ប្រទេសថៃ៖ ស្របពេលដែលកំពុងមានភាពតានតឹងជាមួយកម្ពុជា នាយឧត្តមនាវី មេបញ្ជាការកងទ័ពជើងទឹកថៃ លោក Pairoj Phuangphol បាននិយាយព្រមា.នដោយបើ.កជំហរថា ឆ្នាំនេះគឺជាឆ្នាំប្រយុទ្ធពេញទីរបស់កងទ័ពថៃ។ បន្ថែមលើការអះអាងនេះ ក៏មានការបង្ហើបឲ្យដឹងផងដែរថា ពេលនេះកងទ័ពជើងទឹកថៃនឹងបំប្លែងនាវាដ៏ធំមួយគ្រឿងឲ្យទៅជានាវាផ្ទុកដ្រូនសម្រាប់ប្រយុទ្ធ។
.jpg)
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃ Thai News Agency កាលពីថ្ងៃព្រហស្បត្តិ៍ទី២០ ខែវិច្ឆិកាបានឲ្យដឹងថា អគ្គមេបញ្ជាការកងទ័ពជើងទឹកថៃ លោក Pairoj Phuangphol បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងឆ្នាំ២០២៥នេះថា គឺជាឆ្នាំនៃការត្រៀមខ្លួនសម្រាប់ប្រយុទ្ធពេញលេញរបស់កងទ័ពជើងទឹកថៃ។ ក្នុងនោះលោកបានឆ្លៀតអួតបន្ថែមថា ឥឡូវនេះទ័ពជើងទឹកថៃត្រៀមធាតុផ្សំសំខាន់ទាំង ៤រួចរាល់ដែលរួមមាន៖ កម្លាំងទ័ព, គ្រឿងសព្វាវុធ, ក្បួនយុទ្ធសាស្ត្រសង្គ្រាម និងការគ្រប់គ្រងលើកងទ័ព»។.jpg)
មេទ័ពជើងទឹករូបនេះបានសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ន កងទ័ពជើងទឹកថៃ កំពុងរៀបចំខ្លួន ដើម្បីសមយុទ្ធយោធាលើផ្ទៃទឹក ដូច្នេះ នៅពេលដែលស្ថានការណ៍ មានភាពតានតឹងណាមួយកើតឡើង នោះកងទ័ពជើងទឹកថៃ នឹងត្រៀមខ្លួនរួចជាស្រេច នៅក្នុងកម្រិតខ្ពស់»។ ការលើកឡើងរបស់លោក ធ្វើឡើងចំពេលភាពតានតឹងរវាងកម្ពុជា និង ថៃ កំពុងងើបឡើងវិញ បន្ទាប់ពីថៃបានប្រកាសផ្អាកអនុវត្តសេចក្ដីថ្លែងការណ៍រួម និងទាត់ចោលសន្តិភាព។
ដោយឡែកបើយោងតាមការបង្ហោះរបស់អ្នកកាសែតជើងចាស់ម្នាក់ ដែលដកស្រង់សម្ដីរបស់លោក Pairoj បានបង្ហើបឲ្យដឹងថា កងទ័ពជើងទឹកថៃ នឹងយកនាវា Chakri Naruebet បម្រើការជាប៉ុស្តិ៍បញ្ជាការចល័ត សម្រាប់ការការពារព្រំដែនសមុទ្រក្រោម «ផែនការចក្រពង្សភូវនាត (Chakrapong Phuwanart Plan)» ដោយមាននាវាល្បាតផ្លាស់ប្តូរវេនរៀងរាល់ប្រាំមួយខែម្តង។
.png)
លើសពីនេះ លោក Pairoj ក៏បានប្រកាសដែរថា ឆ្នាំ២០២៦ នឹងត្រូវក្លាយជា«ឆ្នាំនៃភាពត្រៀមខ្លួនរបស់កងទ័ពជើងទឹក» ជាមួយនឹងការដាក់ពង្រាយ យន្តហោះគ្មានមនុស្សបើក ប្រភេទ UAVs និងយានគ្មានមនុស្សបើកលើផ្ទៃទឹក និងក្រោមទឹក រួមជាមួយនឹងប្រព័ន្ធប្រឆាំងដ្រូន ដើម្បីប្រើក្នុងប្រតិបត្តិប្រយុទ្ធ។
ទោះជាយ៉ាងណា គំនិតនេះនៅស្ថិតក្រោមការសិក្សាបន្ថែម ដោយនាវា Chakri Naruebet នឹងត្រូវដាក់ក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ជាមុនសិន ហើយការចូលទស្សនារបស់សាធារណជនដែលកន្លងមកធ្លាប់អនុញ្ញាតឲ្យចូលទៅបាននោះ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ខណៈដែលវាកំពុងស្ថិតក្រោមការត្រៀមលក្ខណៈប្រយុទ្ធ៕










