មិនសូវជាបង្ហាញនៅលើបណ្តាញសង្គមពីមិត្តភាពដ៏ល្អប៉ុន្មាននោះទេប៉ុន្តែក្នុងពេលវេលាសំខាន់តារាចម្រៀង ទេព បូព្រឹក្ស និង ហ្វីយ៉ាតា បានបង្ហាញពីមិត្តភាពដ៏ល្អចំពោះគ្នានិងជួយគាំទ្រពេញទំហឹងសម្រាប់ការតំណាងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណឹងអ្នកលក់អនឡាញជាច្រើនរូបស្រុះដៃគ្នាយ៉ាងខ្លាំងចំណាយថវិកាផ្ទាល់ខ្លួនជួយដើម្បីបោះឆ្នោតឱ្យ ហ្វីយ៉ាតា មានឱកាសចូល TOP។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspGFJNi703uOt3ygPWdwv2Dh15y9OPYMLpC8qAntT_-t4zgYva6Ynr4CTNAJRDAJKp-Ec9N2mcX6GGGi8Fl8DXNn-gJHR4pNB1vg3yx5hgs-GboVjbjz3HXeD82cbksMoyBshxTICrRCTfx4MJvUx1_E1QSt-EU768Ik4lHdOww45McCp4yM3sWoHDF7m/s2048/image_2025-11-11_08-42-34.png
ថ្មីៗកន្លងមកនេះអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាតារាចម្រៀង ទេព បូព្រឹក្ស ទោះបីជារវល់យ៉ាងណាជាញឹកញាប់បានបង្ហាញការគាំទ្រ ហ្វីយ៉ាតា ដោយចែករំលែកបន្តនៅលើ Story ព្រមទាំងបានអំពាវនាវឱ្យអ្នកគាំទ្រដទៃទៀតជួយគាំទ្រ Miss Universe Cambodia 2025 ។ មិនត្រឹមតែប៉ុណ្ណោះ ទេព បូព្រឹក្ស បានជួយ ហ្វីយ៉ាតា នូវទឹកប្រាក់១០០០ដុល្លារដើម្បីបោះឆ្នោតសម្រាប់ការប្រកួតប្រជែងជាមួយនឹងបេក្ខភាពផ្សេងទៀត។ មិនត្រឹមតែផ្តល់ការគាំទ្ររួមទាំងថវិកាប៉ុណ្ណោះម្ចាស់បទ «វីរៈនាទី» ថែមទាំងនិយាយថា ហ្វីយ៉ាតា ស័ក្តិសមខ្លាំងនឹងមកុដនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0tuJw4I37GSrQ16PhsYdBUUYD8Gsgcb6OReSFELucRILCz5oOrG2aQWDwh58io0ssiXpbWJEg6cGvlM2i5x4uoaRQXz1jM_eE-MJckZPHTiQ2Kt_IcC4okLnKgZYmblAE5AXHmBha-_qXjCbD285vHsNAP9IhXKYsFgGjXZypljk7gqZfWOP9S1VNyWts/s1992/image_2025-11-11_08-42-37%20(2).png

ទេព បូព្រឹក្ស បានសរសេរថា «ពួកម៉ាក់ពិតជាក្លាហាន រឹងមាំណាស់ សម្រាប់ខ្ញុំអ្នកពិតជាអស្ចារ្យ ស្អាត ឆ្លាត ពូកែរ ក្លាហាន ទោះជាជួបព្យុះភ្លៀងយ៉ាងណា ក៏អ្នករឹងមាំ អ្នកស័ក្តិសមខ្លាំងបំផុតសំរាប់មកុដនេះ love you queen»។ ជាការឆ្លើយតបនូវទឹកចិត្តធំធេងនេះ ហ្វីយ៉ាតា បានពោលពាក្យទៅកាន់ ទេព បូព្រឹក្ស ថា «អរគុណមិត្តភក្តិខ្លាំងណាស់ សម្រាប់ទឹកចិត្ត និងផ្តល់តម្លៃនូវមិត្តភាពមួយនេះមិនដឹងថាត្រូវនិយាយបែបណាទើបស័ក្តិសមទៅចំពោះក្តីស្រឡាញ់និងទឹកចិត្តដ៏ស្មោះត្រង់មួយនេះ ទោះបីជាមិត្តភក្តិរវល់ ការងារ រកស៊ីយ៉ាងណាក៏ឃើញនូវការខិតខំរបស់គ្នាក្នុងការយកឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ក្តីស្រលាញ់និងមិត្តភាពមួយនេះមិនអាចមានអ្វីមកប្រៀបបាន មិត្តគឺជាគំរូដ៏ល្អសំរាប់គ្នា។ គ្នាជូនពរឯងឱ្យរកស៊ីកាន់តែទទួលទានមានបាននិងគ្រួសារមានសុភមង្គល សំណាងល្អ និងកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺ។ នេះហើយជាកម្លាំងរូបរួមគ្នាដ៏សំខាន់ដើម្បីផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLZXgNbFvgGd6NWToYb5err0p0TmjV2b2n3qgqfHtfSq20WsvpLqL8dhgzJIfrNEDH23iHSCiYlGB0Y8xVWKaq4PjZjzydKj7ULCJQvVut-gX4DwifjjLUQgtIwY_tHCgJ1pDsi5uERTGe43cI1CU2Qu3XV68XksP4RkgqeixH8XCwQDlT2PWqSm5aCBoh/s1926/image_2025-11-11_08-42-37.png

នេះគឺជាការបង្ហាញមិត្តភាពដ៏កម្ររវាង ទេព បូព្រឹក្ស និង ហ្វីយ៉ាតា ព្រោះកន្លងមកអ្នកទាំងពីរពុំសូវបានបង្ហាញរូបភាពនិងសកម្មភាពឱ្យអ្នកគាំទ្របានឃើញនោះទេ ប៉ុន្តែនៅក្នុងពេលវេលាសំខាន់អ្នកទាំងពីរមិនដែលបោះបង់ចោលគ្នាជួយគាំទ្រដែលអាចបញ្ជាក់ពីមិត្តភាពរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaS0BLqD_NKs8SR9DvuWcaS5tKHV9EM70KZDmPIWDa1KFBkv15nc3p62nP47kFRxI5-S5YKHTZQXwliy8Y7ALFhzIdlKmdGcKuYc3hZBika0CukcL43h18VWXkTnY3W9_zQj103ZfxF5BteDC7HEoR-u9B7tW6ECgEmYHpBQ5jFnm9AZcr5P_3YEi77jXX/s2048/image_2025-11-11_08-42-38%20(2).png

មិនត្រឹមតែតារាចម្រៀង ទេព បូព្រឹក្ស ប៉ុណ្ណោះទេដែលជួយ ហ្វីយ៉ាតា ១០០០ដុល្លារ ប៉ុន្តែអ្នកលក់អនឡាញល្បីៗជាច្រើនរូបទៀតបានស្រុះដៃគ្នា ជួយ ហ្វីយ៉ាតា យ៉ាងផុសផុលដែលបញ្ជាក់ពីទឹកចិត្តគាំទ្រខ្មែរស្រលាញ់ខ្មែរ៕