តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងនៅពេលបានឃើញកាបូបមួយដែលគិតដំបូងថាជា AI បានឃើញដោយផ្ទាល់ភ្នែក។ តារាចម្រៀងរូបនេះថែមទាំងបញ្ជាក់ថានឹងទុកដាក់កាបូបនេះឱ្យល្អបំផុតខណៈដែលកាបូបនេះមានតម្លៃខ្លាំងណាស់មិនអាចកាត់ថ្លៃជាទំហំទឹកប្រាក់បាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9j8rli6hNUAkoQhMJTOT5i6kuS576cSRO3gHe_kC0YW4Fv-8wS65o2EgLEd-nmtvuapb-Feck7NWHkVpbn-F5MLIQ4_BmU8HeFNddzLRpoHbtX9sXRqrhFz7svYZTijFr3E9eBnuVR_iztn-haPKCx7NbYP41PFumli_bAx0IMcUfCEFlpHJhgUk3ccYV/s1926/image_2025-11-11_08-42-37.png

តាមរយៈការ live នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញភាពរីករាយជាមួយនឹងការបង្ហាញកាបូបពណ៌ខ្មៅថែមទាំងអាចបញ្ចេញពន្លឺដែលមានតេលាសម្រាប់បញ្ជានិងអាចប្តូរពណ៌បានថែមទៀត។ តារាចម្រៀងរូបនេះបានរៀបរាប់ថានាងបានឃើញគេស៊ែរកាបូបនេះដំបូងប៉ុន្តែស្មានថាជារូបភាព AI តែពេលនេះនាងបានកាន់នៅនឹងដៃធ្វើឱ្យខ្លួននាងចង់ស្រក់ទឹកភ្នែក។ ទេព បូព្រឹក្ស ថានាងស្រលាញ់កាបូបនេះខ្លាំងណាស់និងបានកោតសរសើរទៅកាន់ម្ចាស់ស្នាដៃកាបូបនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgoXQLaJmyf3oE0xusY5nQdi6VtnCM7EmbxKzt-z830luli6WKOUJb3db_EVWFZzBpieNCH4O8TgVLS9G9F_kqghanunpmK2jlaFAx7CeSbXPpHyZGGqIaSyRkqrwr32HY71DJ56AB-AgGBst2MBwGBUdZ8EwsINglcwrigfsY5wrfqTbu9ZWFoEwiI6rT/s2048/image_2025-11-19_15-41-39.png

ទេព បូព្រឹក្ស ថាកាបូបនេះគឺមានតែមួយហើយគ្រោងនឹងយកកាន់ពេលចេញទៅក្រៅប្រទេសថែមទៀត។ ទោះបីជាម្ចាស់កាបូបជូនកាបូបនេះមកកាន់នាងក្តីប៉ុន្តែតារាចម្រៀងរូបនេះបញ្ជាក់ថានឹងជូនជាថវិកាតិចតួចជាកាដូ។ ម្ចាស់បទ «ទេវរាជ» បានលើកឡើងទៀតថាសម្រាប់ខ្លួននាងកាបូបនេះគឺមានតម្លៃខ្លាំងណាស់ មិនអាចកាត់ថ្លៃបានជាទឹកប្រាក់នោះទេ ហើយនាងនឹងទុកតកូនតចៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7nJr9SRrE8ju5yNNZNu7ZDu1Dqe2WCpcWMw0AOO-m0vFUAyIpNyT50x2szVXjsrPwXlFOcFtj4xBQzsofbbowTru2SyaqXZ9nxH5LphpBa-oltR-DEMjP0y2XY2K_QYj7wxKbv5GemZb1pUo8kKCN_noPnUW6rUH2MOBla_4rFCWYNCHjZImoiRmgqo89/s900/image_2025-11-19_15-41-40.png

តាមរយៈអ្នកច្នៃម៉ូតវ័យក្មេង Sayon Rathanak បានបង្ហាញថាកាបូបនេះគឺជាស្នាដៃដែលបានដកស្រង់ចេញពីស្ថាបត្យកម្មប្រាសាទ «បាយ័ន» លាយបញ្ចូលជាមួយការរចនាបែបទំនើប បង្កើតបានជាវត្ថុសិល្បៈថ្មីនៃយុគបច្ចេកវិទ្យា «បុរាណមិនយឺត សម័យមិនបរទេស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRgqv-c4Uxh8Qp4oBmzeF7BfpVI9htxH5O3LuTi_nOF8EW6Avd1glgPPccY27_kPI8oDi9_b-YQHVo4gnsGLdaFoU_n5cUaGgKZElCdIszYPHrsjAkzKsA9rBF1pyv5c5BBaFC0xfJpXV8meeZEVaH-OM-1TP3R0C9x4-CcYgSvTyNSp7lTV7MyAgCEav_/s1600/image_2025-11-19_15-44-33.png

ទទួលបាននូវការពេញចិត្តយ៉ាងខ្លាំងពីសំណាកតារាចម្រៀង ទេព បូព្រឹក្ស អ្នកច្នៃកាបូបនេះបានបង្ហាញថារូបគេមិនដែលនឹកស្មានថានឹងអាចបង្ហាញស្នាដៃខ្លួនឯងទៅកាន់មនុស្សដែលខ្លួនឯងគោរពនិង ស្រឡាញ់បែបនេះទេ៕