ជារឿងដែលគួរឲ្យព្រួយបារម្ភបំផុត! ក្រសួងសុខាភិបាលប្រកាសអាសន្ន៖ រាល់រយៈពេល ៤០នាទីម្តង មានពលរដ្ឋខ្មែរម្នាក់ស្លា.ប់ដោយសារជំងឺមហារីក ដែលភាគច្រើនកើតចេញពីការញាំបាយ ម្ហូបអាហារក្ដៅៗ ដាក់ប្រអប់ស្នោរ ចានជ័រ ថង់ ជាមូលហេតុធំជំរុញឲ្យកើតមានជំងឺមហារីក។.jpg)
យោងតាមប្រសាសន៍របស់ រដ្ឋមន្ត្រីសុខភិបាលលោក ឈាង រ៉ា កាលពីពេលកន្លងមកបានថ្លែងថា ក្នុងមួយឆ្នាំមានពលរដ្ឋកម្ពុជាជាង១ម៉ឺន៤ពាន់នាក់ស្លាប់ដោយសារជំងឺមហារីក ដោយក្នុងមនុស្សម្នាក់ស្លាប់រៀងរាល់៤០នាទីម្ដង។ លោកថាអត្រាមរណដោយសារជំងឺមហារីកនៅកម្ពុជាមានកម្រិតខ្ពស់ដល់ទៅ៧០% ដែលទាមទារឱ្យមានវិធានការដោះស្រាយ។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» លោករដ្ឋមន្ត្រី ឈាង រ៉ា បានលើកឡើងថានៅកម្ពុជារកឃើញមនុស្សប្រមាណ២ម៉ឺននាក់បានកើតមហារីកជារៀងរាល់ឆ្នាំទោះបីធៀបនឹងប្រទេសរីកចម្រើននៅមានកម្រិតទាបក្ដី តែអត្រាមរណៈមានដល់៧០%ដែលខ្ពស់ពីជាងអត្រាជាមធ្យមក្នុងពិភពលោកដល់ជិត៣០%(អត្រាមរណដោយមហារីជាមធ្យមក្នុងពិភពលោកមាន៤៨%)។
.jpg)
លោកបានថ្លែងពីការបារម្ភថាប្រសិនជាគ្មានវិធានការនោះទេជំងឺមហារីកនឹងសម្លាប់ពលរដ្ឋខ្មែរប្រមាណ២១ម៉ឺននាក់ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ធ្វើឱ្យកម្ពុជាទទួលរងការខាតបង់ជាច្រើន។ ការដោះស្រាយទាន់ពេលវេលានឹងធ្វើឱ្យធនធានមនុស្សកម្ពុជារីកចម្រើនកម្ពុជាកាន់តែរឹងមាំ។
តាមការព្យាករណ៍ដោយផ្អែកតាមរបាយការណ៍ខាងលើ នៅឆ្នាំ ២០៥០ ករណី អ្នកកើតជំងឺ មហារីកថ្មីនៅទូទាំងពិភពលោក អាចកើន ដល់ ៧៧ភាគរយ បើប្រៀបធៀប នឹង ឆ្នាំ២០២២ ពោល គឺ កើនពី ២០លាននាក់ ដល់ លើស ៣៥លាននាក់ ក្នុងអំឡុងពេល២៨ឆ្នាំ។ ខណៈប្រទេសអភិវឌ្ឍមានធនធាន និងលទ្ធភាពតាមដាន និងកំណត់ការកើតជំងឺមហារីកបានឆាប់រហ័ស ប្រទេសអភិវឌ្ឍតិចតួចមិនមានលទ្ធភាពបែបនេះដើម្បីទប់ស្កាត់បញ្ហាកំណើនអ្នកកើតជំងឺមហារីកបាននោះឡើយ។.jpg)
ចំពោះវិធីសាស្រ្តសម្រាប់កាត់បន្ថយការកើនឡើងនៃអ្នកជំងឺមហារីកដ៏សំខាន់បំផុតនៅពេលនេះ គឺត្រូវបញ្ឈប់ការប្រើប្រាស់ប្រអប់ស្នោ ជ័រ ឬថង់ផ្លាស្ទិក ដោយងាកមកប្រើចានស្រាក់ដែក ឬអុីណុក ប្រអប់ ឬថង់ក្រដាស ច្រកបាយម្ហូបជំនួសវិញ ដែលបានទាំងល្អសម្រាប់សុខភាព និងជួយដល់បរិស្ថានផងដែរ។.jpg)
យ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់យ៉ាងខ្ពស់ដោយសារមហារីកនៅកម្ពុជានេះ ក៏អាចបណ្តាលមកពីមូលហេតុច្រើនផ្សេងទៀតផងដែរ។ កត្តាចម្បងក្រៅពីការប្រើប្រាស់ផ្លាស្ទិកមានដូចជា គ្រឿងស្រវឹង បារី ការធាត់លើសទម្ងន់ រួមជាមួយការបំពុលខ្យល់ជាដើម ដែលសុទ្ធសឹងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយរបៀបរបបនៃជីវភាពរស់នៅរបស់យើងរាល់គ្នា៕










