កញ្ញា សារ៉ាន់ គីមឡាង Miss Earth Cambodia 2025 និងកញ្ញា Waree Ngamkham Miss earth Thailand 2025 បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបវរកញ្ញាទាំងពីររូបប្រាស្រ័យទាក់ទងគ្នាដោយស្នាមញញឹមហើយថែមទាំងបានថតរូបជាមួយគ្នាផងដែរ។ ឃើញរូបភាពបែបនេះអ្នកគាំទ្រជាច្រើននិយាយដោយប្រយោលថាបវរកញ្ញាស្ថាប័នផ្សេងមិនជាបញ្ហានោះទេលើកឡើងតែបវរកញ្ញាមកពីស្ថាប័នរបស់តាណាវ៉ាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_wR2zqZoZEQKdYhQICzWLqaoc5sNptwyNBbksJgomcqG2omZ5n_Yg99lWxXnLrBxYChO_L2sbFZjkhfF3jZNazAS6YofVlQbRZixviqihVoAiXpX9KBOwS1xQTnifvPqCHXa7tPX-4tjDvb9gvGvSHdL69h2dtdDcmHpKJ-alKPGJ1RhtFd28KJtOjiuB/s2048/image_2025-10-22_09-45-09.png

ដូចអ្នកតាមដានមួយចំនួនជ្រាបមកហើយថា សារ៉ាន់ គីមឡាង បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Earth 2025 នៅលើទឹកដីប្រទេសហ្វីលីពីន។ យ៉ាងណាវត្តមានរបស់នាងដែលតំណាងឱ្យប្រទេសចូលរួមក្នុងការប្រកួតនេះហាក់មិនសូវជាផុសផុលទទួលបានការគាំទ្រខ្លាំងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLg6v4-ugGTX8toaDhp7a3uwK0MmrrEy85Eo2oVn0czhUsbKDNwyc753_3H2vE6FjZzGfD2uukhx1-793Aaznrc9mKK9fyvJ9UsspQEZyXttdfP7g_Wbj5uAak8tUs_N9syzdBtKLqTuKoRItAu8qzRIijLG2-iRck4NLyrxaFP-R4lMeEnk0NyvKjbfhz/s2048/image_2025-10-22_09-45-11.png
ទោះយ៉ាងណា អ្នកគាំទ្រជាច្រើនជាពិសេសផេកគាំទ្របវរកញ្ញាបានបង្ហាញការគាំទ្រនិងលើកទឹកចិត្តទៅកាន់ សារ៉ាន់ គីមឡាង ខណៈទស្សនិកជនបានសម្លឹងឃើញថា Miss Earth Cambodia 2025 ប្រើប្រាស់ភាសាបរទេសបានល្អចំណែកឯកម្ពស់វិញគឺមិនឱ្យចាញ់បេក្ខភាពផ្សេងនោះទេ។ បន្ទាប់ពីទៅដល់ទឹកដី ហ្វីលីពីន គីមឡាង មានទំនាក់ទំនងជាមួយនឹងបវរកញ្ញាជាច្រើនរូបទៀតប្រកបដោយស្នាមញញឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguFIG5uQDVYzbCdKTeQvQKU9rCc7hctX3OW8mmOvNgTs1NnQNz2EtT1p8e_SSF1_L76oD-xw2UB586oGzTicJeuFrJphYBmzwfSKFRoSSE2BnFUg926hJrJ-seeztW7E0h8YXOvKgfByRdHEm6c-AgqGkRukWGaSqm-7gLcWHFxAB89QMcy4EiXUS0pOeN/s1760/image_2025-10-22_09-45-12.png

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ មានការចែករំលែកនៅលើបណ្តាញសង្គមដោយគេបានឃើញ Miss earth Thailand 2025 រាក់ទាក់ជាមួយនឹង គីមឡាង ប្រកបដោយស្នាមញញឹមក្នុងនាមជាបវរកញ្ញាដែលតំណាងប្រទេសរៀងៗខ្លួនដោយមិនឱ្យឡូកឡំជាមួយនឹងជម្លោះរវាងប្រទេសទាំងពីរឡើយ។ បវរកញ្ញាខ្មែរនិងថៃក៏បានថតរូបជាមួយគ្នាផងដែរ។ ក្រោយពីទស្សនិកជនឃើញ គីមឡាង និង Waree រាក់ទាក់គ្នាបែបនេះហើយអ្នកគាំទ្រក៏បង្ហាញការសប្បាយចិត្តដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioGRSwBM3Er7ZMcmwGAgM6Sq-0Fga2VlBBCSK_XQvJeKBDfma18bLTMeNnZPAHxE_xC3pIjXT8MgbOSCcGUbux4S0aGS3fKhQUE6nflTV5UkAlEtffGMqg19cO7eOFEEifxFXr0iMGPEiuUoTIwfkqwm1YMuTn_vy-wHNyC07BoIQVSQUFdAWBFETIuZkN/s2048/image_2025-10-22_09-45-18.png

ជាមួយនឹងការតំណាងប្រទេសរបស់ សារ៉ាន់ គីមឡាង អ្នកគាំទ្រក៏រំពឹងថារូបនាងអាចបើកទ្វារឱ្យកម្ពុជាចូល TOP នៅក្នុងការប្រកួត Miss Earth ។ កាលពីឆ្នាំមុនអ្នកតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីនេះគឺ រដ្ឋា ភីយ៉ាដែត ប៉ុន្តែនាងទទួលបានចំណាត់ថ្នាក់ចូល TOP ឡើយ។ គូសបញ្ជាក់ថា សារ៉ាន់ គីមឡាង គឺជា Miss Cosmo Cambodia Radiant Elegance 2025 ហើយត្រូវបានជ្រើសរើសឱ្យក្លាយជា Miss Earth Cambodia 2025 ៕