ចលនាពហិការរបស់បងប្អូនខ្មែរកំពុងហុចផលបន្តិចម្ដងៗហើយ! ពេលនេះម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅថៃ បានសម្រេចចាក់ទឹកដោះគោស្រស់ចោលទាំងឡាន ក្រោយឆ្អែតចិត្តនឹងរដ្ឋាភិបាលដែលអសមត្ថភាព មិនអាចរកទីផ្សារសម្រាប់ពួកគេបាន ស្របពេលដែលក្រុមហ៊ុនមួយចំនួនទៀតនៅកម្ពុជាអំពាវនាវរកជំនួយពីក្រសួងការបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieO6Bqr759AlBtj0IDAfhEhUSH9nfs0MdjuOvWhs2mebA7jnJK5UCLPAepJHL6-vKirKHxds3__f237upLotorzV8dSKxgz9BPSQ1iFUoF4W21ARQQbdIqOdsAGsadGuGW9JO72kDMxMp7XcB7H4AUiShAQg785pZGMLtd9_RJVvQBGdHBvLVQ4kA0xmgt/s1280/photo_2025-10-13_13-18-20.jpg

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ទំព័រហ្វេសប៊ុកដែលតែងផ្សព្វផ្សាយពីការចិញ្ចឹមគោយកទឹកដោះនៅថៃបានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងការសរសេដែលមានខ្លឹមសារថា៖ កុំមកនិយាយផ្អែមល្ហែម… មជ្ឈមណ្ឌលប្រមូលទឹកដោះគោរបស់កសិដ្ឋានទឹកដោះគោស្រស់ នៅតែត្រូវបង្ហូរទឹកដោះគោដែលគ្មានទីផ្សារចោលទៅវាលស្មៅ ដើម្បីសល់កន្លែងផ្ទុកសម្រាប់ទទួលទឹកដោះគោថ្មីពីសមាជិកផ្សេងបន្ថែមទៀតជារៀងរាល់ថ្ងៃ។ រដ្ឋាភិបាលសន្យាថានឹងដោះស្រាយបញ្ហានេះ… កុំសួរថាមជ្ឈមណ្ឌលនេះខាតប៉ុន្មាន។ ពួកគេបានបាត់លុយអស់ហើយ… សំខាន់ជាងនេះទៅទៀត សមាជិករាប់រយនាក់នឹងត្រូវដកចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr_gBsT-qXzrBIf6YVFittzPh3OG5Kywg000Dr7MLMdRw35M_Q_Hg9HQh64fTy5cyr07XcXkNONoCsrQGDyqCOqXieiEfPLhB7ttx1J1mOcoefO1L_3ETnSuQ85dwNNc3AS0WBBsnKe1RBrhTS1iPTPTSb2zWSzSIXUFEWzbCfxSJtlG9yTCBjqLPnl87F/s1280/photo_2025-10-13_13-18-21%20(2).jpg

នៅក្នុងការបង្ហោះនោះ គេឃើញមានរថយន្តមួយគ្រឿងដែលផ្ទុកទឹកដោះគោស្រស់ពេញ ត្រូវបានគេបើកបង្ហូរចោលទៅលើដី ដែលបញ្ជាក់បានថាទឹកដោះគោស្រស់របស់ថៃកំពុងជាប់គាំងមិនអាចលក់ចេញទៅណាបាន ចំពេលដែលមជ្ឈមណ្ឌលប្រមូលទឹកដោះគោត្រូវប្រមូលទិញទឹកដោះគោថ្មីៗពីម្ចាស់កសិដ្ឋានផ្សេងៗទៀតប៉ុន្តែគ្មានកន្លែងផ្ទុក ដូច្នេះជម្រើសចុងក្រោយគឺមានតែចាក់ចោលដើម្បីយកកន្លែងផ្ទុកទឹកដោះគោថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQcBoQEUQUx7W8Au_BYbpzkIkD8oRF2Ug2lvxU0FA_VJglfoU4WS3m_AlRaRMTpOHlHFJYrbyqd2W0gn2yvdsqQsDO5tUHjeLTqjdZY81CWURelHfFCc7EVvdgDnd7_U9aotR2Xwh73Q5v3juYd3WhZS9royDOoqtKWKz_9dbitI2O7YBs5z9n0iMuBZiN/s1088/photo_2025-10-13_13-18-21.jpg
ក្រៅពីឧស្សាហកម្មទឹកដោះគោនៅថៃកំពុងជួបការលំបាកក្នុងការរកទីផ្សារ វិស័យឯកជនថៃនៅកម្ពុជាក៏បានបង្ហាញក្ដីកង្វល់ពីស្ថានភាពចំណូលរបស់ពួកគេថាមានការដាំក្បាលចុះយ៉ាងខ្លាំង និងស្នើសុំឲ្យមានការអន្តរាគមន៍ពីក្រសួងការបរទេសថៃ ទៅពិភាក្សាឬចរចាជាមួយកម្ពុជា ធ្វើយ៉ាងណាឲ្យមានការបើកផ្លូវសម្រាប់អាជីវកម្មរបស់ពួកគេនៅកម្ពុជាផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr_tC8dBn9NpBcnW6kzUOM6F1HorY25YEp5LVTr-kazZjFt02zOFxSktR6LcQb6MGVHFu0KPWD14K0-eVEkn1eWHdLLkuo-Dk8Y4_fIh2hcLwOopLnhMYuL9R6WVQlJDC0eF8_eikpumFsdaGVmvB4Xa195NjoIsI6T-f_BAgFpqEYzqkk815sKDy-AHHI/s1280/photo_2025-10-13_13-18-19.jpg

ឆ្លើយតបនឹងការដង្ហើយរកជំនួយនេះ ក្រសួងការបរទេសថៃ គ្រោងនឹងធ្វើសេចក្តីសង្ខេបជូនគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ចអំពីស្ថានភាពបច្ចុប្បន្ននៃធុរកិច្ចថៃដែលកំពុងប្រតិបត្តិការនៅកម្ពុជា ហើយអាជ្ញាធរថៃក៏មានគម្រោងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីកាត់បន្ថយការរំខានដែលប៉ះពាល់ដល់អាជីវករ និងសហគមន៍មូលដ្ឋាននៅតាមព្រំដែនកម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGtTM9epmlk4LoWRSEIvXTRF0kPSlpU0_x76UaSkYWEoA5wU3Jlg04h3rqZAhY5habk37AD1BSJARp79sxHOL39Pn7Bnxe4mr8zUi7OrimH4wujW1sizd1ACLEagqslroK1Yze1KBJF2YQyCWagAiX-XHdl9cH8Bhgpl485OLSSgGR1Urq_nVCoN0GlKJR/s1280/photo_2025-10-13_13-18-20%20(2).jpg

បើទោះបីជាកំពុងប្រឈមនឹងការខាតបង់យ៉ាងច្រើនក្តី ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura នៅតែបដិសេធចំពោះរាល់សំណើរបើកច្រកព្រំដែនឡើងវិញ ដោយអះអាងថា វិស័យឯកជនយល់យ៉ាងច្បាស់អំពីហេតុផលសន្តិសុខដែលនៅពីក្រោយការបិទព្រំដែនរបស់ថៃ និងសម្តែងការយល់ចិត្តចំពោះជំហររបស់រដ្ឋាភិបាលថៃ។ ជាមួយគ្នាអ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសថៃនៅតែមានទំនុកចិត្តលើវិស័យការទូតហើយ ថ្លែងទាំងគ្មានភាពខ្មាសអៀនថាប្រសិនបើកម្ពុជាចរចាដោយស្មោះត្រង់ នោះស្ថានការណ៍នឹងប្រសើរឡើង៕