ឥណ្ឌូណេសុីបាតុកម្ម, កម្ពុជា-ថៃឈ្លោះគ្នា, ហ្វីលីពីនជួបគ្រោះធម្មជាតិ និងបញ្ហាមួយចំនួនរបស់ប្រទេសក្នុងតំបន់ផ្សេងទៀត បានជំរុញឲ្យវៀតណាមក្លាយជាគោលដៅទេសចរណ៍ដែលល្អបំផុតតែមួយគត់នៅអាសុីអាគ្នេយ៍ និងទទួលបានផលចំណេញយ៉ាងច្រើនលើសលប់។ គេរំពឹងថា វៀតណាមនឹងទទួលបានភ្ញៀវទេសចរចន្លោះពី ២២ ទៅ ២៥ លាននាក់ ក្នុងឆ្នាំ២០២៥ នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLl9O4M3h_76OfZpgym8juM_2YM1pOPWtrWL8Zq-xhMXLl5NzaG8cQrW-GvaRVDQiU74HA8B8Xq6zqox0f6rYHZ1Yrd_IIYsMT9hCwliStCNe9VCYqJst6bb3BwlrpTurgCS5dur4y1b6dv-ryxA7deUFlpzcZ80jSjqC83zCuvnxJ7G2X1LPGSSFKmMZH/s1000/photo_2025-11-10_15-40-56%20(2).jpg
យោងតាមអត្ថបទព័ត៌មានរបស់គេហទំព័រ Nikkei Asia កាលពីថ្ងៃទី ៧ វិច្ឆិកា ២០២៥ បានឲ្យដឹងថា ឧស្សាហកម្មទេសចរណ៍របស់វៀតណាមកំពុងជួបប្រទះនឹងការងើបឡើងវិញយ៉ាងឆាប់រហ័ស ខណៈដែលចំនួនភ្ញៀវទេសចរចិនកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដែលជាការងើបឡើងវិញដ៏ខ្លាំងបំផុតមួយចាប់តាំងពីជំងឺរាតត្បាត។ មន្ត្រីវៀតណាមបាននិយាយថា ការកើនឡើងយ៉ាងខ្លាំងនៃភ្ញៀវទេសចរ ជាពិសេសជនជាតិចិននេះ បានផ្តល់ការជំរុញយ៉ាងខ្លាំងដល់អាជីវកម្មក្នុងស្រុក សណ្ឋាគារ និងគោលដៅទេសចរណ៍ដ៏ពេញនិយមទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUisrtyhDg4__sTWvBSouwXfNvKOGBha8VaOWVIFZdSjRv5G_-F2ThCW6hRt4Krbqj9j8ze-Ff-R548g3PZVFM0fIHXCe7RF-DsqA4YiczZlvchxgrnDHvVLcYxnBfLGwpAp4zh3PaF8PX8vlaOPIb9Zhp4_R4g-9A43wo6KhLh53Dlzp3MaqlFBxCn_mi/s1200/photo_2025-11-10_15-40-56.jpg
អ្នកជំនាញឧស្សាហកម្មទេសចរណ៍ បានកត់សម្គាល់ពីការកើនឡើងនេះថា ភ្ញៀវទេសចរជាច្រើនកំពុងជ្រើសរើសប្រទេសវៀតណាមសម្រាប់គោលដៅទេសចរណ៍របស់ពួកគេ ជាជាងប្រទេសជិតខាងវៀតណាមផ្សេងទៀតដោយសារតែបញ្ហាដែលកំពុងបន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibd3fLCF8At4HUpllisRG_XW71UApINPtDnWrE3rB1kGT6zGpTaW5iD8rjvRNy2eJx0IcAM43XcL8aEMclYFyWzqMHUhb7hsUQO8sDfj20rUrSnsmEOAzRLX7mLul5fTROomMUkOfrAveMgdnzmPsJPwLRst7c9Ai-3IvWhZ09iJUbupRGf-54FNqpfXwb/s1600/image_2025-11-11_13-43-36.png

របាយការណ៍មួយបានគូសបញ្ជាក់ថា ភាពមិនប្រាកដប្រជាខាងនយោបាយនៅក្នុងប្រទេសថៃ, ជម្លោះព្ដែនរវាងកម្ពុជានិងថៃ, ហេដ្ឋារចនាសម្ព័ន្ធមានកម្រិតនៅក្នុងប្រទេសឡាវ, ការបាតុកម្មនៅប្រទេសឥណ្ឌូណេសុី, គ្រោះធម្មជាតិនៅហ្វីលីពីន និងបញ្ហាមួយចំនួនរបស់ប្រទេសក្នុងតំបន់ដទៃទៀត គឺជាចំណែកដ៏ធំមួយ ដែលផ្ដល់ក្ដីកង្វល់ដល់ភ្ញៀវទេសចរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBofhM7iWw_2tVTD7NxgiZN8eLe8KFWeu8ys4Edbn2TXUSB5B3JSycPRgsksyDHCclltL8MG7OD5bzLXO6EDW8IdkOHjiz2QEd-Oh1YdX_whULqC5Ey7ZhAkmqEfnUJRumKMoYrTkCBsnlVUe7NKUmgENBfGoIonqS7KOb-wkM-qzzNJdTaNNGLjW1ZeS8/s680/photo_2025-11-10_15-40-57%20(2).jpg

យ៉ាងណាក៏ដោយ គេក៏ទទួលស្គាល់ផងដែរថា កំណើននេះក៏អាចបណ្ដាលមកពីគោលនយោបាយរបស់វៀតណាម ក្នុងការកែសម្រួលទិដ្ឋាការឲ្យប្រសើរឡើងសម្រាប់ភ្ញៀវទេសចរ ការតភ្ជាប់ជើងហោះហើរដែលបានស្តារឡើងវិញ និងការផ្សព្វផ្សាយទេសចរណ៍យ៉ាងទូលំទូលាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq3teQFKX6ccXasUEmQ-0-Eu7HXy7hFB09dq1WJd2BvcjltkqKCzQMasVbKbwNCL7M7elHTzmyN-B7RY1tX4XKstVrF2Wyrf6Jq5YgXyLVcuWTEsDZTjtP-GJNVzFPChH5W5RlWmtGyia2sjyODTD_8UXxNAXqBDvn31boonuBmcBgmLj-f7CyKC2Ri3ZE/s1280/photo_2025-11-10_15-40-57.jpg

យោងតាមរដ្ឋបាលទេសចរណ៍ជាតិវៀតណាម ប្រទេសចិនឥឡូវនេះបានដណ្តើមយកតំណែងកំពូលរបស់ខ្លួនមកវិញ ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសវៀតណាម ដោយផ្លូវហោះហើរ និងកញ្ចប់ទេសចរណ៍នៅក្នុងប្រទេសវៀតណាមកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង៕