យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិននាពេលថ្មីៗនេះនៅលើបណ្តាញសង្គមរបស់ចិន មានការបង្ហោះមួយបានលេចចេញដោយអ្នកនិយមលេងអ៊ីនធឺណិតម្នាក់ ដែលអះអាងថា Kris Wu បានស្លាប់នៅក្នុងគុក។ ទោះយ៉ាងណា ប៉ូលិសចិនបានចេញមកបញ្ជាក់ថានោះជាព័ត៌មានក្លែងក្លាយជារូបភាពចាស់ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3x6o0mmkRjpJnyEzRR9K2Y6wuvOsToKhRhdac1_GKmzNJClgDQ8_wRa0WpCG8VbcLzro4Vk8Baw9ps9fyqIxELQQv-jVgGsYxLcwfta_WPw7OaCTiCkvzra7bRDbHzo5UYRwjR5CpR6dIMAmWZRnk-koIaLYkKwRV0i4tz989kZ6giej_PV9KlflIUyAm/s1200/image_2025-11-15_11-14-31%20(2).png
បុគ្គលនោះបានសរសេរថា «ប៉ុន្មានថ្ងៃមុននេះ ឆ្មាំគុកម្នាក់បានខ្សឹបប្រាប់ខ្ញុំថា Kris Wu បានស្លាប់ហើយ។ គាត់ត្រូវបានក្រុមក្មេងទំនើងរំលោភ ហើយសម្លាប់ ដោយសារតែគាត់បដិសេធការទាមទាររបស់មេដឹកនាំ»។ អ្នកបង្ហោះរូបនេះក៏បានចែករំលែករូបថតបុរសម្នាក់ពាក់ឯកសណ្ឋានអ្នកទោសពណ៌ខៀវ ហើយពណ៌នាថាជា «រូបថតថ្មីៗរបស់ Kris Wu ក្នុងគុក»។ រូបថតនោះបានឡើងដល់កំពូលនៃលទ្ធផលស្វែងរករបស់ Weibo យ៉ាងលឿន ហើយបានក្លាយជាដំណឹងល្បីកក្រើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRb1vJaja0ftK1zxEPnLifrDOPSy0l3jDC8tVCdaQ4vGUV8eDKt8x9SFrkLnVQwn2pXZ2Obj4q76pllIWuwytbS_Ilwc1WI6X9JJUbbnQPaohARs1zInm_Q4iDODUq676tViAw1CbWtGwSQ00H9DkODhAsirrcbeM5xVUr2f1OSntc-IALhVmQvWd2J1b9/s630/image_2025-11-15_11-14-31%20(3).png

នេះមិនមែនជាលើកទីមួយទេដែលពាក្យចចាមអារ៉ាមអំពីការស្លាប់របស់ Kris Wu បានលេចចេញមក។ កាលពីខែមីនា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថាជនជាតិកាណាដាបួននាក់ត្រូវបានប្រហារជីវិតនៅក្នុងប្រទេសចិនពីបទជួញដូរគ្រឿងញៀន អ្នកខ្លះបានប៉ាន់ស្មានថា Kris Wu ជនជាតិកាណាដាអាចជាម្នាក់ក្នុងចំណោមពួកគេ។ ប៉ុន្តែពាក្យចចាមអារ៉ាមនេះត្រូវបានច្រានចោលភ្លាមៗព្រោះអតីតតារាចម្រៀងនិងតារាសម្តែងរូបនេះ មិនធ្លាប់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIW9M3PMT5ydRk_Iqop-Kl5UdRpFGcVgAY2vtLrUx2Wv_AwMjNdjrEKrkMP4k9lhS9wpaGo4KLUF-6ivE1vtTk_YNo4s2fWbQujxOqUf5p1pteBU1FccJ7sz6dJQpfN4w-ZZ_wPhnIGAerlq_t6r716oh61Zg3j19xBpSVv7uFmc9tQ5i_8HoG2PFBktIp/s561/image_2025-11-15_11-14-31%20(4).png

លើសពីនេះ នៅមានពាក្យចចាមអារ៉ាមអនាមិកជាច្រើនទៀតដូចជា « Kris Wu ស្លាប់ដោយសារកូដកម្មអត់អាហារអូសបន្លាយពេល»។ ទោះបីជាយ៉ាងណាតាមការពិតមិនមានព័ស្តុតាងណាមួយដែលបញ្ជាក់ថាអតីតតារាប្រុសរូបនេះទទួលមរណភាពក្នុងពន្ធនាគារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilFgV9RBcGF0q6_84x4dtDUVdwtElBR0IhuEQ8PyMVFCoqCxqYEn6whS84huVglUq78skUof7cCkqAmZ3cRkdmNjrJ5rD4ktdfspz2DUk-1JtlQC24Shh_H677rHw6Ga2srfOhxU18PAOBDzttDdGSydLGpgFxa_H1PGnRWcKT46YKv41oxuBas_KQisk7/s640/image_2025-11-15_11-14-31%20(5).png

នៅពេលដែលព័ត៌មានមិនពិតបានរីករាលដាល នាយកដ្ឋានប៉ូលិសខេត្ត Jiangsu បានចេញសេចក្តីជូនដំណឹងដោយផ្ទាល់នៅលើគណនី Weibo ផ្លូវការរបស់ខ្លួន ដោយបដិសេធពាក្យចចាមអារ៉ាមនេះ។ ប៉ូលិសបាននិយាយថា «រូបថតដែលត្រូវបានចែកចាយគឺជារូបភាពដែលថតចេញពីវីដេអូព័ត៌មានចាស់មួយ មុខរបស់មនុស្សដើមត្រូវបានគេដាក់លើមុខរបស់ Kris Wu ។ វាគឺជារូបថតក្លែងក្លាយទាំងស្រុង»។ ប៉ូលិសក៏បានព្រមានផងដែរថា «ការចែករំលែក ឬការផ្សព្វផ្សាយព័ត៌មានដែលមិនបានបញ្ជាក់អាចនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់» ហើយបានអំពាវនាវឱ្យទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2NfRRwtb2NJD5_tqR5wPjblIcsS49g_kSu2AoCUfxO5BqNcNL2uULQHMue06wJLCuKhpCbYBUmATVC1A4CQQRfJRPuiMKkwKmTG8qkT8tMzYJFouid3rUijXfwqgPXg04F8KCmthBptTo_ujZwDGX49u52HBJwecWUfiPfm3ceFLsm54oa1wKeuFPtT9Q/s750/image_2025-11-15_11-14-31.png
Kris Wu កើតនៅឆ្នាំ១៩៩០ ហើយបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១២ ជាសមាជិកនៃក្រុម Kpop EXO ។ លោកចាកចេញពីក្រុមនៅក្នុងឆ្នាំ ២០១៤ ដោយសារតែមានការប្តឹងពីកិច្ចសន្យាផ្តាច់មុខរបស់គាត់ជាមួយក្រុមហ៊ុនគ្រប់គ្រង SM Entertainment នៅក្នុងប្រទេសកូរ៉េ។ បន្ទាប់មក Kris Wu បានត្រឡប់មកប្រទេសចិនវិញ ដើម្បីធ្វើការជាតារាចម្រៀង និងជាតារាសម្តែង ហើយបានឡើងយ៉ាងលឿនក្លាយជាតារាកំពូលនៅក្នុងឧស្សាហកម្មកម្សាន្តចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuBfrGDnm4mai0bg-vberlBKRJsmrkGkg1Ja-QXSLk_zN3qCeux7urEG3TkBwEiUp6iKGWDY_S4PHc2QnBTZ40CclTLpEjkY7iWdtdS7x1MANcJ4RtsLp0duYMcP_Xz8bs7YBatiLMitDCD9K26JGK0j-t467I5JV1J7P9-AgnL1LyiLNy9Ude-SFVc5Vm/s640/image_2025-11-15_11-14-32.png
ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ២០២១ នារីម្នាក់អាយុ១៩ឆ្នាំ និងជនរងគ្រោះជាង ២០ នាក់បានចោទប្រកាន់ Kris Wu ពីបទរំលោភផ្លូវភេទ។ Kris Wu ត្រូវបានកាត់ទោសឱ្យ ជាប់គុក ១៣ ឆ្នាំ ក្នុងឆ្នាំ ២០២២។ បន្ទាប់ពីបានកាត់ទោសរួច លោកនឹងត្រូវនិរទេសទៅប្រទេសកាណាដា៕