ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាបវរកញ្ញា ប៊ី សុធារី បានចេញវីដេអូមួយនិយាយអំពីផលិតផលថៃលក់លាងស្តុកមិនចេះអស់ដែលបណ្តាលឱ្យម្ចាស់ប្រ៊េនជាច្រើនរូបឃ្មើសចិត្តនឹងនាង។ ម្ចាស់ប្រ៊េនមួយក្នុងចំណោមនោះគឺប្រ៊េនឡាកាម៉ូរបស់លោកស្រី មាស ច័ន្ទដាលីន បានចេញមកឆ្លើយតបនិងមានបំណងចង់ហៅ ប៊ី សុធារី ឱ្យទៅមើលស្តុកផ្ទាល់។ មិនខ្លាចនឹងការហៅទៅមើលស្តុក ប៊ី សុធារី បានឆ្លើយតបទៅកាន់ម្ចាស់ប្រ៊េន ខណៈបវរកញ្ញាល្បីឈ្មោះរូបនេះថែមទាំងទម្លាយមូលហេតុដែលនាងប្រតិកម្មជាងគេជាងឯងអំពីការផលិតផលិតផលនៅប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbectAnOaY55gBJeN7eKThYWxw37HxrWBrtyWvyZpniP-oCpYLaDQhRjjj0EfuBvh1NnM4FPII6FjD98EDLVo6RJBtkFfrblHgQyGMVovAqtLsmDYz5fIZGRuVV2qsnxKNg8YCxuekd-i0dNFTGZszc5qOD0IeJgKBgbXFnK-QGVSX9Qho74ilxjo4L679/s2048/image_2025-11-08_09-16-21.png
នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ប៊ី សុធារី បានចេញវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ប្អូនហ៊ាននិយាយ ប្អូនហ៊ានទទួល ហើយបងហ៊ានហៅ ប្អូនក៏ហ៊ានទៅ»។ នៅក្នុងវីដេអូជាង៣នាទី Runner-up Miss Cosmo Cambodia 2025 បាននិយាយថានាងក៏មិនចង់មានបញ្ហាជាមួយនឹងម្ចាស់ប្រ៊េនឡាកាម៉ូនោះទេប៉ុន្តែបើមានការបើកចិត្តទូលាយហៅនាងទៅមើលផ្ទាល់។ ការចេញវីដេអូរបស់នាងគឺមានការចាប់អារម្មណ៍ច្រើនហើយមនុស្សភាគច្រើនក៏មានចម្ងល់ដូចជានាងដែរចំពោះអីវ៉ាន់ដែលនៅសល់ច្រើន។ ជាមួយគ្នានេះ ប៊ី សុធារី បាននិយាយអំពីសេដ្ឋកិច្ចខ្មែរ-ថៃមុនពេលមានជម្លោះគឺយើងយកលុយឱ្យគេច្រើនទុកទិញអាវុធមកវាយប្រហារយើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgoloKDQsnoE0h6RRMzIT1xIwkljgrK6G5BftHNgHWM2Bc3pMl8xHZCiCVq776NUsAQokW_YKz4VfxrD1KcEt7eFMx-GGX_Wtv4pRwOwSHLGHI9-6lOd1xm4eVxJGH-_1_IqPuKpCrg7L6tbGzFmKuxqcpEUaErXIWgeENoa8fZN-zWKJXnGwEUTk3qjJX/s1920/image_2025-11-08_09-16-15.png
ប៊ី សុធារី ថានាងនៅតែមានការឈឺចាប់នៅកំឡុងពេលដែលមានសង្គ្រាម៥យប់ដូច្នេះនាងនៅតែប្រកាន់គោលជំហរមិនគាំទ្រផលិតផលដែលផលិតនៅប្រទេសថៃក្រោយពេលដែលមានបញ្ហា។ នាងបន្តទៀតថាបើសិនជាម្ចាស់ប្រ៊េនឡាកាម៉ូស្អាតស្អំបានអញ្ជើញនាងផ្ទាល់ទៅមើលកាលបរិច្ឆេតមែននាងក៏ក្លាហានក្នុងការទៅធ្វើជាសាក្សីមិនមែនសម្រាប់តែខ្លួនឯងតែសម្រាប់ប្រជាជនខ្មែរដែលមានចង្ងល់ដូចជានាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHmtwc8TW71VmFK4gLnHKLp6xAYEF4UQFUt756-Siu-yFip4pcJ3o80Dg0bbe9pOg5Cn0MweZU7C-tBNCwOO6WMHsTzARip8eD7CcPF8uyEjZXCKxX8nWaYEKEGkOdUzNwL1s1lWXKtbC3QZwA7wmMX9bi5rtg6W1dF1FSDsbjrAD9XujPZXoPTaAMa2FW/s1920/image_2025-11-08_09-16-17%20(2).png
ប៊ី សុធារី បានសង្កត់ធ្ងន់ថា កាលបរិច្ឆេតនៅលើប្រអប់អាចមានការផ្លាស់ប្តូរបាន ប៉ុន្តែឯកសារយោងផលិតផលិតផលធ្វើនៅពេលណាគេនឹងចុះនៅពេលនោះ បើសិនម្ចាស់ប្រ៊េនឡាកាម៉ូក្លាហានហ៊ានបញ្ចេញឯកសារយោងនាងក៏ហ៊ានទៅមើលផ្ទាល់ដូចគ្នា។ ប៊ី សុធារី បានបង្ហាញការឈឺចាប់នឹងទង្វើរបស់ប្រទេសថៃមិនចង់ឱ្យប្រជាជនខ្មែររងទុក្ខលំបាកបែបនេះទៀតទេ ហើយនាងក៏បានទម្លាយដែរថា ឪពុកម្តាយបងប្អូននាងគឺសុទ្ធតែជាទាហានអ្នកដែលនៅក្នុងសមរភូមិដូច្នេះហើយទើបនាងឈឺចាប់ខ្លាំង ពេលមានរឿងទើបនាងប្រតិកម្មខ្លាំងជាងគេ៕