Home ព័ត៌មានជាតិ ល្បិចការទូតថ្មី! ថៃយកលេសចង់ស្ដារពាណិជ្ជកម្មតាមព្រំដែន ដើម្បីពឹងចិន​ឲ្យបញ្ចុះបញ្ចូលកម្ពុជា​

ល្បិចការទូតថ្មី! ថៃយកលេសចង់ស្ដារពាណិជ្ជកម្មតាមព្រំដែន ដើម្បីពឹងចិន​ឲ្យបញ្ចុះបញ្ចូលកម្ពុជា​

97
0

ល្បិចការទូតបង្វែរ​ភាពទាល់ច្រករបស់ភាគីថៃត្រូវបានលាតត្រដាងនៅលើឆាកអន្តរជាតិសារជាថ្មី! ក្រោយពេលបិទច្រកព្រំដែនជាប់គាំងសេដ្ឋកិច្ចជិត១ឆ្នាំ ឥឡូវនេះថ្នាក់ដឹកនាំថៃបានរត់ទៅរកមហាយក្សចិន ទាំងសម្តែងជំហរអះអាងថាខ្លួនយល់ព្រមទទួលយកការសម្រុះសម្រួលពីទីក្រុងប៉េកាំង ដើម្បីបញ្ចុះបញ្ចូលកម្ពុជាឱ្យងាកមកចរចាទ្វេភាគីវិញ។ ចំណាត់ការនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ថៃកំពុងប្រើឥទ្ធិពលចិនធ្វើជាឧបករណ៍ការទូតដើម្បីជម្រុញកម្ពុជាឱ្យបើកច្រកព្រំដែនឡើងវិញ ក្រោមលេសចង់ស្ដារពាណិជ្ជកម្ម និងទំនាក់ទំនងអ្នកជិតខាងល្អ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigt3AdoHXU6icNwpK48-Wqxtu8nPf6EkAy6aKXQbfdY-usIe50QP0R5OnpHn58xysrOnZz_q_oId5ZxRVGPV8sYRNYGM-QGR5BVhXCNygvunW_bLZtyCMDTQTGHPPdEN3TqvrX9jH-3I7uBFvHl_jNdunlYaLtZv-64d21m7uKvA7zgaY8XtfFCWtgRO8/s800/photo_2026-07-22_10-43-17%20(3).jpg
យោងតាមរបាយការណ៍ការទូត និងព័ត៌មានដែលចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ The Nation ភាពតានតឹងផ្នែកនយោបាយ និងយោធានៅតាមបន្ទាត់ព្រំដែនបានធ្វើឱ្យច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ ត្រូវបិទជិតអស់រយៈពេលជិត ១ឆ្នាំមកហើយ ដែលបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មតាមព្រំដែន។ ទោះបីជាកន្លងមក ប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាន ធ្លាប់បានសម្រុះសម្រួលរៀបចំជំនួបត្រីភាគីរវាងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅទីក្រុងសេប៊ូ កាលពីថ្ងៃទី៧ ខែឧសភា ដើម្បីពង្រឹងបទឈប់បាញ់ក៏ដោយ ប៉ុន្តែការចរចាបើកព្រំដែននៅតែមិនអាចទៅរួច ដោយសារតែកងទ័ពជើងទឹកថៃនៅតែបន្តបិទច្រកទ្វារទាំងស្រុង។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMeafT1NczkwPh2TXgcAQ0C1gzZ1vcT34ckt7Us1LVjcmLmz2cdoTfOhmVfOGY_LXXfvs9-DSG3F0Lu-u9-Xv5jBmB70CdoDeHVljSItWCQ6d-xKEnoze9EIcm2-8Rf9JAlA2QSqXc5C_NXBpOi83hW5kW2YxwsXFAGDZlT08adZe3kKxL3LOinFsDRXI/s1280/photo_2026-07-22_10-43-17.jpg
បើទោះបីជាមិនបាននិយាយចេញដោយត្រង់ៗថា ថៃចង់ឱ្យចិនជួយសម្របសម្រួលរឿងបើកច្រកព្រំដែនគោកជាមួយកម្ពុជាក៏ដោយ ប៉ុន្តែសញ្ញាការទូតដែលថៃបានបង្ហាញ តាមរយៈការបញ្ជាក់ម្ដងហើយម្ដងទៀតអំពីបំណងស្ដារឡើងវិញនូវទំនាក់ទំនងជាអ្នកជិតខាងល្អ និងការចង់ស្ដារពាណិជ្ជកម្មឡើងវិញនៅតាមច្រកព្រំដែន បានបង្ហាញឱ្យឃើញថា ថៃហាក់ចង់បានឥទ្ធិពលរបស់ទីក្រុងប៉េកាំងមកជួយសម្រុះសម្រួលបើកផ្លូវសេដ្ឋកិច្ចដែលកំពុងថប់ដង្ហើមរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp0_3eHvUn4Td756TPaYHJyAt-5OKUo1R4aJl-Se-yC7eXOa0l5dtTmEtuj7kehAGS3Z5jAGmvHnJFmb8gwLqHA-ELjrzSrvWJOjvtfXOd2B6XCBo5TZZk7XfMajb_WscIR-b624T09TxyfZ9e83VUgdzPeFUWT6TXmCRssi3x3syhWxwL9vR85yhSBu8/s910/photo_2026-07-22_10-43-17%20(2).jpg
 
ការព្យាយាមលាបពណ៌ថា ចំណាត់ការច្បាប់សមុទ្រ (UNCLOS) និងការសាងសង់សំណង់បច្គេកទេសយោធារបស់កម្ពុជា គឺជាឧបសគ្គនៃការបើកច្រកព្រំដែន គ្រាន់តែជារូបភាពការទូតខ្វះភាពស្មោះត្រង់ ដើម្បីដាក់សម្ពាធឱ្យកម្ពុជាបោះបង់ចោលប្រព័ន្ធតុលាការអន្តរជាតិ រួចងាកមកដើរតាមខ្សែញាក់នៃល្បិចការទូតរបស់ទីក្រុងបាងកកវិញតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfEena_b-ZyrIr7KQhqXGG_bBkhcTAlAuRBcei5T7JOBHSRcuLibKjkM3asbcGMxWyRdjRKUMuwO-ry3KCALfF2VXUKmLP-KA_gRKTmIWyJleK__RRb41LYkYah2DRWRAETW3tRpqnc7VG3FBKhbF9t3kN33gj7vzrHgtoxCyF8C1Tqjx-wHkPtHcX__c/s1280/photo_2026-07-22_10-43-16.jpg

ការប៉ុនប៉ងទាញមហាយក្សចិនឱ្យចូលមកជួយសម្រុះសម្រួលដើម្បីបើកច្រកព្រំដែន និងបង្ខំឱ្យកម្ពុជាចរចាទ្វេភាគី មិនអាចបិទបាំងការពិតនៃការភ័យខ្លាចច្បាប់អន្តរជាតិរបស់ថៃបានឡើយ។ ជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការអនុវត្តតាមយន្តការច្បាប់សកល គឺជាសិទ្ធិអធិបតេយ្យភាពដាច់ខាត ចំណែកឯការត្អូញត្អែរចង់បានទំនាក់ទំនងអ្នកជិតខាងល្អ និងការបើកច្រកព្រំដែនឡើងវិញរបស់ថៃ នឹងមិនអាចកើតឡើងបានឡើយ ដរាបណារដ្ឋាភិបាលថៃមិនទាន់លះបង់ចោលនូវល្បិចកលពន្យារពេល ហើយងាកមកគោរពច្បាប់ និងកិច្ចព្រមព្រៀងព្រំដែនដោយភាពស្មោះត្រង់ពិតប្រាកដ៕