ក្រុមចម្រៀង BLACKPINK កំពុងបន្តដំណើរទេសចរណ៍ពិភពលោក Deadline របស់ខ្លួននៅអាស៊ីដោយទើបបញ្ចប់សម្តែងក្នុងប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ។ សម្រាប់សកម្មភាពទោលរបស់ Rosé បានធ្វើឱ្យសាយភាពពេញបណ្តាញសង្គមដោយសារនាងបានសូមទោសអ្នកគាំទ្រកំឡុងពេលបកស្រាយចម្រៀង។

ឆាកសម្តែងទោលរបស់ Rosé នាងបានច្រៀងបទ «Number one girl » ,«Toxic to the end»និង «APT»។ Rosé ត្រូវបានគេចាត់ទុកថាមានសំឡេងល្អបំផុត និងមានស្ថិរភាពបំផុតក្នុងក្រុម។ សមត្ថភាពច្រៀងផ្ទាល់របស់នាងកម្របង្កភាពចម្រូងចម្រាសក្នុងការប្រគំតន្ត្រីរបស់ក្រុមនេះណាស់។ ប៉ុន្តែលើកនេះពេលសម្តែងបទ , «Number one girl» Rosé ស្រាប់តែមិនអាចច្រៀងដល់តុងខ្ពស់បានឡើយ ។ តារាចម្រៀងរូបនេះបានច្រៀងឈប់ពាក់កណ្ដាលទីហើយនិយាយទៅកាន់ទស្សនិកជនថា៖ «ខ្ញុំសូមទោស តើយើងអាចធ្វើវាម្ដងទៀតបានទេ?»។ Rosé បានលើកមីក្រូហ្វូនទៅកាន់អ្នកគាំទ្រ ដើម្បីសុំឱ្យអ្នកគាំទ្រចូលរួមនៅក្នុងបទចម្រៀង «Number one girl » ហើយអ្នកគាំទ្ររាប់ម៉ឺននាក់បានច្រៀងរួមគ្នា ដើម្បីឱ្យបទនេះបញ្ចប់បាន។
បន្ទាប់មក Rosé បានបង្ហើបថា មូលហេតុពិតដែលនាងមិនអាចច្រៀងដល់តុងខ្ពស់ដូចធម្មតា គឺដោយសារតែនាងមានបញ្ហាសុខភាព។ តារាចម្រៀងរូបនេះបានចែករំលែកថា ពេលឡើងយន្តហោះនាងបានលេបថ្នាំ ប៉ុន្តែពេលភ្ញាក់ពីដំណេកទើបដឹងថាសំឡេងរបស់នាងលែងដូចមុន។ ពេល Rosé បានសុំអ្នកគាំទ្រឱ្យជួយបញ្ចប់បទចម្រៀងនេះបានល្បីពេញបណ្ដាញសង្គម។ អ្នកគាំទ្រជាច្រើនបានសរសើរពីអាជីពរបស់ Rosé ខណៈនាងបានព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការសម្តែង ទោះបីឈឺក៏ដោយ។ ក្រៅពីមិនអាចបញ្ចប់បទចម្រៀង «Number one girl » បាននោះ នាងបានច្រៀងបទផ្សេងទៀតបានយ៉ាងល្អ។

ទោះបីជាដំណើរប្រគំតន្ត្រីរបស់ BLACKPINK ត្រូវបានកំណត់ទុកជាមុន ដោយមានថ្ងៃសម្រាកនៅចន្លោះកន្លែងនានា ដើម្បីធានាសុខភាពអ្នកសិល្បៈ ប៉ុន្តែនៅចុងឆ្នាំនេះ សមាជិកក្រុម BLACKPINK មានការមមាញឹកខ្លាំងជាមួយនឹងកាលវិភាគផ្ទាល់ខ្លួនជាច្រើន ដូច្នេះហើយទើបប៉ះពាល់ដល់សុខភាពរបស់ពួកគេជៀសមិនរួច។.png)
ក្នុងចំណោមពួកគេ Rosé គឺជាសមាជិកដែលមានកាលវិភាគមមាញឹកបំផុត ព្រោះនាងកំពុងធ្វើយុទ្ធនាការសម្រាប់ កម្មវិធី Grammy Awards ឆ្នាំ២០២៦ ។ ថ្មីៗនេះ Rosé បានចូលរួមក្នុងការថតកម្មវិធីជជែកពេលព្រឹករបស់អាម៉េរិក CBS ។ នៅថ្ងៃទី ៤ខែធ្នូ តារាចម្រៀងនឹងសម្តែងនៅសារមន្ទីរ Grammy ក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា «Spotlight: Rosé» ។ ព្រឹត្តិការណ៍នេះលក់អស់ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ៕










