មានការភ្ញាក់ផ្អើលជាខ្លាំងទាំងពាក់កណ្តាលអធ្រាត្របន្ទាប់ពី ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហោះ Story កំពុងតែស្រក់ទឹកភ្នែកព្រោះតែទទួលបានអារម្មណ៍ត្រូវគេឡកឡឺយធ្វើបាបផ្លូវចិត្ត។ ជាមួយគ្នានេះមានបវរកញ្ញាជាច្រើនរូបបានលើកទឹកចិត្តមកកាន់ ហ្វីយ៉ាតា ខណៈបុគ្គលពីររូបនេះត្រូវបានគេនិយាយថាជាដើមហេតុបានឡកឡឺយអ្នកតំណាងកម្ពុជា។

បុគ្គលទាំងពីររូបនោះមានគណនីបណ្តាញសង្គម Arty Khetwit មានអ្នកតាមដានលើហ្វេកប៊ុក ៨៦K បានចូលមក Live ឬថតវីដេអូពីសកម្មភាពរបស់បេក្ខនារីដែលចូលរួមការប្រកួតក្នុងប្រទេសថៃ។ នៅពេលជប់លាងអាហារពេលល្ងាចបុគ្គលនេះបានប្រើសម្តីឡកឡឺយមកកាន់ ហ្វីយ៉ាតា ប៉ុន្តែនៅពេលមានការប្រតិកម្មពីអ្នកគាំទ្រកម្ពុជាបុគ្គលនេះបានបដិសេធមិនទទួលស្គាល់សម្តីដែលនិយាយរឿងស្គររបស់ថៃរុញច្រានឱ្យគ្នាទៅវិញទៅមក។ អ្វីដែលកាន់តែហួសចិត្តបុគ្គលនេះថែមទាំងនិយាយទៀតថា កម្ពុជានឹងមិនចូលTOPឡើយទោះបីជាយំយ៉ាងណាក៏ដោយ។
ងាកមកកាន់បុគ្គលម្នាក់ទៀតមានគណនីបណ្តាញសង្គមឈ្មោះថា khunshot HD មានអ្នកតាមដានលើហ្វេកប៊ុក ៤២០K ពេលនេះបានបិទប្រទេសកម្ពុជាមិនឱ្យឃើញគណនីខ្លួនឡើយ បន្ទាប់ពីមានបេក្ខភាពម្នាក់ហ៊ាននិយាយការពិតលើកឈ្មោះបុគ្គលនេះនិយាយចំៗថាបានប្រើសម្តីធ្វើបាបផ្លូវចិត្តមកកាន់ ហ្វីយ៉ាតា។ មិនត្រឹមតែប៉ុណ្ណោះបវរកញ្ញា Finland ថែមទាំងទាមទារអ្នករៀបចំយកបុគ្គលនេះចេញពីផ្នែកប្រព័ន្ធផ្សព្វផ្សាយដែលបានប្រើសម្តីរើសអើងជាតិសាសន៍។.png)
ជាមួយនឹងរឿងរ៉ាវនេះបានធ្វើឱ្យអ្នកគាំទ្រអាណិត ហ្វីយ៉ាតា និងកើតចិត្តខឹងសម្បារបុគ្គលពីរនាក់នេះយ៉ាងខ្លាំងព្រោះមិនដឹងថាអ្វីដែលបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ទទួលបានអំឡុងពេលប្រកួតទម្រាំដល់ចំណុចដែលនាងយំនេះមិនដឹងនាងទប់អារម្មណ៍ប៉ុន្មានលើកមកហើយទេ។
ការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃគឺពោរពេញដោយភាពចម្រូងចម្រាសបំផុតនៅក្នុងប្រវត្តិសាស្រ្តកម្មវិធីនេះដែលធ្វើឱ្យបេក្ខភាពមួយចំនួនដែលចូលរួមពេញដោយទឹកភ្នែកព្រោះតែម្ចាស់ផ្ទះ អ្នករៀបចំការប្រកួត និងអ្នកផ្សព្វផ្សាយមួយចំនួនប្រើសម្តីធ្វើបាបផ្លូវចិត្ត មិនឱ្យតម្លៃដល់បវរកញ្ញាដែលចូលរួមប្រកួត៕










