ប្រទេសថៃ៖ បែ.កពាងប្រហុកស្រេច! មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានកែតម្រូវម្នាក់ ត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូ.វ ទទួលសំណូកពីអ្នកទោ.សជនជាតិចិន ជាថ្នូរនឹងការប្រើប្រាស់ជីវិតបែប VIP និងមានសុទ្ធតែតារាម៉ូដែលមកកំដរនៅក្នុងគុ.ក ដែលនាំឱ្យមានការមិនពេញចិត្តនិងតវ៉ាក្នុងចំណោមអ្នកទោ.សជនជាតិថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon។
.jpg)
លោក Manop Chomchuen ដែលអតីតនាយកពន្ធនាគារពិសេសនៅបាងកក មុនពេលត្រូវបានបណ្តេញចេញភ្លាមៗដោយសាររឿងអាស្រូ.វ “គុក VIP” សម្រាប់អ្នកទោ.សដែលមានឥទ្ធិពលជាពិសេសជនជាតិចិន កំពុងក្លាយជាប្រធានបទក្តៅគគុកនៃការចាប់អារម្មណ៍ពីសាធារណជន។ បញ្ហានេះត្រូវបានបែ.កធ្លាយ បន្ទាប់ពីការឆ្មក់ចូលពិនិត្យពន្ធនាគារ ដែលលាតត្រដាងឲ្យឃើញពីមន្ត្រីពាក់ព័ន្ធជាច្រើន កំពុងប្រព្រឹត្តអំពើខុសឆ្គងនៅក្នុងពន្ធនាគារ។
ការស៊ើបអង្កេតបឋមបានបង្ហាញថា អ្នកទោសជនជាតិចិនមួយចំនួនបានប្រើឥទ្ធិពលរបស់ពួកគេលើអ្នកទោសផ្សេងទៀតនៅក្នុងពន្ធនាគារ ដែលនាំឱ្យមានការមិនពេញចិត្តក្នុងចំណោមអ្នកទោសថៃ។ ជាលទ្ធផល មន្ត្រីផ្នែកវិទ្យាសាស្ត្រកែតម្រូវ, ផ្នែកគ្រប់គ្រងធនធានមនុស្ស និងក្រុមវិន័យមន្ត្រី ត្រូវបានចាត់តាំងឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅលើរឿងនេះ។
.jpg)
ថ្មីៗនេះ អគ្គនាយកនាយកដ្ឋានពន្ធនាគារ បានបញ្ជូនក្រុមការងារពិសេស ដើម្បីឆ្មក់ចូលនិងឆែកឆេរគុកដោយរកឃើញ ឧបករណ៍អគ្គិសនីនិងបរិក្ខារជាច្រើន នៅកន្លែងឃុំឃាំងអ្នកទោសជនជាតិចិនចំនួន៣កន្លែង។ វត្ថុហាមឃាត់រួមមានកាំបិតនិងដែកកេះ ក៏ត្រូវបានរកឃើញផងដែរ។.jpg)
គួរជម្រាបថា លោក Manop Chomchuen គឺជាមន្ត្រីរាជការក្នុងប្រព័ន្ធយុត្តិធម៌ ដែលបានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងនាយកដ្ឋានកែតម្រូវ មុនពេលផ្លាស់ប្តូរទៅតួនាទីគោលនយោបាយនៅការិយាល័យកិច្ចការយុត្តិធម៌ (OJA) ក្រសួងយុត្តិធម៌ ដែលជាទីភ្នាក់ងារផែនការយុទ្ធសាស្ត្រដ៏សំខាន់មួយ។ ដោយមានបទពិសោធន៍ចម្រុះរបស់លោក លោក ម៉ាណុប ត្រូវបានតែងតាំងជាមេបញ្ជាការពន្ធនាគារពិសេសបាងកក ដែលជាពន្ធនាគារមួយក្នុងចំណោមពន្ធនាគារសំខាន់បំផុតរបស់ប្រទេស។
ទោះជាយ៉ាងណាក៏ដោយ តំណែងរបស់លោកត្រូវបានរំខានដោយរឿងអាស្រូវ “គុក VIP” ដែលបានលើកឡើងនូវសំណួរសាធារណៈអំពីការប្រព្រឹត្តខុសប្រក្រតីចំពោះអ្នកទោសមួយចំនួន។ ការណ៍នេះបាននាំឱ្យមានបទបញ្ជាមួយដើម្បីបណ្ដេញលោកចេញពីតំណែង ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្ត ខណៈឆ្មាំគុក១៤នាក់ ផ្សេងទៀតក៏ត្រូវបានផ្ទេរចេញផងដែរ៕










