បវរកញ្ញា ប៊ី សុធារី បានបង្ហាញការសប្បាយចិត្តនៅពេលឃើញប្រទេសកម្ពុជាទទួលបានសន្តិភាពវិញបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពហើយមានប្រធានាធិបតីអាម៉េរិកជាសាក្សី។ យ៉ាងណាមិញ សុធារី បានអះអាងថានាងនៅតែបន្តពហិការមិនប្រើប្រាស់ទំនិញថៃ ហើយនេះមិនមែនជាទង្វើញុះញង់ទេប៉ុន្តែវាកើតឡើងពីឆន្ទៈឈាមកូនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitksu3xssKjB0Of-VAAp2m49OOZ7HTGDitAjSHUY9B9uTHvIFarUEq_tAdzgFk_4XaLSFc4ED3DQpLgdp13p3jCS3f2Z8R1yTXLQjhwf7UPqXcpqqGNv0u5S5fWeXixjRx-O94bxGpdYf-wKCrA-2dPPq0R72JaJizlb0U26Zt2d2VoOVV1-uBX8_Khcei/s1920/image_2025-10-28_09-35-08%20(2).png
នៅថ្ងៃទី២៧ ខែតុលា ប៊ី សុធារី បានចេញវីដេអូមួយសម្តែងការអបអរនៅពេលឃើញប្រទេសកម្ពុជាទទួលបានសន្តិភាពវិញបន្ទាប់ពីបានចុះកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលា។ ជាមួយនឹងការអបអរ បវរកញ្ញារូបនេះបានបង្ហាញថានេះមិនមែនជាការញុះញង់អ្វីនោះទេប៉ុន្តែមកនិយាយក្នុងនាមជាកូនខ្មែរមានឈាមជ័រខ្មែរ ជាមនុស្សម្នាក់ដែលមានឆន្ទៈស្រលាញ់ប្រទេសជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLQJl32_64cd9yZparlmexs0h50MC5tDaFxtEdkevwGhF9y0Tjt0oR_MZ1plHBbBt52Ga_t9xktC4WsdoNYUL99ErTg5qpwwCwsG7dXVHRSLKHGe4B9NoCr1UDsTf6EDTLt2RbpgFaETwXETR6X_Rr3QzWbL2LeV_ZXK2ia7O5IISeoamc2DlN_WBCH8xt/s1920/image_2025-10-28_09-35-08.png
ប៊ី សុធារី បន្តថា នាងនៅតែបន្តពហិការមិនប្រើប្រាស់ផលិតផលរបស់ប្រទេសថៃ ហើយដូចអ្វីដែលនាងធ្លាប់បាននិយាយតាំងពីមានរឿងភ្លាមៗមកម្ល៉េះថានាងមិនទទួលប្រម៉ូតផលិតផលណាដែលពាក់ព័ន្ធនឹងប្រទេសនេះនោះទេហើយនាងនៅតែបន្តដដែល។ Runer Up Miss Cosmo Cambodia 2025 បន្តទៀតថា ពេលនេះនាងទទួលបានការងារមកសុទ្ធសឹងតែជាផលិតផលក្នុងស្រុក បើទោះបីជាផលិតផលនោះផលិតនៅប្រទេសផ្សេងគឺជៀសតែពីប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpJ1eIXQ0NcSIv3h1DQXtor6PllKkb0fCBEVbs8JNA1kk4v4d9wFzWBLsPZc5lVO0MthJ7EQZEb7piO15aJ_xSL7cds-NVnyjQRrJ7gr4EfxGGRsbLzTICprG-fv5gDKsM1xMVSV7yQCTEjQ_F27GCziNapyMHLW0B1klioFHLO9J4SUcio5-Sptmt8jA8/s2048/image_2025-10-28_09-35-09%20(2).png

បវរញ្ញាដែលមានឆន្ទៈរូបនេះអះអាងយ៉ាងមុតមាំថា នាងនៅតែបន្តមិនប្រើប្រាស់ មិនប្រូម៉ូតជាដាច់ខាតព្រោះនាងនៅតែចងចាំនូវទង្វើដែលគេបានធ្វើដាក់ប្រទេសកម្ពុជា ធ្វើដាក់ប្រជាពលរដ្ឋនៅតាមព្រំដែនទាំងការបាត់បង់សមាជិកគ្រួសារ បាត់បង់ទាំងផ្ទះសម្បែង ត្រូវរត់ភៀសខ្លួនរយៈពេលយូរទម្រាំទទួលបានសន្តិសុខមកវិញ។ សុធារី ថាការចងចាំរបស់នាងនៅតែមានជាពិសេសកំឡុងពេលមានសង្គ្រាមក្តៅគគុកហើយនឹងចងចាំវីរភាពរបស់កងទ័ពដែលបានពលី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlnQz3V-K22Ckf9vKO8t5LmNZLAwoAVsP5xERGLuc1UN7Qspy7KmoDkqrC9I6ACBLo265tN_FjFV8MjOOYVNxgbCEBX0Y33KmF1gQLtcNzt8AZhljx8-Jho-iNK71OCfwAl9vAJBQVfiObQogt7nWS5A794Soo6myiSfJVMVtW6lVq8vX5PY9Ua6CK3d-M/s2048/image_2025-10-28_09-35-09.png
ជាមួយគ្នានេះដែរ ប៊ី សុធារី ពោលដោយក្តីសង្ឃឹមថាប្រជាពលរដ្ឋនឹងមិនគាំទ្រផលិតផលរបស់ប្រទេសថៃដែលជាប្រទេសអ្នកមាន ហើយងាកមកគាំទ្រផលិតផលក្នុងស្រុកធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសយើងកាន់តែរីកដុះដាល ធ្វើឱ្យពិភពលោកមើលឃើញថាប្រទេសកម្ពុជាជាប្រទេសស្អាតស្អំ មានសន្តិភាព ជាប្រទេសតូចតែមានបេះដូងធំ ជាប្រទេសដែលគេអាចមកទស្សនាសម្បត្តិវប្បធម៌ បេតិកភណ្ឌ តំបន់ទេសចរណ៍នានា៕