រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា បានលើកបង្ហាញទៅកាន់អង្គទូតបរទេសប្រចាំនៅរាជធានីភ្នំពេញ អំពីលទ្ធផលនៃការស៊ើបអង្កេតលើករណីបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា ផ្អែកតាមលទ្ធផល នៃការស៊ើបអង្កេតបឋម នៅទីតាំងកើតហេតុ ក្នុងភូមិព្រៃចាន់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា គឺ «ពុំមានការផ្ទុះអាវុធ ពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយ ពេល ដែលកងកម្លាំងថៃ បាញ់ប្រហារចូលទៅក្នុងភូមិនេះទេ»។.jpg)
លោកស្រី អ៊ាត សោភា បានគូសបញ្ជាក់ថា ការអះអាងនេះ គឺសំអាងទៅលើលទ្ធផលនៃការស៊ើបអង្កេតបឋមរបស់កងកម្លាំងនគរបាលជាតិកម្ពុជា ដោយមានការចូលរួមត្រួតពិនិត្យពីក្រុមសង្កេតការណ៍អាស៊ាន (AOT)ផងដែរ។
.jpg)
ក្រៅពីបង្ហាញលទ្ធផលស៊ើបអង្កេតបឋម លោកស្រី រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តមុតមាំ ចំពោះការអនុវត្តពេញលេញ នូវកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា។ .jpg)
ក្នុងពេលជាមួយគ្នានេះ លោកស្រី អ៊ាត សោភា ក៏បានបដិសេធយ៉ាងដាច់ អហង្ការ ចំពោះការចោទប្រកាន់ថាកងកម្លាំងកម្ពុជាបានដាក់មីនថ្មី និងសោកស្តាយដែលភាគី ថៃ បានសម្រេចចិត្តព្យួរការអនុវត្តសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ បន្ទាប់ពីឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទុះ នៅថ្ងៃទី១០ ខែវិច្ឆិកា។ បើតាមអ្នកស្រី អ៊ាត សោភា ឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទុះ គឺព្រោះពួកគេចូលទៅតំបន់ចំការមីនចាស់ ក្នុងដែនដីកម្ពុជា យោងតាមផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ដែលតុលាការយុត្តិធម៌អន្តរជាតិ បានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សាលក្រម ឆ្នាំ១៩៦២ និងឆ្នាំ២០១៣។.jpg)
គួររំឭកថា ព្រឹត្តការណ៍ផ្ទុះអាវុ.ធកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា បានចាប់ផ្ដើមឡើងដោយសារទាហានថៃ បានបើកការបាញ់ប្រហារដោយគ្មានមូលហេតុសំដៅលើពលរដ្ឋកម្ពុជាដែលជាជនស៊ីវិល នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍ផ្ទុះអាវុធនេះ បានបណ្តាលឱ្យជនស៊ីវិលខ្មែរ ១ នាក់ ស្លា.ប់ភ្លាមៗនៅនឹងកន្លែង និង៣នាក់រងរបួសធ្ងន់ស្រាល៕










