ប្រទេសថៃ៖ អតីតមេទ័ពល្មោ.ភសង្រ្គាមរបស់ថៃ ប៊ុនសុីន ផាត់ក្លាង បានរៀបរាប់ពីថ្ងៃនៃការប៉ះទង្គិចគ្នាជាមួយកម្ពុជាដំបូងនៅតំបន់ប្រាសាទតាមាន់ធំថា គឺជាថ្ងៃដែលខ្លួនមានអារម្មណ៍ថាពេញចិត្ត និងរីករាយបំផុតក្នុងជីវិត ព្រោះមានសិទ្ធិបា.ញ់ប្រហា.រលើទាហានខ្មែរបានយ៉ាងពេញលេញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅព្រឹកថ្ងៃពុធនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYFVS4ktaEEeuyBGAensttrqrzpR1lR6W6LRio-2RelvXtvCdQ58rjJTUAWQH5Cj7pPLhqvPJcdDpGxbghIRdM3EA1Bqcn2LQg_Lv7djqUhMw0xXjqWJZ7Frw4Mo70Bk60bgBqg2cdZWHGKQIodOjmVHLRndg4BQDTaAQjvb4AcGNAhdq4Be064PEnCLC/s1000/image_2025-09-02_10-26-03.png

ក្នុងអំឡុងពេលចូលរួមកម្មវិធីពិសេសមួយដែលមានចំណងជើងថា ‘DNA ថៃ បេះដូងសម្រាប់ទឹកដី’ តាមការអញ្ជើញរបស់អង្គការរដ្ឋបាលខេត្តភូកេត (PAO) ទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ និងជាអតីតមេទ័ពភូមិភាគ២ ប៊ុនសុីន ផាត់ក្លាង បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនជុំវិញការប៉ះទង្គិចគ្នាជាមួយកម្ពុជាកាលពីចុងខែកក្កដា និងបំភ្លៃការពិតថា គ្រប់យ៉ាងកើតចេញពីការញុះញង់របស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpg6Mh1LF004lNs8iGZarPeSpNR6bbNZ8gBUcmH2kHDC_6neesAMxPBywmT3-dcj0hZgvOmGNehnFd1nFsIThG0E8VxFID0e9jXSB1oMtBrugVrZgUfoiZWK25JcvzNiNg10XmY-N4fKJqAjg4coorPOOkMKlp-2Seku68zEXD2GXFTZRGERDF8itGsvD/s1799/image_2025-09-02_10-26-01.png

អតីតមេទ័ពរូបនេះបានថ្លែងថា «កងទ័ពថៃតែងតែចង់រុញច្រានទាហានខ្មែរចេញពីតំបន់ប្រាសាទយូរមកហើយ ប៉ុន្តែតើយើងអាចរុញច្រានសត្រូវចេញដោយរបៀបណា រហូតដល់ពួកគេញុះញង់យើងជាមុនសិន ដោយបង្ហាញសកម្មភាពរបស់ពួកគេនៅប្រាសាទតាមាន់ធំ? ដូច្នេះ យើងបានសម្រេចចិត្តបិទប្រាសាទតាមាន់ធំ ។ សកម្មភាពនេះបានធ្វើឲ្យទាហានខ្មែរមិនសប្បាយចិត្ត ហើយក៏បានបាញ់ប្រ.ហារទៅលើទាហានថៃមុនតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

លោក ប៊ុនសុីន រៀបរាប់បន្ថែមថា « ថ្ងៃនោះ លោកបានក្លាយជាមនុស្សដែលមានសុភមង្គល និងពេញចិត្តបំផុតក្នុងជីវិតរបស់គាត់ គឺថ្ងៃដែលទាហានខ្មែរបា.ញ់មកលើយើងមុន ពីព្រោះបន្ទាប់មកយើងអាចមានសិទ្ធិបាញ់តបទៅពួកគេវិញ។ លោកបន្តថា «ខ្ញុំតែងស៊ូទ្រាំនឹងការស្ដីបន្ទោសពីពលរដ្ឋថៃ សួរថាតើជើងទាហានថៃប៉ុន្មាននាក់ទៀតដែលត្រូវបាត់បង់? វាពិតជាពិបាកក្នុងខ្លួនខ្លាំងណាស់ ខ្ញុំមិនដឹងត្រូវធ្វើអ្វីនោះទេ។ ប៉ុន្តែនៅថ្ងៃនោះ ខ្ញុំពិតជាបានធូរចិត្តខ្លាំងណាស់ ក្រោយបានបំពេញកាតព្វកិច្ចរបស់ខ្ញុំ តំណាងឲ្យប្រជាជនថៃទាំង ៧០លាននាក់ ក្នុងការការពារអធិបតេយ្យជាតិ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmR2m_qBoF_em0DramZFavFA554ZBSyK4sToSDdIQi0JkiVNO7UmEBxqF-QyK5-VQUFVyY1DtDT-rPRpLpKcwS_UKpskjqIi3Yw75-QZ6V7xNxPbeaeLRwoRCyvgqP7In4pGDK67oYKB4soTGTet8LI4kq47DIMFRlzxH7dhKwHFfUoX48Va_UZK_2cPUu/s860/photo_2025-11-12_11-21-58.jpg

ការរៀបរាប់ពីអារម្មណ៍ ដែលប្រៀបដូចជាការនិពន្ធសាច់រឿងរបស់លោក ប៊ុនសុីន ដូចខាងលើនេះបានធ្វើប្រជាជនថៃ ជាពិសេសអ្នកដែលគាំទ្រអតីតមេទ័ពរូបនេះ កោតសរសើពីមនសិកាស្នេហាជាតិ និងឆន្ទៈរបស់លោកពេញទំហឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiqYbVc0cWrvvTOE6rdmRKz-8N_YbdUW5EghgaBiM50NHPmY69hO2bY0y39mXrmbNrP7_HWXfmjQd-n9q6RDmPlo9nscCVbJymsE6X6W_uFqZbAxDOABcbyeKbhkPzPHOSYld-3ydJAln6G-oHG0d6xl_44y3YaQ3L_mDDHsQv3P6NzoQthUDYTwwgkXz1/s770/photo_2025-11-12_11-21-58%20(2).jpg

យ៉ាងណាក៏ដោយ នៅជ្រុងម្ខាងទៀតមនុស្សជាច្រើនបានយល់ឃើញថា ពាក្យសម្ដីទាំងនេះ គឺមិនស័ក្តិសមនឹងនិយាយចេញមកជាសាធារណៈបែបនេះឡើយ ដោយវាកំពុងតែបង្ហាញថា ប្រទេសថៃមិនអាចរកដំណោះស្រាយណាដែលសមស្របសម្រាប់ដោះស្រាយបញ្ហាបានក្រៅពីអំពើហិង្សា ហើយប្រជាជនថៃមានមោទនភាពចំពោះការធ្វើសង្រ្គាម ដែលទាំងទាំងនេះជាអ្វីដែលអន្តរជាតិកំពុងព្យាយាមទប់ស្កាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn6p3GQbwJ2TYKS7NKCqQDz90Ldl8pztrKpvR1tFA2cJOcOv0CjpTJQhDEYmE-Mfe3jLJnWzfiPrM6xhuT0Fqlefbgm-qaLPC0-j_BML4h2Tc7CxbSGKQB2h5Mmiqq0hTjWwRF-i-6imDGOwTf7jE9hSYOXIX4Lga1hKYn5ca9V5wDydmDe5QnRKqtbTPi/s2048/image_2025-11-12_13-56-59.png

តាមការកត់សម្គាល់ ក្រោយអស់តំណែងជាមេបញ្ជាការកងទ័ព ប៊ុនសុីន ផាត់ក្លាង តែងត្រូវបានគេអញ្ជើញឲ្យទៅចូលរួមកម្មវិធីសាធារណៈជាច្រើន ហើយមិនថាក្នុងកម្មវិធីណានោះទេ ប៊ុនសុីន មិនដែលភ្លេចអួតអាងពីភាពខ្លាំងរបស់ខ្លួនកាលពេលប្រយុទ្ធគ្នាជាមួយកម្ពុជាឡើយ។ ហេតុនេះយើងអាចវាយតម្លៃបានយ៉ាងខ្លីថា អតីតមេទ័ពរូបនេះ ពេញចិត្តនឹងការលើកសរសើពីមនុស្សជុំវិញខ្លួនជាខ្លាំង៕