រាជធានីភ្នំពេញ៖ គិតមកទល់ពេលនេះមានប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៣មុឺននាក់ហើយ បានចូលរួមបង្កើតជាចលនាមួយ ដើម្បីរៀបចំឯកសារប្តឹងក្រុមយោធាថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អំពីបទឧក្រិដ្ឋដ៏សាហា.វព្រៃ.ផ្សៃរបស់ពួកគេ មកលើជនសុីវិលនៅភូមិព្រៃចាន់។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោក Moon Pich។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-bmpvXzJaxAG3eBUZMz-VfbfWSzLUJH_oYHTLThrutHHh8AXf4wtUaygyZocrgWiizO87P4suWdzBhd-FtNOiX_uJAOSt4CWArAmzt8iFL1Az_ChmXy6tqpZKzq2NBXB606I3T21rG7V99CgvVFc6s6iP0HdxdbPC8nYCCeB5oNR12C858Uz9xGRgL9aU/s750/photo_2025-11-13_11-33-42%20(2).jpg
លោក Moon Pich ដែលនាយទាហានជនជាតិខ្មែររស់នៅនិងបញ្ចប់ការសិក្សានៅ សាលាបណ្ឌិតសភាយោធាអាមេរិក និងជាអ្នកយល់ដឹងខាងផ្នែកច្បាប់ម្នាក់ បានចេញមុខតំណាងឱ្យប្រជាជនកម្ពុជា ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អំពីទង្វើថោ.កទាបរបស់មេយោធាថៃ ដែលអនុញ្ញាតឲ្យទាហានរបស់ខ្លួនបើកការបា.ញ់ប្រហារដោយគ្មានមូលហេតុមកលើជនសុីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ បណ្ដាលឲ្យស្លា.ប់១នាក់ និងរងរបួស ៣នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoizds4porlMvdFcRvNClUx044pTxwxBJojW8E2YU3_-CUaLI3a8a4FnMwzEXP1wCNcmn29btWfNGiG_yrMkZYTpfUtYNDGQNnF51U7wgk4NaAkWvRI_fqWshiLQHUoMkk3HLg_Xz8VnnoNvEXCKZkMA4JkmNFDw_g600XHcJ2noQrytZ-qzLaLOZ3VRb4/s1280/photo_2025-11-13_11-33-42.jpg

តាមរយៈសំណេររបស់លោក Moon Pich គឺលោកបានគៀងគរ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដើម្បីដាក់ញ្ញត្តិ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយគិតមកត្រឹមព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកទទួលបានសម្លេងគាំទ្រពីមនុស្សចំនួន 35,329 នាក់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0BUMqc9mJNQS5W4zLFeXz_hIEIErQDTAyJkj7sE7MbfcfJfgBIiZc_nrpq5BcRUUktiaQ_JRYok_2vC3sqYod_OJf-UBtmpTIl2uD-UXNjNWI_m5l82Rd0OTxGtAXWjgMddKWiCi5Mi3PH4P6QXGmO0jfWGvZEjpz7KIN5mIk11JH2sD0wS2e45PpoAC5/s900/photo_2025-11-13_11-33-42%20(3).jpg

ការដែលផ្តួចផ្តើមគំនិតក្នុងការដាក់ញ្ញត្តិនេះ លោក Moon Pich បានពន្យល់ថាគឺធ្វើឡើងដោយផ្អែកលើមាត្រា ១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមចំណែកក្នុងការចុះហត្ថលេខាគាំទ្រតាមរយៈតំណភ្ជាប់ដែលលោកបានដាក់ជូន និងបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់ៗរូប គឺសុទ្ធតែអាចចូលរួមបាន ហើយយើងនឹងបញ្ជូនពាក្យបណ្ដឹ.ងនេះទៅជាផ្លូវការនៅសប្ដាហ៍ក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvX3Ac7Lf6Fx9xJ1qCFCctLio7-3rZ8L2KKRmrV6Xzy1QsoMGRwngKUb4tvrAH_nEKq9MpUbbPuBtJP80m_5nWvsIRLKruMXdozaoAPXUw3TNn2rjQsBXlKCeGVcMUhOQ7IZtUKFMNwuT8QEL66QNc_PuoaajCbfnoKd4OGV0-UudY7Jq_OatZQpL-7v63/s990/photo_2025-11-13_11-33-42%20(4).jpg
សូមជម្រាបថា ការអំពាវនាវឲ្យរបស់លោក Moon Pich ដើម្បីប្រមូលផ្ដុំសម្លេងគាំទ្រប្ដឹ.ងទៅកាន់តុលាការ ICC ដូចខាងលើនេះ ធ្វើឡើងបន្ទាប់ពីសកម្មភាពដ៏អមនុស្សធម៌ពីយោធាថៃមកលើប្រជាពលរដ្ឋខ្មែរបានកើនឡើងជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន ក្រោយពេលដែលថ្នាក់ដឹកនាំថៃបានទាត់ចោលសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFW6j-uMScQKn4z_CjgtfhAUiVQ3N8mRcyud3eMkH8haVWkTjxFCyNC-wAsbvmdusYhNosbyk3vkDS3xPQLLjB5621LyZz8cKZTH5AhgIP71Gr8MsrH4tzMKxNGjCti7i3QVcAZdbQG_PlOtaTTUEuijO0rkjgr_MAF9uaTHHPGL89NMl4FsD9Wm3s6Yyq/s1024/photo_2025-11-13_11-33-42%20(5).jpg

អាស្រ័យហេតុនេះ សូមបងប្អូនខ្មែរទាំងអស់គ្នាចូលរួមចុះហត្ថលេខាគាំទ្រញ្ញត្តិនេះឲ្យបានកាន់តែច្រើន ដើម្បីទាមទាររកយុត្តិធម៌ឲ្យជនរងគ្រោះមានឈា.មជ័រជាខ្មែររបស់យើង តាមរយៈការបំពេញព័ត៌មានមួយចំនួននៅក្នុងតំណរភ្ជាប់ដែលបានដាក់ជូននៅខាងក្រោម៕