ប្រទេសថៃ៖ ក្រោយទើបបញ្ជាក់ថានឹងមានការដោះលែងយោធាកម្ពុជាទាំង ១៨រូប ឲ្យធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី១២ វិច្ឆិកា ខាងមុខ ស្រាប់តែបានប៉ុន្មានម៉ោងបន្ទាប់ អ្នកនាំពាក្យកងទ័ពថៃបែរជាចេញមកកែប្រែពាក្យសំដីវិញថា ការដោះលែងនៅតែស្ថិតក្រោមការពិចារណានៅឡើយ ខណៈថៃនៅរង់ចាំកម្ពុជាអនុវត្តលក្ខខណ្ឌធំៗចំនួន ២ឲ្យបានជាមុនសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4KrU8gVKcUfP-3WMovH7GgTkwFOm7zfwM2wMyVhvGD0VC8WzxhgLKkQFN2VdqPhQwI1oUxPWoTL9EnuqDsk9TdDcCyEth0Ok9Iqt0EcJGFTiYd1QwY8RCZ81rIUaAwHbRmKBnZZFyKFa53tmyTmlElF1KyfYTDYex50t27lfLSS8cbL2K-kcgPoEmU_7t/s1280/photo_2025-11-07_08-45-53%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងនៅយប់ថ្ងៃព្រហស្បត្តិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ (RTA HQ) ដោយលោក Winthai Suvaree អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានថ្លែងថា ការធ្វើមាតុភូមិនិវត្តន៍ទាហានកម្ពុជាចំនួន ១៨នាក់ នៅតែស្ថិតក្នុងដំណាក់កាលនៃការពិចារណា និងការរៀបចំ មិនទាន់អាចកំណត់ពេលឲ្យជាក់ច្បាស់បាននោះទេ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការដោះលែងអាចធ្វើទៅបានលុះត្រាតែលក្ខខណ្ឌចំនួន ២ចំណុច ដែលរួមមានការដកអាវុធធុនធ្ងន់ និងគ្មានការរារាំងការដោះមីនតាមព្រំដែន ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធិភាពពីសំណាក់ភាគីកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1klqqXsQ7VqT9_4v6Y8_hD1GhyQ5pIgsrLfsi_RaSNUGo1HMYhz5HzGQ7Z4eF7y9Rv0I4uCclEnwvQ53rc25dlItaUfcjXEPpeMLJNvHESc7_OrvDY_ODGqeynagpVTlQlJQEv9dZx3cvyDsLdYAqkuehLpeHhcaBWnvikuLsEIsWqENHoyqAKnURBleX/s750/photo_2025-11-07_08-45-53%20(3).jpg
គួររំលឹកថា កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា សារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាតពីការសម្រេចរបស់យោធា ថានឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលខ្លួនបានចាប់ឃុំខ្លួនដោយខុសច្បាប់ នៅថ្ងៃទី១២ ខែវិច្ឆិកា តាមច្រកអន្តរជាតិបានផាកាត ខេត្តចន្ទបុរីរបស់ថៃ ត្រូវនឹងច្រកព្រំ ក្នុងខេត្តប៉ៃលិន របស់កម្ពុជា។

ប៉ុន្តែគ្រប់យ៉ាងមិនងាយស្រួលដូចការរំពឹងទុក ដោយនៅប៉ុន្មានម៉ោងក្រោយពីការប្រកាសខាងលើ អ្នកនាំពាក្យកងទ័ពថៃបានក្រឡាសសំដីថា ការដោះលែងកំពុងស្ថិតក្រោមការពិចារណាទៅវិញ ដែលជំរុញឲ្យមានការខកចិត្តយ៉ាងខ្លាំងពីសាធារណជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjultd9dO-ceWfMW-nFn1Kx7iBih5bqqlnACF03ikZn2bqOl2lGNxdkHOopfeow0Ex8AanPrQR7A6zfwd9o38cnLrK69kxEnloK2O2CO_EQEKMn-RNvUUfSrdBrcV_Ij4xMzKL7-mldl41oO2fao2o1jSq_ZMQEfsYy9ZpVe5JOfO5Riwe6l8oq3MP3Opc1/s739/photo_2025-11-07_08-45-53.jpg

ជាការកត់សម្គាល់របស់ពលរដ្ឋកម្ពុជាទូទៅ បានចាត់ទុកការប្រកាសផ្សេងៗ រួមទាំងការចុះផ្សាយព័ត៌មានភាគច្រើនដែលមានប្រភពមកពីថៃថា មិនគួរឲ្យជឿជាក់ និងមិនអាចទុកចិត្តបាន ខណៈកន្លងមកមិនថាជាទំព័រផ្លូវការ ឬបណ្ដាញព័ត៌មានធំៗនោះទេ តែងចុះផ្សាយបំភ្លៃ ឬក្រឡាសពាក្យសំដីរបស់ខ្លួន ដដែលជាដដែល ជាក់ស្ដែងដូចជាផ្សាយអំពីការដោះលែងយោធាកម្ពុជានេះជាដើម៕