រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យភាគីថៃដើរល្បាតតាមគន្លងត្រាយចាស់ឲ្យបានត្រឹមត្រូវ ចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM7nAZII-BEAwsaMIFU47W6z1xU1m9NqqLZQeMA_fhdbytyATf4JqRXEbxl32juUb0hEK2TZB7_7m3mb7UtSxiNWZd4N4jISTEQWm-pUpfyzoStSh_dim3TcplBTFWlAukhibL4akgCx4Ih8PlXZ4NzcDBAq35ZZ2gTdMGz_xcZeceeNQjvnwJaZPsWciF/s1024/photo_2025-11-11_13-43-38.jpg
បើតាមប្រសាសន៍របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិការ នេះបានឲ្យដឹងថា ក្រសួងការពារជាតិកម្ពុជា សូមសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbaRfzMKLzIjsf_p7k-zKapYQkOQBg64Yy5yFgqNGUYS5BPPMU-qlrTfx_orrW6tN8o-TjZDULXkDkOrYxBZjBzDDD3P-RAwT_TmRvrfz_632dqqEqmNgFxPdqEmg8UsN_HBjwlJIWnz8jzWC63HCQxN-s7GFVJQ8JHfjG5h3hbdMVnMk-_sF5NHy7WF2n/s1280/photo_2025-11-11_13-43-38%20(2).jpg
ក្រសួងការពារជាតិ សូមបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSnqh4FOsT7WRtje9jfXk5tAefWN5M9M-im3ph2JQNCl4yZUkPFpS35EFiSVQcV3EkUwJtWEw3DzZeNEH1Gilsj0g3uAac4zWoJWG6_6Ptkaww11bVSJtRZvnytLqS0zehyphenhyphenKDucqHihn3UVDFb60rR2Ou0ffPEptIOLqAE8Br_LogFaJPVJlgAoy1a3Pv8/s1200/photo_2025-11-10_13-48-29.jpg

ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis86EKp3uG0MaCyOoh1edl3xPHlJXd7OcSdzQHQqo1PIck_Y-_fUiQkvsBRnYXEeXTe2U9F7baTv1BdJEUW9ic6akiM8rm1496bZmyPv-d41WoM5ZtWCoAGjrKh54uaOp_-rX6-jmXTnVL_2CQ6OMSKzTTkwMygevgynTQIoy8PPBDV5W0R-V5TXAAmxed/s1280/photo_2025-11-10_13-48-31.jpg

សូមជម្រាបជូនផងដែរថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើត ហេតុរួចកងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ម៉ោងនេះសភាពការណ៍មានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH16EnMkgvbDeAf4gSUfECWi6rXW99tb0pEDvPlncvm_SSjYzWWsuFIN5VzEXcHRRk4fJ-U1c8uyxPFe3FOX-38IVZNBlwVWa9nMhN1j4-czhMYzQC3jZlKgF09SNVOu7VlCYqc8jIiwI_vTMTLgxTob3gYCmftI_y7_NWwhMFbVf9RvGtLjJEbcl7Xw6f/s1280/photo_2025-11-11_13-43-38%20(3).jpg

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕