ពិធីករ តាប៊ុយ បានបង្ហោះសំណេរស្នើសុំទៅកាន់សមាគមសិល្បករខ្មែរគួរតែបង្កើតកម្មវិធីចាក់ផ្សាយជាប្រចាំដើម្បីឱ្យតារាមានឱកាសបង្ហាញទេពកោសល្យអាចយកភាពល្បីល្បាញទៅប្រកបរបរផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ផ្តល់ជាយោបល់ដល់អ្នកសិល្បៈគួរចាប់ផ្តើមផលិតមាតិកាផ្សព្វផ្សាយខ្លួនឯងដើរឱ្យទាន់បច្ចេកវិទ្យា។.png)
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ពិធីករ តាប៊ុយ និងជាផលិតករមួយរូបបានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «សូមទោសទុកជាមុនប្រសិនបើមតិខ្ញុំបាទមានការខុសឆ្គង សម្រាប់រឿងវិស័យសិល្បៈ ខ្ញុំបាទគិតថាកាលពីមុនគឺតារាមានទូរទស្សន៍ដើម្បីបង្ហាញសមត្ថភាពតែដោយសារបច្ចេកវិទ្យាមានការរីកចម្រើន ទូរទស្សន៍ក៏ពុំមានកម្មវិធីច្រើនដូចមុន ដើម្បីឱ្យដើរទាន់បច្ចេកវិទ្យា តារាគួរតែចាប់ផ្តើមផលិតមាតិការដើម្បីផ្សព្វផ្សាយខ្លួនឯងនិង sponsors ឬផ្សព្វផ្សាយមុខរបររបស់ខ្លួនដើម្បីរកប្រាក់ចំណូល»។
ចំពោះការលើកឡើងខាងលើនេះ តាប៊ុយ ក៏បានស្នើដល់សមាគមសិល្បករខ្មែរដែលបច្ចុប្បន្នមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានឱ្យបង្កើតកម្មវិធីសម្រាប់តារា។ តាប៊ុយ បានសំណូមពរថា «មួយទៀតដែលសំខាន់បើអាចសំណូមពរសមាគមសិល្បៈគួរតែបង្កើតកម្មវិធីចាក់ផ្សាយជាប្រចាំដើម្បីឱ្យតារាមានឱកាសបង្ហាញទេពកោសល្យរបស់គាត់ក្នុងន័យអាចឱ្យគាត់យកភាពល្បីល្បាញរបស់គាត់ទៅប្រកបរបរផ្សេងៗ ខុសឆ្គងកុំប្រកាន់ខ្ញុំបាទនេះជាគំនិតមិនបានគិតថាត្រូវ១០០%»៕










