ដូចប្រិយមិត្តជ្រាបមកហើយថាថ្មីៗនេះ អលជ្ជី បានលើកឈ្មោះ វណ្ណដា បានបញ្ចេញមតិយោបល់ក្នុងបទចម្រៀងថ្មីរបស់ខ្លួនបណ្តាលឱ្យមានការពិភាក្សាយ៉ាងខ្លាំងរហូត អលជ្ជី បានចេញមកស្រាយទាក់ទងនឹងពាក្យ «វណ្ណដាជួយខ្ញុំ ឬខ្ញុំជួយ វណ្ណដា»។ យ៉ាងណាមិញមិនត្រឹមតែ អលជ្ជី វណ្ណដា រួមទាំង សង្ហា ប៉ុណ្ណោះដែលត្រូវបានគេលើកយកមកធ្វើជាប្រធានបទប៉ុន្តែ GMENGz ក៏ត្រូវបានគេទាញចូលក្នុងជម្លោះ អលជ្ជី និង វណ្ណដា ដូចគ្នា។
ដើមចមដំបូងនៃរឿងគឺចាប់ផ្តើមនៅពេលមានរឿងក្តៅគគុកទាក់ទងនឹង អលជ្ជី និង វណ្ណដា តារារ៉េប GMENGz បានចែករំលែកខ្លឹមសារមួយដែលមានការលើកឡើងថា «រៀនដឹងគុណគេ ទោះបីជាគេជួយយើងតិចឬក៏ច្រើនក៏ដោយ តែបើមិនបានសងក៏កុំរមិលគុណគេ ត្រូវចាំ! តម្លៃដែលថ្លៃជាងលុយគឺទឹកចិត្ត» ។ សំណេរនេះ GMENGz បានចែករំលែកបន្តភ្ជាប់មកជាមួយនឹងសម្តីថា «ដឹងនៅអារមិលគុណ»។
ការលើកឡើងនេះ GMENGz ត្រូវបានគេចោទប្រកាន់ថាចង់ផ្លែផ្កាជុំវិញជម្លោះ អលជ្ជី និង វណ្ណដា រហូតមានគណនីមួយឈ្មោះថា Makara Ra បានបញ្ចេញមតិជាច្រើនមកកាន់ GMENGz ក្នុងន័យថា តារារ៉េបរូបនេះកាន់ជើងខាង វណ្ណដា ។ មិនត្រឹមតែប៉ុណ្ណោះអ្វីដែល GMENGz បានបង្ហាញគេបានឃើញគណនីនេះបានលើកយកឈ្មោះក្រុមចម្រៀង ក្មេងខ្មែរ Sophia, dylux រួមទាំង juvie lin ដោយចោទប្រកាន់ថាយកបទចម្រៀងគេប៉ុន្តែដាក់ creditខ្លួនឯង»។
អ្វីដែលគណនី Makara Ra ចូលមកខម្មិន GMENGz បានបង្ហោះឆ្លងតបជាអក្សរឡាតាំងសំនៀងខ្មែរថា «យូរៗទៅខ្ញុំស៊ែរនិយាយរឿងតែខ្ញុំអត់កើតមែន ឬហ្វេកប៊ុកហ្នឹង Bro លេងតែគ្នា Bro ឯង?»។ GMENGz បានបន្ថែមទៀតនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថា «ហើយមិចដឹងច្បាស់ម៉េសថាខ្ញុំនិយាយរឿងអី? អត់យល់»។ ម្ចាស់បទ«ស្ទាវជ័រ» ក៏បានបង្ហោះសំណេរមួយទៀតថា «ម៉េចបានសុខៗទាញខ្ញុំចូល?»។
គួរឱ្យដឹងថា GMENGz ធ្លាប់បានសម្តែងក្នុង MV របស់ វណ្ណដា និងមានការសហការគ្នាទៀតផងប៉ុន្តែមិនទាន់បានទម្លាក់នៅលើទីផ្សារ។ នេះអាចមូលហេតុដោយសារតែ GMENGz មានទំនាក់ទំនងជាមួយនឹង វណ្ណដា ទើបមានមនុស្សគិតថា GMENGz ចង់ផ្លែផ្កាឱ្យ អលជ្ជី៕