានការបែកធ្លាយរូបថតលោក Anutin អង្គុយនៅតុអាហារ មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឆបោ.កអនឡាញបរទេស និងរងការរិះគន់ពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមអន់បំផុតក្នុងប្រវត្តិសាស្ត្រ ខ្វះខាតមុខក្រោយ ធ្វើឱ្យថៃអាម៉ាស់មុខពេញពិភពលោក ទើបលោក Anutin ប្រឹងស្តារប្រជាប្រិយភាពរបស់ខ្លួន បើមិនផ្ទុះអាវុ.ធជាមួយកម្ពុជាទេ លោកនឹងធ្លាក់ពីតំណែងនៅមុនថ្ងៃទី១២ ខែធ្នូ ។

នាយករដ្ឋមន្ត្រីថៃគ្មានជម្រើសអ្វីផ្សេងទេក្រៅពីបង្ករឿងចោទប្រកាន់ធ្វើសង្គ្រាមឈ្លានពានកម្ពុជា ដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្រកាន់តំណែងបន្តទៀត តាមរយៈការបណ្តុះស្មារតីឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុល ពីព្រោះលោក Anutin អនុវត្តនយោបាយដើរដល់ផ្លូវទាល់ ទើបយកកម្ពុជាមកពាក់ព័ន្ធនឹងរឿងផ្ទៃក្នុង ។

បណ្តាញសង្គមថៃរិះគន់ថា បញ្ហាធំនៅពីក្រោយខ្នងការបង្កសង្គ្រាម គឺរហូតមកដល់ថ្ងៃទី៨ ខែធ្នូ នៅមិនទាន់ដឹងច្បាស់លាស់ថា តើចំនួនពលរដ្ឋនៅស្រុកហាតយៃ ខេត្តសុងក្លា ស្លាប់ដោយសារទឹកជំនន់កើនឡើងប៉ុន្មានពាន់នាក់ទេ លោក Anutin ពុំបានបញ្ជាក់ចំនួនអ្នកស្លាប់ពិតប្រាកដ ហើយលោកក៏រងការរិះគន់ពីសង្គមថៃរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមអន់បំផុត មិនអធិកអធិម ។ លោក Anutin ក៏រៀបចំផែនការយូរមកហើយដើម្បីវាយកម្ពុជា ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិថៃក៏និយាយដូចគ្នានេះដែរថា លោករៀបចំផែនការរួចអស់ហើយ ។ លោក Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី៩ ខែធ្នូ ថា ពុំអាចបញ្ឈប់សង្គ្រាមបានទេ ត្រូវតែប្រយុទ្ធបន្តទៀត កងទ័ពថៃត្រូវអនុវត្តតាមបទបញ្ជា និងផែនការដែលបានគ្រោងទុក រដ្ឋាភិបាលគាំទ្រកងទ័ពពេញទី និងគ្រប់ទម្រង់ ។

បើតាមមតិនានាក្នុងសង្គមថៃ គឺរដ្ឋាភិបាលពុំគួរបង្កសង្គ្រាមជាមួយកម្ពុជាជាថ្មីទេ ពីព្រោះអ្នកស្លាប់ និងរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងបំផុត គឺពលរដ្ឋ ។ ហេតុនេះ សង្គ្រាមជាមួយកម្ពុជា គឺគ្រាន់តែជាការរៀបចំឡើងរបស់រដ្ឋាភិបាលថៃប៉ុណ្ណោះ មិនមែនជាសង្គ្រាមពិតប្រាកដ ពីព្រោះលោក Anutin ចង់បង្កសង្គ្រាមដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួនធ្វើឱ្យពលរដ្ឋថៃស្លាប់ច្រើនដោយសារទឹកជំនន់នៅភាគខាងត្បូង និងប្រជាប្រិយភាពធ្លាក់ចុះ ។ លោក Anutin ចង់ក្លាយជាវីរបុរសស្តារប្រជាប្រិយភាពឡើងវិញ ដោយសុខចិត្តលះបង់ជីវិតកងទ័ព និងពលរដ្ឋ ។ នេះជាការយកព័ត៌មានសង្គ្រាមឈ្លានពានកម្ពុជា មកបិទបាំងទង្វើអសមត្ថភាពរបស់ខ្លួនក្រោយរងការរិះគន់ខ្លាំងពីសង្គម ៕