ប្រទេសថៃ ៖ ស្ថានការណ៍មិនសូវស្រួលកាន់តែក្តៅ! កងទ័ពថៃបានបញ្ជូនសព្វាវុ.ធ ដ្រូន និងកាំភ្លើ.ងធំ ទៅកាន់ភូមិហួយមហាវង្ស និងភូមិមេកូនគែន ឃុំមហាវ៉ាន់ ស្រុកមេសត ខេត្តតាក ព្រមទាំងបង្កើនការយាមល្បាតនៅព្រំដែនទាំងយប់ទាំងថ្ងៃ ក្រោយពីមានការប៉ះទង្គិចដោយអាវុ.ធរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅព្រំដែនកាន់តែក្តៅខ្លាំង ដែលការប៉ះទង្គិចលើកចុងក្រោយបណ្តាលឱ្យគ្រា.ប់កាំភ្លើ.ងធ្លាក់ចូលសាលារៀននៅស្រុកមេសត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។.jpg)
រយៈពេលជាច្រើនខែមកនេះ មានការប៉ះទង្គិចដោយអាវុធរវាងកងទ័ពមីយ៉ាន់ម៉ាជាមួយកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅតំបន់ព្រំដែនជាប់ប្រទេសថៃមិនឈប់ឈរ និងមានពលរដ្ឋមីយ៉ាន់ម៉ារត់ភៀសខ្លួនចូលទឹកដីថៃ ។ ការប៉ះទង្គិចនេះធ្វើឱ្យកងទ័ពថៃតាមដានស្ថានការណ៍យ៉ាងដិតដល់ដើម្បីត្រៀមខ្លួនតបត ស្របពេលមតិផ្សេងៗលើកឡើងថា កងទ័ពថៃមិនហ៊ានតដៃជាមួយមីយ៉ាន់ម៉ា បានត្រឹមតែជូនដំណឹងពីការខូចខាតនៅខាងថៃប៉ុណ្ណោះ ។
កងកម្លាំងពិសេសថៃបានរាយការណ៍ពីការបង្កើនវិធានការតាមដាន និងការពារព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយសារការប៉ះទង្គិចដោយអាវុធនៅមីយ៉ាន់ម៉ាបានកើតឡើងមិនឈប់ឈរ និងធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ារត់ភៀសខ្លួនចូលទឹកដីថៃ ។ ថៃចាត់ទុកស្ថានការណ៍កាន់តែក្តៅខ្លាំងនៅមីយ៉ាន់ម៉ា គឺជាការគំរាមកំហែងសន្តិសុខរបស់ខ្លួន ទើបកងកម្លាំងពិសសថៃបង្កើនវិធានការយាមល្បាតយ៉ាងតឹងរ៉ឹងនៅព្រំដែនជាប់មីយ៉ាន់ម៉ា ។

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កងកម្លាំងពិសេសថៃបានពង្រាយកម្លាំងនៅតំបន់ព្រំដែនជាប់មីយ៉ាន់ម៉ាបន្ថែមទៀត ដោយពង្រឹងការយាមល្បាតរយៈពេល២៤ម៉ោង និងបង្កើតទីតាំងត្រួតពិនិត្យការឆ្លងដែនចេញ-ចូលនៅច្រកធម្មជាតិ និងតំបន់ផ្សេងៗ ។ លើសពីនេះ សព្វាវុធជាច្រើនត្រូវបានបញ្ជូនមកកាន់តំបន់ដើម្បីត្រៀមខ្លួនតបតជាមួយមីយ៉ាន់ម៉ា ប្រសិនបើស្ថានការណ៍កាន់តែឡើងកំដៅ ។
.jpg)
ក្រៅពីបង្កើនកម្លាំងទ័ព និងសព្វាវុធ ថៃក៏បានបញ្ជូនដ្រូនមកកាន់ព្រំដែនជាប់មីយ៉ាន់ម៉ាផងដែរ ដើម្បីតាមដានស្ថានការណ៍ពីលើអាកាសក្នុងចម្ងាយឆ្ងាយ ក៏ដូចជាបញ្ជូនឧបករណ៍ប្រឆាំងដ្រូន និងឧបករណ៍កងទ័ពជាច្រើនប្រភេទ ដូចជា ៖ ប្រព័ន្ធត្រួតពិនិត្យស្ថានការណ៍ និងគ្រាប់កាំភ្លើង ។ ការត្រៀមខ្លួនរបស់កងទ័ពថៃសម្រាប់ទប់ទល់នឹងការប៉ះទង្គិចអូសបន្លាយកាន់តែមានហិង្សានៅមីយ៉ាន់ម៉ា ព្រមទាំងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងសន្តិសុខប្រចាំភូមិឱ្យបង្កើនទីតាំងត្រួតពិនិត្យនៅតាមភូមិ ។.jpg)
កងទ័ពថៃអះអាងថា ការបញ្ជូនកងកម្លាំង សព្វាវុ.ធ ដ្រូន និងកាំភ្លើ.ងធំ គឺដើម្បីការពារអធិបតេយ្យ និងផ្តល់សុវត្ថិភាពឱ្យពលរដ្ឋ ដោយសារការប៉ះទង្គិចដោយអាវុធរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅភូមិមិនឡាប៉ាន ស្រុកមៀវឌី ខេត្តមៀវឌី ។ កងទ័ពមីយ៉ាន់ម៉ាព្យាយាមដណ្តើមយកតំបន់ឈរជើងរបស់កងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅភូមិមិនឡាប៉ាន ប៉ុន្តែត្រូវភាគីម្ខាងទៀតបាញ់ទៅវិញ ដែលបណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃខូចខាតលំនៅឋាន និងទ្រព្យសម្បត្តិពលរដ្ឋមួយចំនួនធំ ៕










