សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែមិនបោះបង់គំនិតកាន់តំណែងជាប្រធានាធិបតីអាណត្តិទី៣ ទោះជាផ្ទុយនឹងរដ្ឋធម្មនុញ្ញក្តី ។ ប៉ុន្តែលោកនឹងមិនប្រជែងយកតំណែងអនុប្រធានាធិបតីដើម្បីឈានទៅកាន់តំណែងជាប្រធានាធិបតីបន្តទេ ដោយលោកថា អនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio សុទ្ធតែមានសមត្ថភាពអាចឈរឈ្មោះជាប្រធានាធិបតីអាមេរិកនាថ្ងៃអនាគត ខណៈអតីតអ្នកធ្វើការផ្នែកយុទ្ធសាស្ត្រថា ផែនការត្រូវបានរៀបចំរួចហើយដើម្បីឱ្យលោក Trump អាចធ្វើជាប្រធានាធិបតីម្តងទៀត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOp1NE2tWQlOocg1NNsHhsdv1aYHSrE5esjpllcdKODsqIwdQz88s12FPTTrYPF6HQhMxAvMaLH282Ruybs9Nny2PTP85Pp73juCE7OV1_FjKiS9aaSC7WAxidt5vfbGJJyc6eWYgyyvR1lPsVVG0k-z8LvE8gyS5nqDgYvi5kFET1gIS7FGS7Eg2-KSW9/s862/image_2025-10-28_13-28-26.png

ប្រធានាធិបតីអាមេរិក លោក Trump នៅតែមិនបោះបង់ចោលគំនិតរកវិធីដើម្បីឱ្យខ្លួនលោកក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ បើទោះជារដ្ឋធម្មនុញ្ញបញ្ជាក់ថា ប្រធានាធិបតីអាមេរិកមិនអាចកាន់តំណែងចំនួន៣អាណត្តិទេ ប៉ុន្តែលោក Trump ចង់កាន់តំណែងជាប្រធានាធិបតីយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFUkitCi-bqHFPnEScx-KoQinHeYob0oOrV1hfYCBy_uh-Y9qwMHZXS33tFdBaeSwkahJXbpue9jpGAsBZHV9_w99RDIw5Q261uvr0Si2bfTpu2qGgWc5W3BF512Nlu8DBgznY57UGNbNV8_7N4CxsfPrzOCQpRRGJVQononD6qf5j5edYkF0nFjNEJkUn/s1024/image_2025-10-28_13-28-23%20(2).png

ទោះជាលោក Trump ចង់ធ្វើជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ ប៉ុន្តែលោកនិយាយថា នឹងមិនឈរឈ្មោះជាអនុប្រធានាធិបតីពេលបោះឆ្នោតឆ្នាំ២០២៨ តាមគំនិតរបស់អ្នកគាំទ្រលោកមួយចំនួនទេ ។ ការមិនឈរឈ្មោះនេះដើម្បីទុកឱកាសឱ្យបេក្ខជនមកពីគណបក្សសាធារណរដ្ឋ (Republican) ឡើងកាន់តំណែងជាប្រធានាធិបតីមួយអាណត្តិទៀត ។ លោក Trump បាននិយាយពីតំណែងប្រធានាធិបតីអាមេរិក គឺបន្ទាប់ពីពេលកន្លងមក លោកធ្លាប់និយាយរឿងនេះនៅទីសាធារណៈ និងចែកមួកដែលមានអក្សរថា «Trump 2028» នៅសេតវិមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_td8S1-I7Ee6_oR7YjS0wwGZEDoa0am7jWPpvE2lcAvHLqtP9lAGfN281aoM4aGbg2dBcrSIlIgvixJSCwfHTuGR8sxLM4dFQB6yyRwfzh32O7PoDUswlaUazT6EvvnVd_xr1mBolzZXA4k-mLcGnkNT0gFO2HUfsRCiwwHezHA15pLUBWPF31W7-sHvH/s1024/image_2025-10-28_13-28-23.png

មតិមួយចំនួនបានផ្តល់យោបល់ទៅលោក Trump ដើម្បីកុំឱ្យខុសរដ្ឋធម្មនុញ្ញអាមេរិក គឺឱ្យលោកឈរឈ្មោះជាអនុប្រធានាធិបតី ខណៈបេក្ខជនផ្សេងៗឈរឈ្មោះជាប្រធានាធិបតីពេលបោះឆ្នោតអាណត្តិក្រោយ បើប្រធានាធិបតីអាមេរិកថ្មីលាលែងពីតំណែង គឺលោក Trump ដែលមានតួនាទីជាអនុប្រធានាធិបតីនឹងអាចឡើងកាន់តំណែងជាប្រធានាធិបតីម្តងទៀត ប៉ុន្តែមតិខ្លះថា វិធីនេះខុសច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOOgSJXnp_q_uga3-cQmPPE77Z-uYyl-gxLxb358faCyYZIOzIXGCzQc_OwwCnzB_gEoJ8MEr5fInECIbrCOjOR2vp7v9TtZocqz7vTQl5KbgMsgm-zITdXoU4bxSy3u1SfGEllwpQX-EG0NbNzOgWaPJNCzZfC1n5neDO0SDhMhpao5FvROiSttXSgl1z/s2406/image_2025-10-28_13-28-24.png
យោងតាមរដ្ឋធម្មនុញ្ញអាមេរិកដែលបានធ្វើវិសោធនកម្មលើកទី២២ គឺហាមប្រធានាធិបតីអាមេរិកឈរឈ្មោះបោះឆ្នោតកាន់តំណែងជាប្រធានាធិបតីចំនួន៣អាណត្តិ រីឯការលុបចោលសេចក្តីប្រកាសក្នុងរដ្ឋធម្មនុញ្ញ លុះត្រាតែទទួលបានសំឡេងគាំទ្រពីសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា រហូតដល់២សំឡេងក្នុងចំណោម៣សំឡេង ដែលពលរដ្ឋអាមេរិកយល់ថា ការលុបចោលសេចក្តីប្រកាសក្នុងរដ្ឋធមនុញ្ញមិនអាចកើតឡើងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBwD29-AMF2xM7R6qR08TCNjGhrWKfLPo91KbbKsHbaur932CpaW3-3yHquqqlAXVVNDP1sIvD3RJWl9V22DoUw4ObtOAsKZUlbdumtkcCP8UawSwYdh9edNVt9DhjVvaIUPVT4Iyk2b6Q6HNmmmr_z4OvHA3sroe3Bh8WG95TVISHLVjUgT23vF8K-56g/s1280/image_2025-10-28_13-28-26%20(2).png

បច្ចុប្បន្ន គ្មានភាពច្បាស់លាស់ពីលោក Trump ថាតើនឹងប្រើប្រាស់វិធីណាដើម្បីកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ ប៉ុន្តែនាពេលថ្មីៗនេះ លោក Steve Bannon អតីតអ្នកធ្វើការផ្នែកយុទ្ធសាស្ត្ររបស់លោក និយាយថា ផែនការត្រូវបានរៀបចំរួចហើយដើម្បីឱ្យប្រធានាធិបតីអាមេរិក អាយុ៧៩ឆ្នាំរូបនេះអាចឡើងកាន់តំណែងមួយអាណត្តិទៀត ៕