ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅអាមេរិកថា អាមេរិកប្រកាសដំឡើងពន្ធទំនិញចិនរហូតដល់១០០% គឺគ្មានភាពយុត្តិធម៌ទេ ចិនសូមបញ្ជាក់ពីការរឹតបន្តឹងការនាំចេញរ៉ែកម្ររបស់ចិន គឺដើម្បីសន្តិសុខប៉ុណ្ណោះ មិនមែនជាសង្គ្រា.មពាណិជ្ជកម្ម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUbDAUqvPGq1J3-zjLH0XF1JzkoKoSmn7wIP8DbQ4ENlBHPB3e7fzvVq0hP-a2B0Pxzd9p3d4PfxYwhm4kDqt2sWc4jQorFGSj-F32659Gipp0G3l-_drakt_ZE7sLE_nRLWysVG8oU_QJDzqQLH50g8fVvp2JtCicQW-Xk7vYEkHkFrFZLLaE7inSDJiw/s1020/image_2025-10-13_14-37-16%20(2).png
រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅអាមេរិកកាលពីថ្ងៃទី១២ ខែតុលា កន្លងមក ដោយចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump មានគោលជំហរ២ផ្សេងគ្នា ។ ការចោទប្រកាន់នេះ ក្រោយពីអាមេរិកប្រកាសដំឡើងពន្ធទំនិញចិនស្មើ១០០% និងរិះគ.ន់រដ្ឋាភិបាលក្រុងប៉េកាំងរឹតបន្តឹងការរនាំចេញរ៉ែកម្រធ្វើឱ្យមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG6-MT6VaP0vncxoAHsARK4ngUNHXO4oXuytmgXI3q22xpE-MNQcbbibcdr0CjN2-1-oOsEyeR9t8neq_F6aI42l9__tbesrWxCbvuxF0zci7_qXL3kJWPjDRoVxaOHOnj67ReTofzfLm8DChpRNGAylizR96_sZFipJlQDoDfqFppqU9sIn8w7AwbsdL5/s862/image_2025-10-13_14-37-17.png

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន គឺវិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រ និងឧបករណ៍ពាក់ព័ន្ធរបស់ចិន គឺដោយសារអាមេរិកដាក់សម្ពាធសេដ្ឋកិច្ចចិន ។ ក្រោយពីការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីខែកញ្ញា ឆ្នាំ២០២៥ អាមេរិកបានដាក់ក្រុមហ៊ុនចិនមួយចំនួនក្នុងបញ្ជីខ្មៅ និងប្រមូលថ្លៃសេវាកំពង់ផែបន្ថែមទៀតសម្រាប់នាវាពាក់ព័ន្ធនឹងចិន ។ ចិនចាត់ទុកទង្វើរបស់អាមេរិកធ្វើឱ្យខូចផលប្រយោជន៍ចិនយ៉ាងខ្លាំង និងប៉ះពាល់ការចរចាពាណិជ្ជកម្ម ចិនប្រឆាំងដាច់ខាតចំពោះអាមេរិកដំឡើងពន្ធទំនិញចិនខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnLdKI7zzP_bJjh1yoDIZKOtlXLSslcrVZOibAnz1bY9Qkui-T9Gwvz0NES0Z9UZdxmvui9so6J-PHeJbOfMHCyGDXhMavBwJGQti55gemEJgxk_IyFj4tcvlKGU1V_dLEyYbWrUBjC98ATZk7bYnrZCj-Bw7Su-EKMeh1sHnu3gtdqcInaJF2oVBOacn8/s976/image_2025-10-13_14-37-16.png

កាលពីថ្ងៃទី១០ ខែតុលា លោក Trump បានប្រកាសដំឡើងពន្ធចិនស្មើ១០០% និងត្រៀមរឹតបន្តឹងការនាំចេញ Software សំខាន់របស់អាមេរិកចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ លោក Trump ធ្វើបែបនេះដើម្បីឆ្លើយតបនឹងចិនដែលរឹតបន្តឹងការនាំចេញរ៉ែកម្រ ដែលជាវត្ថុធាតុដើមដ៏សំខាន់ក្នុងឧស្សាហកម្មអេឡិចត្រូនិក និងឧបករណ៍កងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTFFc2bGBUBVp6HfuM0eTinGDBVVtksuznMnQBl_TX2l3-QiUZeHpVHRSDQHb9F0q7dDSQqIoD5uEiMuV3niw3KqXE9PUP2bgXLgc2jBbVu2AwfhT0FEZWhPY-zW24vTUlCmT_E60Bf0mnmRvoJzTEsdYbLsa_EjMhUOGqJn5U0mEunLMur-n8_rijOdoC/s1024/image_2025-10-13_14-37-17%20(2).png

ចិនបានផលិតរ៉ែកម្ររហូតដល់ជាង៩០% នៃបរិមាណរ៉ែកម្រប្រើប្រាស់ទូទាំងពិភពលោក ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់រថយន្តអគ្គិសនី ម៉ាស៊ីនយន្តហោះ និងរ៉េដាកងទ័ព ខណៈថ្មីៗនេះ ចិនបានរឹតបន្តឹងការនាំចេញរ៉ែកម្រ៥ប្រភេទទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVmwWs_IzD-anLeIwwPnvMfG_Gluqte49BE1Ms6i2x5dLLE1nf2q-u1i9R4Rb8QJCRk_iqtcw5zF5pkMiOlVGhORWLC_BECb3y2QXUk16UC2yB3GjEvIcb8Bc2WBgmpKa25g9cdQblvMYF66APKbjc86tRzWksEmPcmqN92of9XxmlsQ8tQJ6OGhwZAs-e/s700/image_2025-10-13_14-37-19.png

ភ្នាក់ងារគ្រប់គ្រងទីផ្សាររបស់ចិន (SAMR) បានចាប់ផ្តើមស៊ើបអង្កេត Qualcomm គឺជាក្រុមហ៊ុនឈីបអាមេរិកពីការបំពានច្បាប់ប្រឆាំងនឹងទំនុកចិត្ត ក្រោយពីក្រុមហ៊ុននេះទិញក្រុមហ៊ុនរចនាបន្ទះឈីបរបស់អ៊ីស្រាអែល ឈ្មោះ Autotalks ដោយពុំជូនដំណឹងរដ្ឋាភិបាលចិន ។ ភ្នាក់ងារ SAMR បញ្ជាក់ថា ក្រោយមានភស្តុតាងច្បាស់លាស់ ភ្នាក់ងារបានស៊ើបអង្កេតក្រុមហ៊ុន Qualcomm តាមច្បាប់ ដោយសារបានទិញក្រុមហ៊ុនរចនាបន្ទះឈីបរបស់អ៊ីស្រាអែលដោយខុសច្បាប់ ៕