វ៉ាសុីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា ស្ថានភាពរបស់កម្ពុជា និងថៃ «នឹងល្អប្រសើរឡើងវិញ» បន្ទាប់ពីបានជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជួយសម្របសម្រួលការស្ថានការណ៍តានតឹងដែលទើបផ្ទុះឡើងម្ដងទៀតនាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Reuters។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeXpWckXYLg6ABCLiI0eqK-HIKaIacfvsgkRiKSCb3-tISVbVD_0runoGFQqxR5a4Cxv3Btx_gF-tVulQZWETj7-n-98Xjf9lxBsE9CGtx4_O82Yn62QuHBzuMbriGKPZmfkQkj6YCq_BXfu1aKuWhbngckdfSncmgpVQwRpP876PXVnXJbUBe83y6zDav/s862/photo_2025-11-15_09-26-48%20(2).jpg
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ដូណាល់ត្រាំ បានថ្លែងប្រាប់ទីភ្នាក់ងារ Reuters បន្ទាប់ពីបានជួបពីភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និង ថៃ រួចថា លោកបានជជែកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយពួកគេកំពុងធ្វើបានល្អណាស់។ ខ្ញុំគិតថាពួកគេនឹងមានភាពល្អប្រសើរនឹងគ្នាឡើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_xTZ4MyrkRVtlcUYyfXMoQOwd96tFDbnocbpMn9rbP3qUnIpmXVQ62leqjgOUwmBKeSROsckxheOlaTrEekANJunIIpN-z5mEoUUy7l0LjjIl6UO4zOGfPHjCpXBLyo92rrxmif1L38jVmqtyJoNvp7tAb-L0EFZb08DFeNyYn1JZoAfUyZoc6r3VRoKE/s1000/photo_2025-11-15_11-50-43%20(2).jpg

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់សេតវិមាន កាលពីថ្ងៃសុក្រក៏បានឱ្យដឹងផងដែរថាថា «លោកប្រធានាធិបតី ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយភាគីកម្ពុជា និងថៃ ក្នុងកិច្ចប្រឹងប្រែងដើម្បី សម្របសម្រួលជម្លោះដែលបានផ្ទុះឡើងថ្មីៗនេះ»។ សេតវិមានបន្ថែមថាលោក ត្រាំក៏បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយម៉ាឡេស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg80skd7LrpxJieYiUFXQaGu6ncvrDbsXeYirbcNI1bC8lduvo8BBh2AjrtaMmD8eDpyhw2rKbIEPj6b8GZb-NoCHN6qToHJ6NU7-oDtbzTVs8_lyTwpFOOCJGCo7p81cN9dElfbtireS3U6lsxtDojJnIWgj-BCRPLLm9t6wYDroKu9Zoq4ZGCYggIHd_Y/s960/photo_2025-11-15_11-50-43.jpg

បើតាមសេចក្ដីរាយការណ៍របស់ Reuters ដដែលបានគូសបញ្ជាក់ថា ប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ហើយទាមទារឱ្យមានការសុំទោសពីកម្ពុជា ដោយចោទប្រកាន់ថាបានដាក់មីនថ្មី ខណៈកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g1rC-VeI8HosnmultLHwzCdCW8CEBjZmKwDlYKZtbRG3emNkw4DfW85E4_J4aUd6M5ts_0iiajIc6Mv2Mt1lOObXreTvSCear_YC-srUCj9bb2e3rz2TzfcKmEoilf7Lk7OMFvNkXldabx6be8YWiES-j2CvJ9fMQQwrpsKmWHQNN73OwwniO0Ex5Z0g/s599/photo_2025-11-15_11-50-44%20(2).jpg

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៅកាន់លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយគ្នាដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់បំផុតក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា។ កម្ពុជានឹងបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_HLC5sULzdJjGMeCSjdJfPJUQ7m-vIbRGq1FAj7m_RBRwAjFvV-glmaajR9M-forp9tPuGNsGard3D3N3TnrO7rxPQxRhyphenhyphenIamyjH81-GRGPpl7WzKdVpJMdhvAh9Yi9PG03YfGjbGjpmpQnabTdmCcwsKmUS8gdYlsfCrsdTdjfekXXEuYScsdavsUOc/s1024/photo_2025-11-15_11-50-44.jpg