លោក ដូណាល់ ត្រាំ បានជំរុញឱ្យ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បោះបង់ចោលទឹកដីមួយចំនួនធំទៅឱ្យរុស្ស៊ី ជាពិសេសតំបន់ Donbas។
ដូណាល់ ត្រាំ បានថ្លែងថា៖”អ៊ុយក្រែន គួរតែបោះបង់តំបន់ Donbas ដែលត្រូវបានរុស្សុីគ្រប់គ្រង ប្រមាណជា៨០ភាគរយ ដើម្បីឈានទៅរកសន្តិភាព និងបទឈប់បាញ់។ ក្នុងករណីអ៊ុយក្រែនចង់បានតំបន់នោះមកវិញ យើងនឹងបើកកិច្ចពិភាក្សាតាមក្រោយទៀត”។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បដិសេធមិនឱ្យទឹកដីរបស់ខ្លួនទៅរុស្ស៊ី ដើម្បីប្តូរយកសន្តិភាពនោះឡើយ។
លោក ពូទីន អះអាងថា ប្រជាជនភាគច្រើននៅតំបន់ Donbas និយាយភាសារុស្ស៊ី ហើយពួកគេកំពុងប្រឈមមុខនឹងអំពើប្រល័យពូជសាសន៍ ដែលចាំរុស្ស៊ី ចូលទៅរំដោះ។
គួរបញ្ជាក់ថា តំបន់ Donbas ជាតំបន់សម្បូរដោយធនធានធម្មជាតិ ដូចជា ធ្យូងថ្ម រ៉ែដែក លីចូម ទីតានីញ៉ូម និងរ៉ែកម្រផ្សេងទៀតដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាអេឡិចត្រូនិក៕