ប្រេស៊ីល ដែជាប្រទេសធំបំផុតនៅទ្វីបអាមេរិកខាងត្បូង និងធំជាងគេទីប្រាំនៅលើពិភពលោក បានបង្ហាញការចំណាប់អារម្មណ៍ចង់ចូលជាសមាជិកប្រជាជាតិអាសុីអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDTnx9i5ePo54_STSKt1OdHdqrFHkoQHG0RjIduMOnN9wD71prvAMNtIONopzrPtZvMhRfU0FsYkMsFsFYO2iUPITbB8LVyUhguQIEKUEpgkMqcDfLrx2DlnNNMQUxfBdWhgoYxUUtBwMDP7bUugWFicaiTxebbbm8-cxu40-fXEUCLbXc-kUcDPLJsu88/s2048/image_2025-11-21_10-16-57%20(2).png
ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva បានប្រកាសពីគោលបំណងនេះ កាលពីចុងខែតុលា ឆ្នាំ២០២៥ ដោយលើកឡើងពីសក្តានុពលរបស់អាស៊ាន សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGnvrQ1Mlv2M5wX0JcE3Is54melMVUZyGdUhiOGJrcRggrgdwK96lWnRpUlbaKqnKdZqI6PUG21yVeZq_yfb8uaHkTe2mCNO7SxLQTpvVcvK5VQl1FflHB_RrfQau0sDgdbF8bQWfMJwKNR8F_PEqeiCIrJ2yoecKX-slKbBmKdSk6b96Kr2sd_6uH-xA1/s800/image_2025-11-21_10-16-57.png
លោក Lula បានលើកឡើងថា៖” សេដ្ឋកិច្ចបប្រេសុីលកំពុងតែងើបមកល្អឡើងវិញជាបណ្តើៗ ហេតុដូច្នេះការចូលជាសមាជិកអាស៊ាន នឹងអាចទាក់ទាញការវិនិយោគបន្ថែមទៅកាន់ប្រទេសប្រេស៊ីល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcKmMam8ryNTqDxSVoeDB1MMEydc9KGLhNEiwd6OO4DeAuDK2nCv1VLyXbjmTR-YFTwybrOrgsNENz2iRNJFCH6q9sSm_vw8-qW4Pmk047dI9yI0sl4CJxBE-GKhWyAeFPl21XoQ_LXm-RJF2bJgF5C4zMm5DwrwIBhLQaIX6HecBPkdCITPJVs29iN4o/s1200/image_2025-11-21_10-17-04.png

ប្រេស៊ីល ជាប្រទេសទ្វីបអាមេរិកខាងត្បូងដំបូងគេបំផុត ដែលមានទំនាក់ទំនងយូរអង្វែងជាមួយអាស៊ាន ដោយបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១១។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI9Ln1CDbltbtL_bdKgGqIrd3PdvO1eFyI012i__8hvtHdUiCJZdw52qpbJpzQw5jM0kmC6hX9ci1TR4MNJVvfbZx6CA1cXawWGwYD7XlkKBtA-OTjgVz5H1iYy6PAwnaYk-PB_v_MFHWCyvRHIsLqJHEFK-hMNqkLY-xIZJtFn1jJZnm0lMzJOQrQiQ9j/s1600/image_2025-11-21_10-16-59.png
បន្ថែមពីនេះ អាស៊ាន និងប្រេសុីល ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនក្នុងវិស័យផ្សេងៗ ដើម្បីជុំរុញការអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតផងដែរ៕