ប្រទេសថៃ ៖ មន្ត្រីគណបក្សនយោបាយថៃជាបន្តបន្ទាប់បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ចុះចេញពីតំណែង ដើម្បីទុកឱកាសឱ្យបុគ្គលមានសមត្ថភាពកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ក្រោយពីលោកខ្វះសមត្ថភាពចាត់វិធានការទឹកជំនន់ និងជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នា.ក់យឺតយាវ រហូតបណ្តាលឱ្យពលរដ្ឋស្លា.ប់ដោយសារទឹកជំនន់កើនឡើងជាបន្តបន្ទាប់ ជាពិសេស នៅស្រុកហាតយៃ ខេត្តសុងក្លា ពលរដ្ឋស្លា.ប់រហូតដល់ជាង១០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUt52m1EFru4wMmiAkUE13GZYjwSQCV7vAC3DHnogk4p0-Atsd4nZi_jR02M_DCiwz2eKGPioNNed-118QkV2Bah99-5Z-nZVX_SzJGfZkB3-pGfNxXnfvEoY3UCxFLKK2cJC0d1-UxOqhtsgBjb3dFbDQ25WkUZJQegyz2BFvAzQCujIdjJu6M3in7d4G/s1280/photo_2025-12-01_17-04-50.jpg

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អគ្គលេខាធិការរងគណបក្សភឿថៃ អ្នកស្រី លីនធីផន វ៉ារីនណាក់ឆារ៉ារូត បានសួរសំណួរទៅរកាន់ដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin ក្រោយពីអ្នកស្រី និងមន្ត្រីគណបក្សភឿថៃធ្វើដំណើរទៅស្រុកហាតយៃ ខេត្តសុងក្លា ដើម្បីចែករបស់របរប្រើប្រាស់ចាំបាច់ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ថា អ្នកស្រីបានស្តាប់ពលរដ្ឋនិយាយពីរដ្ឋាភិបាលចាត់វិធានការទឹកជំនន់បរាជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Pzx9PH2xLUeZQAoj-gLwNvaIv4pGANbwZWcpjABKzR8VvGETRhZPzBIRUZlaKvszl0Wnww7FAARkdxRQNDjG0u1qETtEk_9yOuV-gNo4fYICHjIByXSXE9oTL_WT65CDI770MRKJGE0cQDUjj9L8703XyE2ilioQ4uFhV0TgtnL4S9TWQS0RjU3BVJgi/s1024/photo_2025-12-01_17-04-45.jpg

អគ្គលេខាធិការរងគណបក្សភឿថៃ អ្នកស្រី លីនធីផន និយាយថា រដ្ឋាភិបាលគណបក្សភូមិចៃថៃរបស់លោកនាយករដ្ឋមន្ត្រី Anutin បានប្រព្រឹត្តខុសម្តងហើយម្តងទៀតមកលើពលរដ្ឋ ហើយរដ្ឋាភិបាលលាក់បាំងចំនួនពលរដ្ឋស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូង ដោយមិនបង្ហាញចំនួនពលរដ្ឋស្លាប់ពិតប្រាកដ ។ ការលាក់បាំងនេះធ្វើឱ្យច្របូកច្របល់ពីចំនួនមនុស្សស្លាប់ ដោយចំនួនសាកសពដែលរដ្ឋាភិបាលប្រកាស គឺខុសគ្នានឹងការប្រកាសរបស់ភ្នាក់ងារសង្គ្រោះ វាគ្មានតម្លាភាពដែលពលរដ្ឋមិនអាចទទួលយកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia1IHDRo1pjfRe8dQs1KB2JcE3LvocwosTsJ9kodOihEeDFXRkJNseZpYK9nk8-3XJRMS-vxCBn7Z9VlJgMBEqAYJ1Bf-6UbSysDVXE_Hjtbeaok08lWlOD0uH5Vcktvds2gyswJsA5Gpo1huYyfGJWgd8IqrDB6xxxYUTYQqgVodk7uslRQB3jn8Evc6D/s1280/photo_2025-12-01_17-08-07.jpg

ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូងមិនច្បាស់លាស់ ធ្វើឱ្យមតិនានាសួរទៅកាន់រដ្ឋាភិបាលថៃពីការគ្រប់គ្រងគ្រោះមហន្តរាយ និងទិន្នន័យត្រឹមត្រូវ ខណៈរដ្ឋាភិបាលបរាជ័យក្នុងការចាត់វិធានការទឹកជំនន់ និងបង្ហាញទិន្នន័យច្របូកច្របល់ជាបន្តបន្ទាប់ ។ ហេតុនេះ ពលរដ្ឋមិនគាំទ្រលោកនាយករដ្ឋមន្ត្រី Anutin ដឹកនាំប្រទេសបន្តទេ លោកគួរតែលាលែងពីតំណែង ពីព្រោះពលរដ្ឋសន្និដ្ឋានថា រដ្ឋាភិបាលលាក់បាំងចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ ដែលចំនួនពិតប្រាកដ គឺខ្ពស់ជាងចំនួនដែលរដ្ឋាភិបាលបង្ហាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5gK1xDhxsITlfnBGm3oUDq1a_6UA3Z3ss3lgx-h78Z70SfYOYGx2pQ2wfwg_q7pDKuQl8l3TS78HcI-c7sJWH1GdkcgAnRSEtyfxJOnMfsVpwFm2MS5KfrmydeBnhwCfNVStLHb2ta_4Z5FPT64Po29aEpx1J3IFlBvynjlaX9X4BAztxHdIbqTAFuXKg/s1280/photo_2025-12-01_17-08-08.jpg

អ្នកស្រី លីនធីផន បន្តថា ទោះជារដ្ឋាភិបាលរបស់លោក Anutin ព្យាយាមផ្តល់ប្រាក់សំណងឱ្យគ្រួសារដែលមានសមាជិកស្លាប់ដោយសារទឹកជំនន់ ចំនួន២លានបាតក្នុង១សាកសព (ឬជាង៦ម៉ឺនដុល្លារ) ប៉ុន្តែរដ្ឋាភិបាលតម្រូវឱ្យពលរដ្ឋបញ្ជាក់ពីសមាជិកគ្រួសារស្លាប់ដោយសារអ្វី ដូចជា ៖ ស្លាប់ដោយសារលង់ទឹក ខ្សែភ្លើងឆក់ និងត្រូវទឹកកួច ដែលទាំងការពិត ពលរដ្ឋស្លាប់យ៉ាងវេទនាប៉ុន្តែដ្ឋាភិបាលបរាជ័យក្នុងការដោះស្រាយទឹកជំនន់ភាគខាងត្បូង ។ ពលរដ្ឋមិនគួរស្លាប់ដោយសាររដ្ឋាភិបាលគ្មានសមត្ថភាពជួយពលរដ្ឋពីគ្រោះថ្នាក់ទឹកជំនន់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ_2MAipLVW6Uk9YFYIgxqLKqXIxoFU3kzNk312hhebm1ls4WAHIG8Vdcgspo4Me1H_5VUr1Ki3F2sDZL7gs7iLMjR6Zl0tVutiNOkfW1MZqg4TH9dqlT6IC15rVRyj3YVMjvlJ25DPZ_sCDe-BALbdE5vN5Zg44Lwq-bKoNtn3ZmyjqOBmB6EqbFf3vqD/s1280/photo_2025-12-01_17-08-09%20(2).jpg

ការផ្តល់ប្រាក់សំណងដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅភាគខាងត្បូងកំពុងតែបរាជ័យបណ្តាលមកពីដ្ឋាភិបាលផ្តល់ប្រាក់សំណងឱ្យពលរដ្ឋស្មុគស្មាញ និងបែងចែកសាកសពស្លាប់ដោយសារអ្វី វាធ្វើឱ្យប៉ះពាល់ជនរងគ្រោះយ៉ាងខ្លាំង ។ បើរដ្ឋាភិបាលរបស់លោក Anutin នៅតែឱ្យពលរដ្ឋបញ្ជាក់សមាជិកគ្រួសារពួកគេស្លាប់ដោយសារអ្វីដើម្បីបដិសេធមិនទទួលខុសត្រូវនោះ វាកាន់តែធ្វើឱ្យជនរងគ្រោះជួបវិបត្តិកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUbPfndzCwHwfdt7QwoKkZPFTfDGi-DjwzIoXX3c2Qct5VY72nkqyxIIKKKDeshVGnu7-cnNYHnrgrAPN_KupRHOdxJF95hngzKhRShcvi0FQn3FnZYq2YUPYMfj5JWlfmWgi7ifIYhKzH-EeUOglZJ4CcKbcUZvklV_SBeIy14nBaIFdxsHSr5LBJ3nfx/s1280/photo_2025-12-01_17-08-09.jpg

គួរបញ្ជាក់ថា ពលរដ្ឋចោទប្រកាន់រដ្ឋាភិបាលថៃបិទបាំងចំនួនតួលេខមនុស្សស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូង ដែលតួលេខពិតប្រាកដអាចកើនឡើងរហូតដល់ជិត១ពាន់នាក់ឯណោះ ពីព្រោះខ្លាចរងការស្តីបន្ទោសឱ្យចុះចេញពីតំណែង ៕