ប្រទេសថៃ៖ យោងតាមការចុះផ្សាយរបស់ BBC កាលពីកន្លងមកបានលាតត្រដាងថា ប្រទេសថៃនៅតែរក្សាតំណែងរបស់លោក Thamanat Prompow ជាឧបនាយករដ្ឋមន្ត្រី បើទោះជាបុគ្គលរូបនេះធ្លាប់ជាប់ទោ.សអស់ 4ឆ្នាំ ពីបទជួ.ញដូរគ្រឿ.ងញៀ.នក៏ដោយ។ បច្ចុប្បន្នឧបនាយករដ្ឋមន្ត្រីរូបនេះ ក៏កំពុងស្ថិតក្នុងបញ្ជីអ្នកមានអំណាចនៅថៃដែលជាប់ពាក់ព័ន្ធនឹងបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-tMwVoE0FFzhkow5D4WbqM5euEslKtvEtq25HH3i-ytS8rI64fER5IUVrWOHWBnn3pgizJDYHSOAHpNFMK2x-22lHcm6h87s3dkbYkR8VPfKyd9QFpUzt8x43bj00-_o9ujFR9u1KpD99fvMXOJyr_HrCZYV-K8Qk9Q7YxnnwubC0UuYYJLQtQPVHojpm/s1280/photo_2025-10-22_10-23-40.jpg
លោក Thamanat Prompow ដែលបច្ចុប្បន្នកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍ ត្រូវបានគេដឹងថា ជាអតីតមេទ័ពដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំនៅក្នុងប្រទេសអូស្ត្រាលី ពីបទដើរតួក្នុងសំណុំរឿងរត់ពន្ធហេរ៉ូអ៊ីន កាលពីឆ្នាំ 1994។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYtzbep0yMjdmmpHe625UAmVUsbMXvnCFHiXyhw25MCeCB-zACoJr-TnmtsjU37D2IEGCvm3vf1GlHyYANgcVId0v76xy21ccVrECyl6eUL86OKpz7THrKvscrXPSKqRX9mY2iYk-32jCs9R5VK5cV6J5RGj-fLfv3FPzv3QWumsA-bKWtGL0e3tHQqTco/s600/photo_2025-10-22_10-23-41.jpg

បើទោះជារំលងអស់រយៈពេលជាយូរឆ្នាំហើយក្ដី ប៉ុន្តែប្រវត្តិរបស់លោកត្រូវបានគេជីកកកាយសារជាថ្មីក្នុងឆ្នាំ2019 បន្ទាប់ពីការតែងតាំងរបស់គាត់ជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយគេបានពិនិត្យមើលឡើងវិញពីប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី និង BBC Thai ដែលបញ្ជាក់ពីការផ្តន្ទាទោសរបស់គាត់តាមរយៈកំណត់ត្រារបស់តុលាការអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7si4Q470PsnICpXbZwjYBr0osXwM5G8KGr7pz7YM2G1kYJKnsC5sMCcotfx404HsmsXmTIQvAmSlFCZgYH2T6HBR6GGHSkujrABwkWypmCBoNfc-U38I9YihXvDZK3UJKXbt4fRV_AOmkAIPd03FnalPaumYgcl8uIkm2MT_HGskjwOXeCevp-apKxTOa/s1280/photo_2025-10-22_10-23-40%20(2).jpg

យ៉ាងណាក៏ដោយ នៅឆ្នាំ2021 តុលាការធម្មនុញ្ញរបស់ប្រទេសថៃដែលកាលនោះស្ថិតក្នុងអាណត្តិដឹកនាំប្រទេសដោយ នាយករដ្ឋមន្រ្តី Prayuth Chan-ocha បានសម្រេចថា នឹងគ្មានការទម្លាក់ ឬដកលោក Thammanat Prompao ចេញពីតំណែងរបស់គាត់ឡើយ។ សេចក្ដីសម្រេចនេះត្រូវបានគេមើលឃើញថា គឺដោយសារតែលោក Thammanat នៅពេលនោះ គឺជាសម្ព័ន្ធមិត្តនយោបាយដ៏ជិតស្និតរបស់លោក Prayuth Chan-ocha ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សារដ្ឋាភិបាលចម្រុះរបស់លោកដែលកំពុងកាន់អំណាច។ នេះបើតាមការផ្សាយរបស់ BBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiMIcM2NLR0jwssUrh336XcjQd3VXxHUWZh58Fsg1hH0dPiM2VfPh3qvS7tGBrzVEkSb5EC6z6wOz8V88LJWYCIaEXhW8L5hFDxbDPm2BI4bVR7iQqp3AQa6flCapoaI0KnM00fJly9XWptJwsGDThSTJkRErFvqIeN0m_gP5BNT4wIXCIXiizH0bOEfJd/s1050/photo_2025-10-22_10-23-41%20(3).jpg

ដោយឡែកងាកមកកាន់បច្ចុប្បន្ន នៅក្នុងប្រទេសថៃចាប់ផ្តើមកើតការសង្ស័យជាថ្មីថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍ Thamanat មានជាប់ពាក់ព័ន្ធបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញ (Scam)។ ការសង្ស័យនេះ កើតមានក្រោយពេលលោក Rangsiman Rome សមាជិកសភាគណបក្សប្រជាជនថៃ បានឈ្លេចសួរលោក Thamanat ជុំវិញទំនាក់ទំនងដ៏គួរឲ្យសង្ស័យរបស់លោក ជាមួយមេក្លោងឧក្រិដ្ឋកម្មអនឡាញសញ្ជាតិអាហ្វ្រិកខាងត្បូងម្នាក់ ដោយមានទាំងរូបភាពដែលពួកគេធ្លាប់ថតជាមួយគ្នានៅក្នុងពិធីសាសនាមួយទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhIQS-FiOLHh2o3MTD57QFv9LWUCzS3O-_cHxG55SOHaQtNJQ8c_vuvHMuv4Afnvqq7NTyu-uECUTpSQD02kQwmmuIWuaRQxrh9JRSozVTTbcb8S0afYgXECPnNeKgMcp9Fyu32hPs4WL4M_AkJuWYlWAg8-Dge49X_1xOaCmeKGzBmYt90yhgS4vYd7yZ/s465/photo_2025-10-22_10-23-41%20(2).jpg

ឆ្លើយតបនឹងការចោ.ទប្រកាន់នេះ លោក Thamanat បានទទួលស្គាល់ថា លោកពិតជាធ្លាប់បានចូលរួមនៅក្នុងអាជីវកម្មជាច្រើនប្រភេទ មុនពេលចូលប្រឡូកក្នុងវិស័យនយោបាយ ប៉ុន្តែលោកសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការសង្ស័យថាលោកបានពាក់ព័ន្ធនឹងឧក្រិដ្ឋជនឆបោ.កតាមអនឡាញ ដោយអះអាងថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចោ.ទសួរអំពីប្រភពនៃទ្រព្យសម្បត្តិរបស់លោករួចទៅហើយ ហើយលោកក៏ធ្លាប់បានប្រកាសពីទ្រព្យសម្បត្តិ ទៅកាន់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរួចហើយផងដែរ នៅពេលឡើងកាន់តំណែង។ ដូច្នេះលោកជំរុញឲ្យសាធារណជន កុំទាន់ប្រញាប់សន្និដ្ឋាន អំពីពាណិជ្ជករជនបរទេស ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបោ.កប្រាស់តាមអនឡាញលឿនខ្លាំងពេក៕