កាលពីថ្ងៃទី១៥ ខែតុលា សមាជិក៤នាក់ក្នុងចំណោម៩របស់ក្រុមចម្រៀង TWICE បានសម្តែងក្នុងកម្មវិធី Victoria’s Secret Fashion Show ដែលជាព្រឹត្តិការណ៍ម៉ូតដ៏ល្បីមួយដែលបានប្រមូលផ្តុំតារាម៉ូដែលអន្តរជាតិ។ បន្ទាប់ពីដើរលើកម្រាលព្រំក្រហម ក្រុមនេះបានបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ដោយបានសម្តែងបទចម្រៀងចំនួនពីរ។
ភ្លាមៗក្រោយការសម្ដែង វីដេអូសម្ដែងរបស់សមាជិក ក្រុម TWICE ត្រូវបានគេចែករំលែកយ៉ាងច្រើនលើបណ្ដាញសង្គម។ ក្រៅពីការសរសើរចំពោះរូបរាងដ៏ស្រស់ស្អាតរបស់តារាទាំង ៤ ក៏មានមតិជាច្រើនបានរិះគន់ការច្រៀងផ្ទាល់របស់ TWICE ថា «មិនស្ថិតស្ថេរ»និង «បំផ្លាញបរិយាកាសនៃការសម្តែងរបស់តារាម៉ូដែល»។ មតិមួយចំនួនក៏សំដៅទៅលើសមាជិក Tzuyu ដែលក្មេងជាងគេនៅក្នុងក្រុម។
ចំពេលមានភាពចម្រូងចម្រាស Tzuyu បានសរសេរពាក្យសូមទោសនៅលើវេទិកា Bubble ដោយបានចែករំលែកថា នាងឈឺបំពង់កខ្លាំងមុនការសម្ដែង។ «ខ្ញុំសុំទោស។ មុនពេលខ្ញុំមកដល់ញូវយ៉ក ខ្ញុំបានហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្រូបង្វឹកសំលេងរបស់ខ្ញុំ ប៉ុន្តែនៅពេលខ្ញុំមកនេះ បំពង់ករបស់ខ្ញុំចាប់ផ្តើមឈឺ និងស្អក។ ខ្ញុំនៅតែអាចបញ្ចេញសំឡេងបានក្នុងពេលហាត់សម ប៉ុន្តែពេលទៅដល់ការសំដែងធំ ខ្ញុំស្ទើរតែមិនអាចនិយាយបាន។ ខ្ញុំផឹកតែទឹកឃ្មុំ និងព្យាយាមគ្រប់បែបយ៉ាង ប៉ុន្តែវាមិនអាចជួយអ្វីបាន»។
ទោះបីជាការសម្តែងនេះបង្កឱ្យមានភាពចម្រូងចម្រាសក៏ដោយ ក៏វត្តមានរបស់ TWICE នៅក្នុងកម្មវិធីបង្ហាញម៉ូដ Victoria’s Secret នៅតែត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយដោយបញ្ជាក់ពីឥទ្ធិពលរបស់ក្រុមនៅក្នុងរលកវប្បធម៌កូរ៉េទៅទូទាំងពិភពលោក។ យ៉ាងណាមិញ ទោះបីជាសមាជិក Tzuyu ចេញមកបញ្ជាក់និងសូមទោសក្តីប៉ុន្តែការរិះគន់នៅតែបន្ត៕