ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបង្ហោះសារក្នុងហ្វេសប៊ុកនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រធានាធិបតីចិន លោក Xi Jinping បានទូលទៅកាន់ព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រី ដែលយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីរឹតចំណងមិត្តភាពចិន-ថៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ថា ចិននឹងជួយទិញអង្ករថៃ ចំនួន៥សែនតោន ។ វាជាដំណឹងដ៏រីករាយសម្រាប់ថៃដែលអាចនាំចេញអង្ករទៅចិន ខណៈបច្ចុប្បន្ន សេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំងដោយសារការបិទព្រំដែនជាមួយប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOz-aJdZeB1YL_SxGvvMOgFPdiKEuOY6SC6bT48J7H9upL1bGvNj9PmeqnsZF590rWdBFZI6cAGUaLFlmmDB85d0-44hgDqUPjYi12G1W8eHhJD_cdqb96Yw6yH5QOM2Vc7MxXvHlhAEBeZYJBpstnuypM6-ewzI4Eg-NMikpaZ0XHCD0OAipnmtMMTub2/s1080/photo_2025-11-14_16-07-46%20(2).jpg

នាយករដ្ឋមន្ត្រីថៃ លោក Anutin និយាយថា ខ្លួនលោក និងលោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេស បានអមដំណើរព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រី ធ្វើដំណើរទៅប្រទេសចិន ប៉ុន្តែលោកគ្មានភារកិច្ចអ្វីបន្ថែមទៀតនៅប្រទេសចិនទេ គ្រាន់តែអមដំណើរព្រះមហាក្សត្រប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4OkEKkmx2jj3Z-qebXt6E0OdiyTLNH7YCZ2he9HRH4mbY-6KQh9BgwDeh1eHIimfgKKIBzNxDX3u7esSOGIB-_z7o5EVJsCD_nGNE9els9lndvM8JQ2jiuWRt3g-zWPx8ed24rmDkpTN9P5mAcQGOjSe37Eo6UQRKyg6wGHfWIxsI24eZMdLhKWi2atgH/s1280/photo_2025-11-14_16-07-46%20(3).jpg
ព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រីយាងទៅប្រទេសថៃនេះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាសន៍ដ៏សំខាន់ និងជាលើកទី១ ដែលព្រះមហាក្សត្រថៃយាងទៅប្រទេសចិនជាផ្លូវការ ។ ការយាងទៅចិន គឺព្រះមហាក្សត្រថៃមានគោលបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយចិនក្នុងឱកាសខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលថៃអះអាងថា ការពិត ថៃមានទំនាក់ទំនងជាមួយចិនរាប់រយឆ្នាំមកហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEsU9G74xpRHghmaBgEVwf76eZpDp_J8tS9r1I_2JYZnsrfsqd-odH-si-dLbgtYeAZEKAJg95-3r6Doqz-po8UfL5BhUjDhHYHPvkrsWvSQGFzczRs1GJwijKB016qXoLA5xDKqhWCbbu1FJJ1LWOwz8DGlMAPR81eNHA35iXTMG3jpByp9s4WvgoM8O3/s1080/photo_2025-11-14_16-07-46%20(4).jpg
គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃនិងព្រះមហាក្សត្រីយាងទៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក Xi Jinping ជាលើកដំបូងក្នុងរយៈពេល៥០ឆ្នាំ ។ វាក៏ស្របពេលទំនាក់ទំនងរវាងថៃជាមួយអាមេរិកធ្លាក់ចុះ ក្រោយពីអាមេរិកមើលឃើញថៃឈ្លានពានប្រទេសជិតខាង ខណៈនាយករដ្ឋមន្ត្រីថៃប្រកាសថា ឈប់រកស៊ីជាមួយអាមេរិក និងមិនចាប់អារម្មណ៍ លោក Donald Trump ដំឡើងពន្ធទំនិញថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwpi1EOL_ROYDyuoF1yBQ22MaBV0iLeA3AHUkYYTmsizWkS3PTJ1rOIAFgwnn179uKVY3A0JtQHPfNekPJKn28LSt1FCo7Ew105TgWPM_z7HsturRebCY9OKBcYZdAcm9UW0tJju8aO1G42Ev5gF_ATngvQK_f4XcTgnxto7icHpmx3aC4o5djPGBHxDpa/s1200/photo_2025-11-14_16-07-46.jpg

ថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin និយាយថា លោកមិនខ្លាចអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ដោយសារថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគីនោះទេ ។ ថៃនឹងស្វែងរកទីផ្សារថ្មី ឬលក់ទំនិញឱ្យប្រទេសផ្សេងវិញ ប្រសិនបើមិនអាចនាំចេញទំនិញទៅលក់ឱ្យអាមេរិក ៕