ប្រទេសថៃ ៖ បន្ទាប់ពីកងទ័ពថៃបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីបណ្តាលឱ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អាជីវកម្ម សណ្ឋាគារ ការលក់ដូរទំនិញ និងសេវាកម្មនៅព្រំដែនបិទទ្វារស្ទើរទាំងស្រុងដោយសារគ្មានភ្ញៀវទេសចរ ខណៈពលរដ្ឋថៃដែលធ្លាប់ទទួលចំណូលខ្ពស់ពីការបើកព្រំដែនបានបាត់បង់ការងារ ជំពាក់បំណុលធនាគារ គ្មានការជួយអន្តរាគមន៍ពីរដ្ឋាភិបាល ។ ស្របពេលសេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំង ទឹកជំនន់នៅខេត្តភាគខាងត្បូងកាន់តែធ្វើឱ្យសេដ្ឋកិច្ចថៃដាំក្បាលចុះថែមទៀត ពីព្រោះរដ្ឋាភិបាលត្រូវផ្តល់ប្រាក់សំណងឱ្យពលរដ្ឋបាត់បង់សមាជិកគ្រួសារដោយសារទឹកជំនន់ ផ្តល់ប្រាក់សម្រាប់ជួសជុលផ្ទះ កែលម្អតំបន់រងផលប៉ះពាល់ និងស្តារសេដ្ឋកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtYFKvEuli9vrDzrYqnAMUNfD0l-lywYCBQvo0zVRrpuKuf8Z-7gqF_pwP6keaHJXMKCaw4BE0DVHy8KgJ56jxxWdiiCRdaAase183RM4SE4ZxQui68Lu5io910rck61g2zXUbAdi6YZosIyOCrX4HYww_WknpX-uV7DdBmUfnGGgeW2qEx3vcMiLTQeT1/s759/photo_2025-12-02_09-34-48.jpg
អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បាននិយាយពីទឹកជំនន់នៅភាគខាងត្បូងបណ្តាលឱ្យពលរដ្ឋស្លាប់រហូតដល់១៧០នាក់ ខូចខាតទ្រព្យសម្បត្តិ ហើយវានឹងប៉ះពាល់ដល់កំណើនផលិតផលក្នុងស្រុកស្រុក (GDP) នៅត្រីមាសទី៤ ឆ្នាំ២០២៥ គឺស្មើត្រឹមតែជាង១% ប៉ុណ្ណោះ ខណៈការនាំចេញទំនិញថៃទៅក្រៅប្រទេសកាលពីខែតុលា ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាង១ឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Better News កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUqodxyXTjotTfjozqNU6LQ-1j-1rzDacQ6Oq287kZa4tbV27rI6roHq1tk_tbpShUqSKWHatVbYRq4nsDVH2J8MOqxU__wK005lXhf_EwFKiMZSNyRXnv6BYRCVrOSh5d_2YzHc4FurwlJYqNjYUUwn974lNCj9vFS6zGj6jw5LjGvLxryre4DqXxDAXc/s1200/photo_2025-12-02_09-34-49.jpg

លោក Pichai និយាយថា ទឹកជំនន់ស្រុកហាតយៃ ខេត្តសុងក្លា និងខេត្តផ្សេងៗនៅភាគខាងត្បូង ក្រៅពីធ្វើឱ្យពលរដ្ឋស្លាប់រហូតដល់១៧០នាក់ និងខូចខាតទ្រព្យសម្បត្តិ រួមមាន ៖ ផ្ទះ និងអាជីវកម្មយ៉ាងច្រើន វាក៏ប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងផងដែរ ដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះស្រាប់ហើយ ។ វាថែមទាំងធ្វើឱ្យកំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី៤ ឆ្នាំ២០២៥ ធ្លាក់ចុះរហូតដល់ជាង១% ខណៈ GDP ត្រីមាសទី៣ ស្មើត្រឹមតែ១.២% ហើយសេដ្ឋកិច្ចថៃនឹងមានវិបត្តិកាន់តែខ្លាំងដោយសារ GDP ធ្លាក់ចុះរយៈពេល២ត្រីមាសជាប់ៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-UcqdA4jJFSUdr0cvQBLLSuq807eGewP9wbrUuUx4q7-xdVzDuCS-cCKVgdZN3X-RlSC4MjU_o34NZTv9KGe43idznRLd5G-vcCVPMJU6HBAozTQGiQSG308fh78_WxOZxk6wyX7otCGUJsCl0FZFcsRgg0GkxlalEmWxZxDF6s5se1H6RfvZBfG00_D0/s1280/photo_2025-12-02_09-34-58.jpg

ក្រៅពីនេះ ការនាំចេញទំនិញថៃកាលពីខែតុលា ឆ្នាំ២០២៥ កើនឡើងត្រឹមតែ៥.៧% ប៉ុណ្ណោះ ដែលជាកំណើនទាបបំផុតនៅឆ្នាំ២០២៥ ខណៈរយៈពេល៩ខែដំបូង (ចាប់ពីខែមករា ដល់ខែកញ្ញា) ការនាំចេញទំនិញកើនឡើងដល់១៣.៩% ក្នុងនោះការនាំចេញខែកញ្ញាកើនឡើង១៩% ខ្ពស់បំផុតក្នុងរយៈពេល៤២ខែ ។ ប៉ុន្តែការនាំចេញខែតុលា បែរជាធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៣ខែ ខណៈការនាំចូលកើនឡើងធ្វើឱ្យមានឱនភាពពាណិជ្ជកម្មខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJDZrht3yBtNBVexyoIGSdxxrE27dRUUdOh_Kt5NTeamy4aAhseJEPJF34gVjzf0Crpv1LMAaOAjWGnDSVs7guq3J4FU2RHzgsEKi4OllRT2ZCp4Ia1lPKAEwYq2NyV3SHzmUEiPWcvVGyskbtAOnul1s_17ARwgdngyI7DrXRXsLTtFPnDcELj8z3hWYV/s1280/photo_2025-12-02_09-34-52.jpg

អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចង់ឱ្យរដ្ឋាភិបាលថៃសុំចរចាពន្ធទំនិញជាមួយអាមេរិក បន្ទាប់ពីមន្ត្រីពាណិជ្ជកម្មអាមេរិកជូនដំណឹងមកក្រសួងការបរទេសថៃ ផ្អាកការចរចាពន្ធទំនិញដោយសារថៃល្មើសកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា រហូតដល់ថៃងាកមកគោរពកិច្ចព្រមព្រៀងវិញ ។ ថៃមិនគួរសន្និដ្ឋានខ្លួនឯងថា អាមេរិកព្រមចរចាពន្ធទំនិញទេ ពីព្រោះអាមេរិកមិនបានបញ្ជាក់ជាផ្លូវការ បើអាមេរិកដំឡើងពន្ធទំនិញថៃ នឹងធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែដាំក្បាលចុះខ្លាំង ហើយថៃពិបាកស្វែងរកទីផ្សារថ្មីជំនួសអាមេរិក ឬមិនអាចស្វែងរកទីផ្សារថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWhH4B2S42ay3qngQ2BkwmmeEPRuQad5fDuUMQwQ0tB9f5myDOFRw8H-2g5ao7Ii8il3zNzbUH1XlB7mPXH3NyzVweO8-1RzNrWF2FdLrgetJzzr2Wdyjd5zmi_tyYp0Iqqf_ymC6Ox03Ex9-wzQr9PdaveBG4eyqbaXgwyPPzwMcoZ3BWu_4_LB5J_HG1/s1280/photo_2025-12-02_09-34-55.jpg

បន្ទាប់ពីទឹកជំនន់នៅភាគខាងត្បូងស្រក ក្រសួងពាណិជ្ជកម្មមានតួនាទីតាមដានតម្លៃទំនិញកុំឱ្យឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ។ រដ្ឋាភិបាលបានកំណត់គោលនយោបាយ «ហាមខ្វះខាតទំនិញ ហាមដំឡើងថ្លៃទំនិញ» ប៉ុន្តែតម្លៃសំបុត្រយន្តហោះពីក្រុងបាងកក ទៅស្រុកហាតយៃបែរជាឡើងថ្លៃ ព្រមទាំងស្នើឱ្យទប់ស្កាត់ការដំឡើងថ្លៃសេវាសម្អាតផ្ទះ និងហាងទំនិញនៅតំបន់ដីភក់ ។ បើថៃត្រូវអភិវឌ្ឍន៍ប្រទេសបន្តទៀតត្រូវតែបង្កើនការនាំចេញទំនិញ និងទាក់ទាញការវិនិយោគពីក្រៅប្រទេសឱ្យច្រើន ជាពិសេស ឧស្សាហកម្មទំនើប ដែលត្រូវប្រកួតប្រជែងជាមួយប្រទេសផ្សេងក្នុងការទាក់ទាញវិនិយោគិនមកប្រទេសថៃដើម្បីប្រមូលចំណូល ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga1pjJuNM7FNYwCr-vL3le5nhHaRhfowoOd-n3UQtWQWcsVX7XL_053aSqlUvw0Gvnn0MC6lowD9bYr2cvpZctkQLydsnB6ZW6h03waPiPJ9Ot5vwqWulYzNjbGbzmdwz6PuIEsieYYosfZSsWXJeTK3rvBfQf4m1p9j_N6nAxhtX7LuxBMHS3WAZQtTpH/s1280/photo_2025-12-02_09-34-57.jpg