ប្រទេសអង់គ្លេស ៖ ពលរដ្ឋអង់គ្លេសបានបង្ហាញក្តីបារម្ភពីបញ្ហាអសន្តិសុខ និងគ្មានសុវត្ថិភាពក្នុងប្រទេសរបស់ខ្លួន ដោយសារមានជនភៀសខ្លួនកាន់តែច្រើនមកពីមជ្ឈិមបូព៌ា និងអាហ្វ្រិក ចូលមករស់នៅអង់គ្លេសតាមផ្លូវទឹក ។ ពេលជនភៀសខ្លួនជាច្រើនក្រុមជិះទូកមកដល់ រដ្ឋាភិបាលអង់គ្លេសអនុញ្ញាតឱ្យរស់នៅដោយគ្មានការនិរទេសទៅវិញ ជនភៀសខ្លួនក៏ប្រព្រឹត្តបទល្មើ.សកាន់តែច្រើន ប៉ុន្តែសមត្ថកិច្ចអង់គ្លេសបង្ក្រា.បបានតិចតួច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhf9rJ__RCPtkFOykZ-TXNR_2n0OTVa0-5UXQp6h70HUbhhsM65_4LURML80jaU71IKfP1xbW1id38r9fTvkBDk51z4HHe9Czgg_D5x7REVeGWongsm_bVCJW21VP-om-P6a380KFb70tcawXMgXph0Rcskgen09lUq3WRn9lHfyjOizn216PMava0-SV2/s1084/photo_2025-10-31_10-15-40%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា បច្ចុប្បន្ន បទល្មើសបង្កឡើងដោយជនភៀសខ្លួននៅប្រទេសអង់គ្លេសបានកើនឡើងយ៉ាងខ្លាំង ដែលសុទ្ធតែជាបទល្មើសធ្ងន់ធ្ងរក្រោយពីរដ្ឋាភិបាលអង់គ្លេសទទួលយកជនភៀសខ្លួនជាច្រើនតាមផ្លូវទឹកមករស់នៅក្រោមគោលការណ៍មនុស្សធម៌ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwja0todtmKnTuHKjXq_qSZg_Em_Zc3vWU0FgNGQLXbchZPzNwBD3ta1rqLlgVmvFoxraQF2DrWfvgU9B67_Xt4PUzANsiyorezbO6WnzE6tdSM-rYS8esB2116dBsfVbyWYy1EKz80C33qBqZ5krP-mPpUystKEh-J95WzaRO7DH2YHAE-gnYCCekTHqH/s1200/photo_2025-10-31_10-15-40.jpg

ភ្នាក់ងារ NCA ដែលធ្វើការផ្នែកស៊ើបអង្កេតឧក្រិដ្ឋកកម្ម បានបង្ហាញទិន្នន័យឧក្រិដ្ឋជនបរទេសរាប់រយនាក់លួចចូលប្រទេសអង់គ្លេសដោយខុសច្បាប់ និងមិនត្រូវបានរដ្ឋាភិបាលអង់គ្លេសបណ្តេញចេញទេ ។ អង់គ្លេសពិបាកបង្ក្រាបបទល្មើសនានាដែលបង្កឡើងដោយជនភៀសខ្លួន មិនថាករណីឃា.តកម្ម រំលោ.ភ ហើយសមត្ថកិច្ចអង់គ្លេសចាប់ខ្លួនជនភៀសខ្លួនដែលប្រព្រឹត្តល្មើសបានតិចតួចប៉ុណ្ណោះ ទើបសហភាពអឺរ៉ុប (EU) ណែនាំឱ្យរដ្ឋាភិបាលអង់គ្លេសបញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisp3XU-D8o99EMeRwvepQq2PlhyphenhyphenEYC7J-wYxhlp3_wBEjW8ANVL4aBDeCJX7P3E5UQ9AilrvGAGJB4Je6I9egR8bsne3RG7ub_DBGcKTTLWgNgmhxCkLB4Nv2y5pIVIuqLXh0f6jblxfS2miic2loIHCZlmC7HRnwQnGCUH6b5H-FCAJv5PfsOs3xPZ6Si/s960/photo_2025-10-31_10-15-41.jpgតុលាការអង់គ្លេសបានបង្ហាញទិន្នន័យគួរឱ្យភ្ញាក់ផ្អើល ដូចជា ៖ ឧក្រិដ្ឋជនបរទេសរត់គេចពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ មានទាំងករណីឃា.តកម្ម រំលោ.ភ និងក្រុមបង្កអំពើហិង្សា បានជិះទូកតូចៗចូលមកអង់គ្លេសដោយគ្មានការត្រួតពិនិត្យអត្តសញ្ញាណ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaIRhaREnQGsZi0PXs9g31b6l1qWkjz0JX0_l-efDU4tI8_8EwhFkzJkdiP43-lMPH6Z_ZrLL0nWWM-fCjrbpDH78kNCb5x0AKdVeECCfacE6umZ8h89kN9WfgA7BD7j8QlkCP8u0REGlZxOVd0mhED3Nzrur8wtBNemdB9oY8Cz5fhGJkUEurYc0ken0j/s960/image_2025-10-31_11-15-58.png

តាមទិន្នន័យរបស់ភ្នាក់ងារ NCA គឺឧក្រិដ្ឋជនបរទេសរាប់រយនាក់បានលួចចូលអង់គ្លេសដោយខុសច្បាប់ និងស្នើសុំសិទ្ធិជ្រកកោន ព្រមទាំងស្នើសុំជំនួយផ្នែកច្បាប់ដោយប្រើប្រាស់ថវិការបស់រដ្ឋាភិបាលអង់គ្លេសដែលបានពីការបង់ពន្ធរបស់ពលរដ្ឋ ដើម្បីចៀសវាងការនិរទេស ។ ជនភៀសខ្លួនខុសច្បាប់ទាំងនេះធ្វើដំណើរមកពីមជ្ឈិមបូព៌ា និងអាហ្វ្រិក ដែលធ្វើឱ្យចំនួនជនភៀសខ្លួននៅអង់គ្លេសកើនឡើងខ្លាំង ក្នុងនោះជនភៀសខ្លួនជាច្រើននាក់ធ្លាប់ត្រូវអាល្លឺម៉ង់បដិសេធការសុំសិទ្ធិជ្រកកោន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH4zHN7NXytNPH7lOzaTGV_KZYwosAq7Nr_OSFozBC5WN5Qf5qnumahp_O99sSjZx_d_mjpu0uyM-JLlS7QD7nycGTXGW35y0Y3TmEXPHoAyIcZerWZths2IMCuZwgMn7Y13DTw-J4yGRXyJ_GUReWXd19UgAvLizzy5OefgdAzybBZtYA2TpGIxMqczJ-/s730/image_2025-10-31_11-15-57.png

ប្រទេសនានានៅអឺរ៉ុប ដូចជា ៖ បែលហ្ស៊ិក បារាំង អូទ្រីស រ៉ូម៉ានី ស៊ុយអែត ព្រួយបារម្ភ និងតាមដានព័ត៌មានជនភៀសខ្លួនប្រព្រឹត្តបទល្មើសយ៉ាងសេរីនៅអង់គ្លេស ប៉ុន្តែសមត្ថកិច្ចអង់គ្លេសបង្ក្រាបបានតិចតួច ៕