ថ្មីៗនេះ Esther Yu បានប្រកាសថានាងនឹងរៀបចំការប្រគំតន្ត្រីជាមួយប្រធានបទ «Blossom» នៅថ្ងៃទី ៦ ខែធ្នូ ដើម្បីប្រារព្ធខួបកំណើតគម្រប់ ៣០ ឆ្នាំរបស់នាង។ គួរកត់សម្គាល់ថាព្រឹត្តិការណ៍របស់ Esther Yu មានតម្លៃសំបុត្រចាប់ពី ៣៨៨ – ១៥៨៨យ័ន ប្រមាណ៥៤ដុល្លារដល់២២៣ដុល្លារ ។ ចំនួននេះត្រូវបានគេចាត់ទុកថាមានតម្លៃខ្ពស់ស្មើនឹងសំបុត្ររបស់កំពូលតារាចម្រៀងដូចជា Jason Zhang, Hua Chenyu, Jay Chou …។

ស្ងប់ស្ងាត់រយៈពេល២ខែដោយសាររឿងអាស្រូវ Esther Yu ស្រាប់តែត្រឡប់មករៀបចំកម្មវិធីប្រគំតន្ត្រីរកលុយពីអ្នកគាំទ្របង្កជារឿងចម្រូងចម្រាសយ៉ាងខ្លាំង។ មនុស្សជាច្រើនបានបញ្ចេញមតិថា Esther Yu គ្មានស្មារតីវិជ្ជាជីវៈ ខ្វះការទទួលខុសត្រូវ ហើយឆ្លៀតយកតែអ្នកគាំទ្រដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថាថ្ងៃកំណើតរបស់ Esther Yu គឺនៅថ្ងៃទី ១៨ ខែធ្នូ ប៉ុន្តែនាងបានរៀបចំព្រឹត្តិការណ៍នេះដោយចេតនានៅថ្ងៃទី ៦ ខែធ្នូ ដែលជាថ្ងៃតែមួយជាមួយ iQIYI Gala ។ 
មនុស្សជាច្រើនមានការភ័ន្តច្រឡំនៅពេលដែលតារាស្រីរូបនេះអវត្តមានពីព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់វេទិកា ទោះបីជានាងទើបតែទទួលបានតំណែងជាទូតសុឆ្ឆន្ទៈសកលកាលពីដើមខែវិច្ឆិកា ក៏ដោយ។ លើសពីនេះ ការរៀបចំរាត្រីតន្ត្រីក្នុងថ្ងៃតែមួយជាព្រឹត្តិការណ៍ធំមួយ មានគុណវិបត្តិជាច្រើននៅពេលប្រកួតប្រជែងដើម្បីទាក់ទាញអ្នកសារព័ត៌មាន។
លើសពីនេះទៅទៀតចលនារបស់ Esther Yu ត្រូវបានទស្សនិកជនចិនប្រៀបធៀបទៅនឹង Zhao Lusi កាលពីមុនក៏បានរៀបចំការប្រគំតន្ត្រីខួបកំណើតនៅថ្ងៃទី ៣ ខែវិច្ឆិកាផងដែរប៉ុន្តែ Zhao lusi មិនគិតថ្លៃសំបុត្រចូលរួមនោះទេ៕










