ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាផ្លូវការក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចុះហត្ថលេខាជាសាក្សី ។ ក្នុងឱកាសនេះ ប្រធានាធិបតីអាមេរិកប្រកាសថា កងទ័ពកម្ពុជាចំនួន១៨នាក់ នឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាព លោករីករាយដែលបានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលលោកចាត់ទុកជាកិច្ចព្រមព្រៀងសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib4fpUQHA7C6MKNFowgwmelhTSo3VOP_ZQTgmDhv3WztOPkWqp2_Eblx6EwBW7opWV1IAx5hGwAxl25qR8xFxzIJzcFc283iN3nvRqyXm4ADlaH7SWH-ZD4WOBx8U-qhY-WEBvM1x-DftvZ6KNgFndC-uiKIdjfYPFNqT66-GaB8um_mksJcJJyHlSt6Ls/s1280/photo_2025-10-27_12-52-29.jpg

ទោះជាប្រធានាធិបតីអាមេរិក លោក Trump ប្រកាសឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ក្រោមកិច្ចព្រមព្រៀងសន្តិភាពក្តី ប៉ុន្តែរដ្ឋាភិបាលថៃបានបញ្ជាក់ពីគោលជំហរ គឺសូមឱ្យកម្ពុជាអនុវត្តតាមការព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម (Joint Declaration) ជាមុនសិន ទើបថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ដែលកងទ័ពថៃបានចាប់ខ្លួនពេលប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ភ្លាមៗ ។ ដូចគ្នានេះ សមាជិកព្រឹទ្ធសភាថៃបានណែនាំរដ្ឋាភិបាលខ្លួនត្រូវតែពិនិត្យមើលចំណុចទាំងនេះសិនមុនដោះលែងកងទ័ពកម្ពុជាទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio8UiEs6Ri_GBXxFxuIR1zR6OX5GzYc2gzB6kKQo90XMW6WL2JUCXZ_NKekICY4OXo1biHvtf1K7JpH7GK6CGpGvOU9QgG4jUReEa3gE11gXpqAqNqfTwL2PH3noA7g8FPgVKTiC5JNkkIECTDa59mAIfPLfLsYxPjBF-iwENaG_lbuuGwtNAUjNzvObGf/s1152/photo_2025-10-27_12-52-29%20(2).jpg

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភា លោក ថាវ៉ាត ថាសសាណា បានប្រាប់ទៅរដ្ឋាភិបាលថៃកុំទុកចិត្តកម្ពុជា និងត្រូវពិនិត្យមើលឱ្យច្បាស់លាស់សិន ថាតើកម្ពុជាបានអនុវត្តតាមការព្រមព្រៀងគ្នាគ្រប់ចំណុចដែរឬទេ មុនសម្រេចចិត្តដោះលែងកងទ័ពកម្ពុជាទាំងអស់ ហើយថៃមិនចាញ់ប្រៀប ។ សមាជិកព្រឹទ្ធសភាថៃណែនាំរដ្ឋាភិបាលបែបនេះ ក្រោយឃើញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែតុលា ពីការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហ៊ានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជា-ថៃ ក្រោយការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ។

សមាជិកព្រឹទ្ធសភា លោក ថាវ៉ាត និយាយថា បើកម្ពុជាកែសម្រួលយុទ្ធោបករណ៍ និងដកថយអាវុធធុនធ្ងន់ពិតមែននោះជារឿងល្អប្រសើរ ជាពិសេស ដើម្បីឱ្យតំបន់ព្រំដែនកម្ពុជា-ថៃមានសន្តិភាព ប៉ុន្តែមិនគួរទុកចិត្តកម្ពុជាទេ ។ ថៃត្រូវតែត្រួតពិនិត្យ និងមានការបញ្ជាក់ពីមន្ត្រីពាក់ព័ន្ធ តើកម្ពុជាបានដកអាវុធធុនធ្ងន់មែនឬអត់ កុំទុកចិត្ត១០០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj00urATP-9Yl06EmD6V2ydpN6vFDyk5y_HkVF6EErdluApwI8nixjRLcLDNoPb8Vsk3jv3mG5Vh7hgE2dhUtwfL88596rga3EkGs614fxT4y1a7m5puADMoNLVs17OjsXz4PRCkDL84_6QQDKYr_RAd0KbmHzuJlMJuh2l1AG8j3ZDfy-s_wZMBQzmJlGK/s1080/image_2025-10-27_13-20-37.png

ឆ្លើយតបនឹងសំណួរថា តើកម្ពុជាដកអាវុធធុនធ្ងន់នៅតំបន់ព្រំដែនកាលពីថ្ងៃទី២៦ ខែតុលា នឹងធ្វើឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ដែរឬទេ? សមាជិកព្រឹទ្ធសភាថៃនិយាយថា កម្ពុជាត្រូវអនុវត្តតាមកិច្ចព្រមព្រៀងឱ្យបានគ្រប់ចំណុចសិន ទើបថៃដោះលែងកទ័ពកម្ពុជាទាំងអស់ ។ បើអ្វីៗដំណើរការតាមការព្រមព្រៀងគ្នារវាងភាគីទាំងពីរ គឺគ្មានបញ្ហាទេ សំខាន់ គឺកម្ពុជាត្រូវអនុវត្តដោយស្មោះត្រង់ជាមុន ហើយថៃត្រូវពិនិត្យមើលការដកអាវុធឱ្យច្បាស់លាស់ លោក ថាវ៉ាត ជឿជាក់លើកងទ័ពថៃនៅព្រំដែនមិនធ្វើឱ្យថៃចាញ់ប្រៀប ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈពេល៩០ថ្ងៃហើយដែលវរកងទ័ពកម្ពុជាចំនួន១៨នាក់ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំងអស់ត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត ដើម្បីបានជួបជុំក្រុមគ្រួសារ និងប្រកបដោយសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH_HrE4mVI0B8sxN-x_yablAmhbW_eH_OOhlHbQ3y92effuEOXVdcnfU3vogfRC4poFFMoFz7u7IWErBvZ1ZVYVq5tzn6-w0qAsOqesKTvjGB7esZET-oiCMf-pLXFXyhW3SI27lfGbatnOCTBMJgDWic6AZK1diJnLLZnwkqd99hBhW4ckAD2yQzTTI56/s1024/image_2025-10-27_13-20-36.png

ក្នុងន័យបង្ហាញកាយវិការសុច្ឆន្ទៈ និងបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាំឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលមានប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ជាសាក្សី កម្ពុជា និងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនមួយផ្នែកនៃជំហ៊ានទី១ សម្រាប់ជានិមិត្តរូប ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkA74cL3o6IuIkEHQCzCep39Taff2KVEzjW-ERLIrceR1retpQQ1Rau463INCEWX_dNsXBcAF9gGYWf_v9GMar5mhy-eBdjqYN6o648ryN3Odo997_11cHIeDSfpVgW6ttSzVZIamMZRwXVHiSQUO6L0w-MjqRS4e-s2NOOZmfvHrgAHpkJQgrUvbfxrot/s1215/image_2025-10-27_13-20-36%20(2).png

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមាននេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនាពេលដ៏ឆាប់ខាងមុខ ។ ក្នុងឱកាសនេះ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព អនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងពលរដ្ឋទាំងពីរជាច្រើនជំនាន់តទៅមុខទៀត ៕