Home ព័ត៌មានអន្តរជាតិ ថៃកំពុងស្វះស្វែងរកផ្លូវបញ្ចេញទុរេនជិត ៣០ម៉ឺនតោន ដែលចាល់ស្តុកចេញពីចម្ការ

ថៃកំពុងស្វះស្វែងរកផ្លូវបញ្ចេញទុរេនជិត ៣០ម៉ឺនតោន ដែលចាល់ស្តុកចេញពីចម្ការ

93
0

ទុរេនថៃថោ.កៗកំពុងរៀបចំចេញដំណើរមកហើយ! រដ្ឋាភិបាលថៃកំពុងសម្រុកលុកចូលទីផ្សារគ្រប់ច្រកល្ហក ដើម្បីបញ្ចេញទុរេន ៣០ម៉ឺនតោន ដែលកំពុងចាល់ស្តុកយ៉ាងគំហុកនៅតាមចម្ការ ក្រោយទីផ្សារចិនរឹតបន្តឹងការនាំចូល។ វិធានការដុតដៃដុតជើងរបស់ភាគីថៃនៅពេលនេះ បានធ្វើឱ្យមហាជន និងអាជីវករកម្ពុជាចាប់ផ្តើមងាកមកអ៊ុតមើល និងរង់ចាំមើលថាតើទុរេនទាំងអស់នោះអាចលេចធ្លាយចូលមកក្នុងទីផ្សារកម្ពុជាយើងដែរឬអត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKs7fkp5W7M4RzHSVY3rXKrJxo_ID4vGHc_bGx4jMI2oZ7ZhH9rgRvvN6dPjMWM_xE1ojbaDF-ryD3k06IwhdPhCqbLKELcdhp0jsONLzvxSpyoQ0Qy3-7luY8DMd-ME9rkzdaqyHHWf-5WeTX0YJ_Udg2xrHkAyIFAje9yWYo-PDMeRRxE1cF7Ur7AmY/s434/photo_2026-07-24_13-24-36%20(3).jpg
យោងតាមរបាយការណ៍ផ្លូវការពីនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុក (DIT) នៃប្រទេសថៃ ផែនការរំដោះទុរេនដ៏ច្រើនលើសលប់ចំនួន ៣០ ម៉ឺនតោននេះ នឹងត្រូវបែងចែកទៅតាមច្រកយុទ្ធសាស្ត្រសំខាន់ៗចំនួនបីដើម្បីលក់ក្នុងតម្លៃថោក។ ក្នុងនោះ បរិមាណភាគច្រើនលើសលប់រហូតដល់ ២៨១,០០០ តោន នឹងត្រូវបញ្ចេញទៅកាន់បណ្តាញចែកចាយក្រៅចម្ការ រួមមានផ្សារបោះដុំធំៗ និងស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស។ ចំណែកឯបរិមាណ ៩,០០០ តោនទៀត នឹងត្រូវរុញចូលទៅក្នុងយុទ្ធនាការជំរុញការពិសារក្នុងស្រុក តាមរយៈការបង្កើតចំណុចលក់ផ្ទាល់ និងការរៀបចំពិព័រណ៍ផ្លែឈើ ខណៈដែលបរិមាណ ៣,៧០០ តោនចុងក្រោយ ត្រូវបានធានាការលក់ចេញរួចរាល់ក្រោមការចុះកិច្ចសន្យាទិញទុកមុន ជាមួយក្រុមហ៊ុនឯកជន និងរោងចក្រកែច្នៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg94l8WM_VDn93UKHOTJt0Z1m1mhndH-ITdYyxed47cJPiep2tpdjHyLLSf8sGvgYQbQpDaPwFj2raTg1gL4e1UEzLqJhLocgD7XCbZVtU9qnjHJR5EEMkkPhyphenhyphenP2lsgL-ovUwXSd8RmjlgNgMICfVIJbe1BoZg8T64p9PHsn1n72ditOa56ZsAPYILwB5M/s1280/photo_2026-07-24_13-24-36%20(4).jpg
យោងតាមប្រភពព័ត៌មានដដែល ដើម្បីធានាថាទុរេនទាំងនេះអាចលក់ចេញបានលឿនបំផុត មុនពេលរលួយខូចគុណភាព រដ្ឋាភិបាលថៃបានចាប់ដៃសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស TikTok ក្នុងការបើកយុទ្ធនាការលក់តាមប្រព័ន្ធឌីជីថល និងជួយឧបត្ថម្ភធនលើថ្លៃដឹកជញ្ជូនតាមប្រៃសណីយ៍ ដើម្បីកាត់បន្ថយថ្លៃដើមជូនកសិករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Q2EfVasMQcl3vSd63brsW1FdobsenEmF7nqPju6tTLhcoj-dtn1qqwvmVaWCnO-KojjehmCW2Zii6EyNzEAqZ-v9BVvKzbH4VwLhgc9eOSiVtYPZyq7QSQ7zdxg7v-V8N1Ym5o2C5UMq4Q84vrevVZwSCkgPbZFv7UiMrAR3MQC4t2PSRLihcK9cobQ/s677/photo_2026-07-24_15-53-31.jpg

លើសពីនេះ ថៃថែមទាំងបានប្រើប្រាស់យុទ្ធសាស្ត្រ «ការទូតផ្លែឈើ» ដោយរៀបចំកម្មវិធីអញ្ជើញបណ្តាឯកអគ្គរាជទូត និងតំណាងពាណិជ្ជកម្មបរទេសប្រចាំប្រទេសថៃ ឱ្យចុះទៅទស្សនកិច្ចដល់ចម្ការទុរេនធំៗផ្ទាល់ ក្នុងគោលបំណងបើកច្រកការទូតសេដ្ឋកិច្ច បង្ហាញពីស្តង់ដារគុណភាព និងស្វែងរកទីផ្សារនាំចេញលំដាប់ខ្ពស់ថ្មីៗបន្ថែមទៀត ដើម្បីជំនួសទីផ្សារចិនដែលកំពុងរឹតបន្តឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCHMkuywVHhpjSc8vAUtVka_H1vJ15otIdptJjia2pfHop7oBOzbmRvrO_QBJeMKyLZ7U0noiwIWbagqgL38KwF3MijD51iNiuaDOUNf_Xl5Q4H9zGCj-BhDk3I08HbnCKnt3GbRH-miC51Onywp33HQHmt2vicA7AvneALn7bF5WHZaldFN-FgzvDWs8/s800/photo_2026-07-24_13-24-36%20(2).jpg
ថ្វីត្បិតតែថៃកំពុងស្វះស្វែងរកផ្លូវគ្រប់ច្រកដើម្បីបញ្ចេញទុរេនតម្លៃថោកទាំងនេះក្តៅៗក៏ដោយ ប៉ុន្តែលទ្ធភាពនៃការលេចធ្លាយចូលមកវាយលុកទីផ្សារកម្ពុជា គឺជារឿងដែលពិបាកនឹងកើតឡើងណាស់។ មូលហេតុគឺដោយសារតែបច្ចុប្បន្ន កម្ពុជានៅតែបន្តរឹតបន្តឹងរបាំងព្រំដែនដីគោកយ៉ាងម៉ឺងម៉ាត់ ស្របពេលមានភាពតានតឹងផ្នែកសន្តិសុខជាតិ ផ្សារភ្ជាប់ទៅនឹងចលនាគាំទ្រផលិតផលជាតិ និងការរើសអើងផលិតផលនាំចូលពីថៃពីសំណាក់ប្រពលរដ្ឋខ្មែរ ដែលកត្តាទាំងនេះបានក្លាយជាខែលសេដ្ឋកិច្ចដ៏រឹងមាំ ការពារមិនឱ្យទុរេនថៃហូរចូលមកបំផ្លាញតម្លៃទុរេនក្នុងស្រុករបស់កសិករខ្មែរយើងបានឡើយ៕