ចាប់តាំងពីប្រកួតឈ្នះមកុដ Miss Teen Cambodia 2025 ល្អហួស ទទួលបានមតិប្រតិកម្មដោយប្រព័ន្ធផ្សព្វផ្សាយថៃចុះផ្សាយមិនដាក់ដៃ ខណៈអ្នកនាង ដេននី ក្វាន់ ជាម្តាយរបស់ ល្អហួស ក៏បានចេញប្រតិកម្មបន្ទាប់ពីមានអ្នកទើសឈ្មោះកូនស្រី រឿងយំនៅលើឆាកប្រកួតពេលនិយាយការពិតអំពីសង្គ្រាមឈ្លានពានថៃ និងសួររកឪពុកបង្កើត ល្អហួស ដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តកូនរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrU_5Lxl0LvxFyDWVrtoDZ5RpMhnsuIFZ_c-2x1aqgBm6bbf3P1UMdgsVZl_lzWrfunXUmHtaTsyyMDqVbP0Pclk_wR03wVWW_VA0iY4fbWb6-J5Q7DiN6NaGHyRgaJAQYmYAXLyK-IhnDDJRIrkGe7NTwHIzB_jscgRg2ErIsri9Y7hy_xRmyLVmuyz9R/s2048/image_2025-11-18_15-34-01.png
នៅថ្ងៃទី១៨ ខែវិច្ឆិកា អ្នកនាង ដេននី ក្វាន់ បានបង្ហាញរូបភាព Screenshot គណនីមួយដែលនិយាយពីឪពុករបស់ ល្អហួស មិនដឹងថាជានរណា។ អ្នកនាងបានបង្ហោះថា «កណ្តុរជើរី សំណេរលោកឯងធ្វើឱ្យប៉ះពាល់ផ្លូវចិត្តកូនខ្ញុំជាខ្លាំង»។ មិនត្រឹមតែមានប្រតិកម្មចំពោះអ្នកជីកកាយសួររកឪពុកបង្កើតរបស់ ល្អហួស ប៉ុណ្ណោះទេ អ្នកនាង ដេននី ក្វាន់ ក៏ប្រតិកម្មនឹងអ្នកទើសឈ្មោះកូនស្រីនាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWJ4aGH6mf425YPzMY1fy8Ggvec27mTBzqfShf9ba1t9O_mjrnJf2P1GVdVmw5bLBhRZ5PIk9B83BFNGqD8cYedEoirjuoyEKqoA-TS0S1jQy0vjItj0r_UO52kMzQrmW3ruPcAlwAFu64zAWKSrYvJvRrL1XDpOPjwJz5uFtcU63RJb_sQdF23cCK1YIq/s2048/image_2025-11-18_15-34-02.png

ម្តាយល្អហួស បានសរសេរថា «ហើយថីលោកឯង បានមកទើសនឹងឈ្មោះក្មេង? ខ្ញុំចូលមើលខមិនអ្នកឯងមានការមើលងាយ កូនខ្ញុំជាខ្លាំង សុទ្ធតែមិនដឹងឪពុកនៅណា? ហើយថីបានមកចង់ដឹងរឿងគ្រួសារគេម្ល៉េះ ឪពុកកូនខ្ញុំជាអ្នកណាវាអត់សំខាន់ទេ សំខាន់ខ្ញុំចិញ្ចឹមកូនបានល្អ យល់? មានមាត់ទុកហូបបាយ កុំយកខួរមកគិតរឿងអត់ប្រយោជន៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6j74Hh-6nGh4VVhyphenhyphenug_u0EVSDPbL9xodtvpLp-Cv-mgKgSJpouMr-_t2fsRKjmsaPXycTYsjJFyB52D1cp4Bh08xqfErrXG81LEIjo15OiBChJ8GpP9ODgvMDuLn9cOCqYcKoKdbjsCRBCq8VEfWaqjlhxP334s5czr0P5Zbc0ozpcUyOmjVvcN6vMep9/s2048/image_2025-11-18_15-33-59.png

មិនត្រឹមតែរឿងខាងលើនេះប៉ុណ្ណោះទេ ល្អហួស ក៏ត្រូវបានគណនីមួយរិះគន់រឿងនាងយំនៅលើឆាកអំឡុងពេលប្រកួតយកមកុដ Miss Teen Cambodia 2025 ដោយជ្រើសប្រធានបទពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។ នៅថ្ងៃទី១៧ វិច្ឆិកា ម្តាយ ល្អហួស បានចេញមកប្រតិកម្មថា «បើមិនឱ្យ ល្អហួស លើកយកប្រធានថៃបើកសង្គ្រា.មបា.ញ់កម្ពុជា តើចង់ឱ្យគាត់យកអីមកនិយាយ? ការដែលយករឿងពិតមកនិយាយហើយជារឿងប្រវត្តិសាស្រ្តដ៏ឈឺចាប់អ្នកណាក៏យំដែរ បើមិនយំមិនឈឺចាប់មិនមែនជាខ្មែរនោះទេ…!»៕