តារាចម្រៀងឡាវ Thin Lamphone ដែលធ្លាប់មកសម្តែងនៅកម្ពុជារួមទាំងធ្លាប់សហការជាមួយនឹងតារាចម្រៀង វណ្ណដា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាថ្មីនៅពេលនាងបានរាំបទចម្រៀងកំពុង Trend របស់តារាចម្រៀង ឱក សុគន្ធកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqdRswQHOpy6Pm2qsmoNHhYqPOGVSSxzTdpcnNsx6DlCf5SRxAF3Cd0aGi7rdcGcBdCIQnbl6sQ6VOQKz_A42M5uTzQ0RLzWNNRJ6aGZZ3kk1cz7umZ3yL3qY-5c-zpvvR7OFT_dMiyg8oMLlIq7uwq6L7b60fFXtJ4RUEIdld7yaFxM0OhwyKcmoXKAtc/s1918/image_2025-10-14_10-19-26.png

មួយរយៈចុងក្រោយនេះនៅលើបណ្តាញសង្គមទិកតុកមានការផ្ទុះកក្រើកយ៉ាងខ្លាំងទៅលើបទចម្រៀង «ចង់ស្រែកខ្លាំងៗ» របស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលមានការ Remix ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា។ នៅលើបណ្តាញសង្គមទិកតុកកំពុងតែពេញនិយមយ៉ាងខ្លាំងទៅលើបទចម្រៀង Remix ពីបទដើមរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដោយមានជនជាតិចិន ថៃ ឡាវ វៀតណាម ជាដើមចូលរួមលេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHvK1bFDoOswhO9cc0q3q6mA1RSRf-0QSoShdmFB9E0LcniD_8rYKsuvjSEWyGmIGFTmEJ4rCg1wMAr3L1E36uIZzQFn6BXNEJAuUFOfYWb-13olAHxERAoYl7LX1ir_sIHU_2ZAbStiyxYQj-dMYo6lCRm7ypnjzJtkw6l2WxBQ7Y6xVVMIBw5lHqn1a/s1571/image_2025-10-14_10-19-27.png
ទន្ទឹមនឹងចម្រៀងខាងលើកំពុង Trend ទស្សនិកជនសង្កេតឃើញថាតារាចម្រៀងឡាវ Thin Lamphone និងមនុស្សជិតស្និទ្ធក៏បានចូលរួមលេង Trend នេះដូចគ្នា។ ក្រោយពីតារាចម្រៀងឡាវរូបនេះលេងទិកតុកបទចម្រៀងរបស់ ឱក សុគន្ធកញ្ញា អ្នកគាំទ្រកម្ពុជាក៏បានចូលទៅបង្ហាញការស្រលាញ់ផងដែរ។ គួរឱ្យដឹងថាក្នុងបរិបទថ្មីមានបទចម្រៀងខ្មែរជាច្រើនដែលផ្ទុះការគាំទ្រមានការលេងនៅលើគណនីទិកតុកយ៉ាងផុសផុល។ នេះជាសញ្ញាវិជ្ជមានមួយសម្រាប់តន្រ្តីនៅកម្ពុជាដែលកំពុងរីកលូតលាស់ទៅមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjepRJE2xCIqrssZE1qbYJj-Ghf2EuVKE3gZ7-Dcs8Ti85woe-5ERTP6-qST4f7zFuDXBw4BJ0ANsGgyJVXZ9Uvg7udcQ7dvfh54aR98lzWivsNJ9TLxPTGMEGF6qvFqAS-mwnrBX5c_SFHZZPHlo4cIjC8O1SR_EwjghzkL3fQ__gr7qSRL1LthJbjGeZb/s1200/image_2025-10-14_10-19-30%20(3).png

តារាចម្រៀងឡាវ Thin lamphone បានសហការជាលើកដំបូងជាមួយនឹងតារាចម្រៀង វណ្ណ តាមរយៈបទ « LOVE SICK BLUE »ដែលបានចេញកាលពីខែមីនា ឆ្នាំ២០២៥ ដែលមកទល់ពេលនេះមានការស្តាប់លើសពី ៦.៥លានដង។ តារាចម្រៀងឡាវរូបនេះក៏ធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាផងដែរ៕