បណ្ដាញសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយនូវព័ត៌មានប្រឌិតថា មិនមានជនសុីវិលកម្ពុជាណាម្នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ទាហានថៃបើកការបា.ញ់ប្រ.ហារនៅភូមិព្រៃចាន់នោះទេ ខណៈសមត្ថកិច្ចជំនាញខាងកោសល្យវិច័យកម្ពុជា បានធ្វើការត្រូតពិនិត្យលើសា.កស.ពជនរងគ្រោះនៅចំពោះមុខក្រុមអ្នកសង្កេតករណ៍អាស៊ាន (AOT) យ៉ាងច្បាស់លាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkhGKr4OsQxiygP-qhFE2nQP5pDq22VY-wBg1CX4YDd9ldUCBAmennIX74lggihrPuuGGsJafu5w1o_7-maMQm7geGhZNSxVlU8k_uXrgcuGMGpQEUY3w8AxW5Xjr8QgLbT7ZbH5WzfJnaw07CzQpiv_pvNqAu1GE-Zo-HxxbOSGjZmfMmH6rV4Mq3NUfJ/s1280/photo_2025-11-15_10-18-54.jpg
យោងតាមសេចក្ដីបញ្ជាក់ព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា បណ្ដាញព័ត៌មានថៃបានផ្សព្វផ្សាយថា ពុំមានប្រជាពលរដ្ឋខ្មែរស្លា.ប់ ក្នុងករណីទាហានថៃបានបើកការបា.ញ់ប្រហារនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកាឡើយ ក្រៅពីជនរងគ្រោះ ៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAv_kGH33ZIXsd1Kro64XHZH6GnOysjqzL63UskMTQIzdqaig-6HEQ5gmvTCLEpRqfE1qEzOh2h3RqgIqHyylfJHlAkhydcSNGOp4sVpl_gKB7sZNWZd_L6g4dWSPW4-mAkvm247LDOSZT8tJdn7JM6DebWaBmjOjLYs1UXeCmAnMA6Mv2ggr0VP_j8Vsd/s1280/photo_2025-11-15_10-18-53.jpg

ក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា កម្លាំងប្រដាប់អាវុធថៃ បានបើកការបាញ់ប្រហារដោយប្រើ អាវុធវែង ប្រភេទ “M16» ជាច្រើនគ្រាប់មកលើប្រជាពលរដ្ឋខ្មែរ ក្នុងភូមិព្រៃចាន់ បណ្តាលឱ្យបាត់បង់ជីវិត ចំនួន១នាក់ និងរបួសធ្ងន់ចំនួន៣នាក់។ ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ឌី ណៃ (ហៅសល់) ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់។ លទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជា រកឃើញថា នៅ ផ្នែកក្បាលនៃសពមានស្នាមដាច់រលាត់ស្បែកមុខ ទំហំ៥មីលីម៉ែត្រ ផ្នែកដងខ្លួនមានស្នាមដាច់ឆ្លុះមួយ កន្លែងរាងទ្រវែងលើដើមដោះខាងឆ្វេង ទំហំ២គុណនិង៣សង់ទីម៉ែត្រ ទិសដៅបញ្ឈិតចូលក្នុងដងខ្លួនពី ឆ្វេងទៅស្តាំ និងមានក្បាលគ្រាប់កាំភ្លើងបៀមក្រោមស្បែកលើឆ្អឹងជំនីខាងស្តាំផ្នែកខាងក្រោយចំនួនមួយ កន្លែង។ គណៈកម្មការជំនាញបានវះកាត់យកក្បាលគ្រាប់នោះចេញ នៅចំពោះមុខក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ដោយឃើញច្បាស់ថាក្បាលគ្រាប់នោះ មាន០១គ្រាប់ ទំហំមុខកាត់៥.៧មីលីម៉ែត្រគុណ បណ្តោយក្បាលគ្រាប់២៣មីលីម៉ែត្រ មានខ្សែខ្មៅវិល (វ៉ៃយ៉ា) ចំនួន៦ខ្សែ (វិលស្តាំ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFVIsxh02dZymd9Orgf1tSQIQR6_kyKoevM6nQR0fAHjLFLNCmrHBjn2EKf52QnwK7veyvxKZ4vqbCIaDhYWILj4_KPfiB1wy_MRPzSnSWY1wVECNAz6_vSbWaZ4Tij2P9_LrYaV_nv77GgnWA-CtXAGzkZr_TiAiR5Ao06bZ_Cr90Z1_DClKfUkLQZJ57/s1280/photo_2025-11-15_10-18-54%20(2).jpg

ជាមួយគ្នានេះ គណៈកម្មការកោសល្យវិច័យរកឃើញទៀតថា កន្លែងកើតហេតុទី១ មាន ប្រជាពលរដ្ឋខ្មែរ៣នាក់រងរបួសធ្ងន់ នៅទីតាំងដែលមានចម្ងាយពីគោលដៅកម្លាំងប្រដាប់អាវុធថៃបាញ់ ចេញប្រហែល១០០ម៉ែត្រ។ ឯទី២ ជាទីតាំងជនរងគ្រោះបាត់បង់ជីវិតនៅហ្នឹងកន្លែង ចម្ងាយពីគោលដៅ កម្លាំងប្រដាប់អាវុធថៃបាញ់ចេញប្រហែល១៨០ម៉ែត្រ ដោយកម្លាំងប្រដាប់អាវុធថៃ បានបាញ់ចេញពី ទីតាំង២កន្លែង ឆ្ពោះមកគោលដៅតែមួយ ក្នុងភូមិព្រៃចាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2p01mgFmj8aXL_Sz6EIte3OylPcJQZZVILeVPFtohkYlqsNX_ucWV5gM7oUuZ5OIu3Z3zgQPrpesesFIZ4M-DWAHNRRChdlHAEpln5x0PGIZHc8ds8BNah3ZbxF33V7OHRngjWTzQSpn0_NMSHUHnR-d9rmQIsklU5Wb0FiadXxcmVqE9CSVRbxyNtoSi/s1280/photo_2025-11-15_10-18-54%20(3).jpg

ជារួម ជនរងគ្រោះឈ្មោះ ឌី ណៃ (ហៅសល់) ពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់ កម្លាំងប្រដាប់អាវុធថៃ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រាកដមែន ពោលគឺមិនដូចការផ្សព្វផ្សាយបំភ្លៃ ការពិត និងបង្វែរសភាពការណ៍របស់បណ្តាញព័ត៌មានថៃឡើយ។ ច្បាស់ណាស់ គឺគ្រាប់កាំភ្លើង បានបាញ់ចូលក្នុងធ្លុះសួត ដាច់សសៃឈាមធំៗ និងមានគ្រាប់បៀមនៅផ្នែកខាងខាងស្ដាំនៃសពប្រាកដមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzFOHwUokA2jbbjKTnJoFulwtwoEjswbL5KHXTPTBfCCQh6iaJm1euB2Mb5AMOVHhmOBCFFllQEqvEYogWYPmIaaR9NekKgzfnqZAPi63Lr6g08yr0OkCoR7a-ITD11qdtcXHHrvVF1BsBmaAtDgVAaRqin2ckRF6EsxAsFgAMEZaU_rfK0gp0CcFbFbOd/s1280/photo_2025-11-15_10-18-53%20(2).jpg
អាស្រ័យហេតុនេះ កម្ពុជាសូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា៕